en     km
en     km

សម្ដេច​​ ហ៊ុន ​​សែន​​ ៖​ ​យើង​​កំពុង​​ប្ដឹង​​បុគ្គល​​បំផ្លាញ​​កិត្តិយស​​ និង​​សេចក្តី​​ថ្លៃថ្នូរ​ ​CPP​ ​ឡើង​​តុលាការ​

Share

ភ្នំពេញ ៖ ​នាយក​រដ្ឋមន្ត្រី​សម្តេច​ ហ៊ុន​ សែន​ ប្រកាស​ថា​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​រៀបចំ​សំនុំ​ឯកសារ​ ប្ដឹង​បុគ្គល​ដែល​សម្ដេច​ថា​ កំពុង​ «​បំផ្លាញ​កិត្តិយស​ និង​សេចក្តី​ថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​»​ ។ ​នេះ​បើ​យោង​តាម​ Facebook​ របស់​សម្តេច​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៦​នេះ​។​

Hun-Sen
សម្តេច​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា

​សម្ដេច​បាន​សរសេរ​ថា​សមាជិក​សមាជិកា​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ រៀបចំ​មេធាវី​ដើម្បី​ត្រៀម​ប្តឹង​ទៅ​កាន់​តុលាការ​ ក្នុង​ករណី​មានការ​មួលបង្កាច់​រំលោភ​សិ​ទ្ឋិ​ គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ជន​ណា​ក៏​ដោយ​ ។​

Facebook​ របស់​សម្ដេច​បាន​សរសេរ​ថា​ ៖​ «​មិន​មានការ​អត់អោន​ឲ្យ​អ្នក​ណា​ក៏​ដោយ​ ដែល​ធ្វើការ​មួលបង្កាច់​បង្ខូច​កិត្តិយស​គណបក្ស​ប្រជាជន​ ។​ យើង​គោរព​សិ​ទ្ឋិ​បញ្ចេញមតិ​ ប៉ុន្តែ​យើង​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នក​មូល​បង្កាច់បង្ខូច​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​ចំពោះ​គណបក្ស​ប្រជាជន​»​ ។​
​តាម​រយៈ​នេះ​សម្ដេច​បាន​លើក​ឡើង​នូវ​ មតិ​មួយ​ចំនួន​ដើម្បី​ការពារ​សិទ្ធិ​នយោបាយ​ និង​ស្របច្បាប់​របស់​បក្ស​កាន់​អំណាច​ ដែល​មាន​ដូចនេះ​ ៖
-​ សិ​ទ្ឋិ​បញ្ចេញមតិ​ និង​ការ​មួលបង្កាច់​មាន​ចរិត​ខុស​គ្នា​ដូច​មេឃ​និង​ដី​ ។​
-​ សិ​ទ្ឋិ​របស់​អ្នកមាន​ព្រំប្រទល់​ជាមួយ​និង​សិ​ទ្ឋិ​អ្នក​ដទៃ​ ។​ គណបក្ស​ប្រជាជន​ចាំបាច់​ត្រូវ​រក្សា​នូវ​សិ​ទ្ឋិ​របស់​ខ្លួន​ដើម្បី​ការពារ​កិត្តិយស​ និង​សេស​ច​ក្តី​ថ្លៃថ្នូរ​ក្នុង​នាម​បក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​ ។​
-​ សូម​អំពាវនាវ​ចំពោះ​អ្នកវិភាគ​ អ្នក​អត្ថាធិប្បាយ​កុំ​ព្យាយាម​ក្លែងបន្លំ​ ពណ៌​ក្រហម​ និង​ពណ៌​ផ្កាឈូក​ ថា​វា​ដូច​គ្នា​ ។​ អស់លោក​មាន​សិ​ទ្ឋិ​ សូមកុំ​ភ្លេច​ថា​ យើងខ្ញុំ​ក៏​មាន​សិ​ទ្ឋិ​ដូច​អស់លោក​ដែរ​ ។​

​សារ​របស់​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា​ ៖​ «​កន្លង​មក​យើង​បាន​អត់ឱន​ចំពោះ​ជនខិលខូច​ទាំងនេះ​ ច្រើន​ណាស់​រួច​មក​ហើយ​ ប៉ុន្តែ​ពួក​គេ​មិន​បាន​គិតដល់​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ឡើយ​ ។​ ការ​អត់ឱន​ពិតជា​មាន​ព្រំដែន​ ដែល​បង្ខំ​អោយ​យើង​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ផ្លូវច្បាប់​ប្រឆាំង​ជន​ទាំងឡាយ​ណា​ដែល​នៅ​តែ​បន្ត​ការ​មួល​បង្កាច់បង្ខូច​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​គណបក្ស​ប្រជាជន​កម្ពុជា​យើង​ ។​ ពេល​នេះ​យើង​កំពុង​រៀបចំ​ពាក្យ​ប្តឹង​ចំពោះ​បុគ្គល​ ដែល​បាន​និង​កំពុង​បំផ្លាញ​កិត្តិយស​ និង​សេចក្តី​ថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​»​ ។​

​សេចក្ដីថ្លែងការណ៍​របស់​សម្ដេច​ ហ៊ុន​ សែន​ ធ្វើ​ឡើង​ មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នកនាំពាក្យ​គណបក្ស​ ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន​ បាន​ប្រាប់​គេហទំព័រ​ក្នុងស្រុក​ដ៏​ល្បី​មួយ​ថា​លោក​ អ៊ូ​ វិ​រៈ​ ប្រធាន​វេទិកា​អនាគត​ និង​ជា​អ្នកវិភាគ​សង្គម​ម្នាក់​ ត្រូវ​បាន​ពិចារណា​ប្ដឹង​ឡើង​តុលាការ​ហើយ​ នឹង​មាន​អ្នកវិភាគ​មួយ​ចំនួន​ទៀត​ ។​

​លោក​ អ៊ូ​ វិ​រៈ​ និង​ អ្នកវិភាគ​មួយ​ចំនួន​ ទៀត​ដែល​គេ​ហៅ​ថា​ ជា​អ្នកវិភាគ​ឯករាជ្យ​បាន​ ហៅ​ ករណី​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ភ្ជាប់​ជាមួយ​លោក​កឹ​ម​សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ រឿង​សាសង​ស្នេហា​ ដែល​គេ​បង្ហោះ​សំឡេង​ តាម​បណ្ដាញ​សង្គម​ ហើយ​មាន​ រឿង​ដល់​តុលាការ​គឺជា​ យុទ្ធសាស្ត្រ​កំទេច​គូប្រកួត​នយោបាយ​ មុន​ការ​បោះ​ឆ្នោត​សំខាន់​ចំនួន​២​ នៅ​ ឆ្នាំ​២០១៧​ និង​ ឆ្នាំ​ ២០១៨​ ៕​

Share

Image
Image
Image