en     km
en     km

បទ​យកការណ៍​ ​៖​ ​ស្រី្ត​​​កូន​​​កសិករ​​​ម្នាក់​​​តស៊ូ​ ​​រហូត​​​កាន់​​​តំណែង​​​ជា​​​អនុរដ្ឋ​លេខាធិការ​

Share

​ភ្នំពេញ ៖ ចាស់​បុរាណ​ តែងតែ​ពោល​ថា​កូនស្រី​មិនបាច់​ខំរៀន​សូត្រ​ច្រើន​ទេ​ ព្រោះ​ ជា​មនុស្ស​ដែល​វិល​ចង្ក្រាន​មិន​ជុំ​ ហើយ​ក៏​ពុំ​មាន​លទ្ធភាព​បាន​ធ្វើ​អ្នករាជការ​មានបុណ្យ​ស័​ក្ត​ធំ​ខ្ពង់ខ្ពស់​ឡើយ​ ។​ ការ​ប្រៀនប្រដៅ​ដូចនេះ​ ក៍​មាន​មជ្ឈដ្ឋាន​ខ្លះ​ទទួលស្គាល់​ តែ​មជ្ឈដ្ឋាន​ខ្លះ​មិន​គាំទ្រ​ ។​ ក្នុង​សម័យ​ទំនើប​នេះ​គេ​ច្រើន​តែ​ប្រើ​ពាក្យ​ថា​ សមភាព​យេ​ន​ឌឺ​ គឺ​ការ​ធ្វើ​សមាហរណកម្ម​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​ក្នុង​ការងារ​ជាមួយ​គឺ​មាន​តួនាទី​ និង​ការ​ទទួលខុសត្រូវ​ប្រហាក់ប្រហែល​គ្នា​។​​​ ​លោកស្រី​ន​ង​ ច័ន្ទ​ថន​គឺជា​កូន​កសិករ​ម្នាក់​នៅ​ស្រុក​ បាទី​ ខេត្តតាកែវ​ ។​ លោកស្រី​ មាន​ប្រវត្តិ​ជា​កសិករ​ ហើយ​រស់នៅ​ក្នុង​ត្រកូល​មាន​ទ្រព្យធន​មធ្យម​ ។​ តែ​ក្រោយ​ការ​តស៊ូ​ ខិតខំ​រៀនសូត្រ​ចប់​អ្នកស្រី​បាន​ក្លាយជា​  អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​ សិល្បៈ​ ។​ ​លោកស្រី​បាន​រៀបរាប់​ពី​ការ​តស៊ូ​ជា​ច្រើន​ ទម្រាំ​ទទួល​បាន​លទ្ធផល​ ។​ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ថា​តើ​ជីវិត​លោកស្រី​បាន​ជួប​បញ្ហា​អ្វីខ្លះ​?
​សូម​ស្ដាប់​ប្រវត្តិ​តស៊ូ​របស់​លោកស្រី​ ដែល​រៀបរាង​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ដូច​តទៅ​៖

 

chanthon-text
​លោកស្រី​ន​ង​ ច័ន្ទ​ថន​ អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​ សិល្បៈ​

​សំណង់​១២​គឺជា​តំបន់​មួយ​នៃ​រាជធានី​ភ្នំពេញ​ហើយ​ក្នុង​នោះ​មាន​សំណង់ផ្ទះ​ល្វែង​ជា​ច្រើន​ល្វែង​ ។​ កាលបើ​ធ្វើ​ដំណើរ​ដល់​សំណង​១២​បទ​ចូល​ផ្លូវ​២៦៥​នោះ​នឹង​បានឃើញ​ផ្ទះ​មួយ​ដ៏​ស្អាត​ នៅ​ខាង​មុខ​ផ្ទះ​មាន​ដើម​មៀន​ ដើម​ជម្ពូ​ និង​ប្រទាល​ផ្សេងៗ​ជា​ច្រើន​ប្រភេទ​ នោះ​គឺជា​គេហដ្ឋាន​របស់​លោកស្រី​ ន​ង​ ច័ន្ទ​ថន​ អនុរដ្ឋលេខាធិការ​ក្រសួង​វប្ប​ធ​ម៍​ និង​ វិចិត្រសិល្បៈ​ ។​

​ទល់មុខ​ទ្វារ​ចូល​បន្ទប់ទទួលភ្ញៀវ​មាន​ទូ​មួយ​យ៉ាង​ធំ​ដែល​ធ្វើ​អំពី​ឈើ​ និង​មាន​ដាក់​តាំង​ទូរទស្សន៍​មួយ​គ្រឿង​ រួម​ទាំង​គ្រឿង​សង្ហា​រឹម​ផ្សេងៗ​ទៀត​ជា​ច្រើន​ចំណែក​ឯលើ​ជញ្ជាំង​មាន​ដាក់​ព្យួរ​រូបថត​របស់​លោកស្រី​ និង​ក្រុម​គ្រួសារ​របស់​លោកស្រី​ ។​

លោកស្រី​ច័ន្ទ​ថន​ជា​មនុស្ស​ដែល​មាន​ភាពរ​ស់រាយ​រាក់ទាក់​ ។​ លោកស្រី​អង្គុយ​លើ​កៅអី​មួយ​ធ្វើ​អំពី​ឈើ​ពណ៌​ខ្មៅ​រលោង​ លោកស្រី​ថា​ឪពុក​ម្តាយ​ គ្រួសារ​សាច់ញាតិ​ភាគច្រើន​ជា​អ្នក​ធ្វើស្រែ​ ។​ លោកស្រី​បន្ត​ថា​ព្រោះតែ​មិន​ចង់​ធ្វើស្រែ​ទៀត​ដូច​ឪពុក​ម្តាយ​ទើប​លោកស្រី​មក​បន្ត​កា​សិក្សា​នៅ​ភ្នំពេញ​ ទោះជា​ពុំ​មាន​អ្នកគាំទ្រ​លោកស្រី​នោះ​ឡើយ​«​កូនស្រី​ចាស់​មិន​ស៊ូ​វ​ឲ្យ​ចេញពីផ្ទះ​ទេ​តែ​ខ្ញុំ​គិត​ថា​ខ្ញុំ​ហត់​ពេក​ ធ្វើស្រែ​កសិកម្ម​វា​ល្អ​ ខ្ញុំ​យល់​ថា​ខ្ញុំ​នឿយ​ពេក​ហើយ​មួយ​គ្រួសារ​ខ្ញុំ​ឪពុក​ម្តាយ​ខ្ញុំ​ធ្វើស្រែ​ទាំងអស់​ ខ្ញុំ​ប្រហែល​ខ្ញុំ​សុំ​ចេញ​…»​។​

​ចាក​ចេញពី​ស្រុក​កំណើត​នៅ​ក្នុង​ខេត្តតាកែវ​ មក​ដល់​ក្រុងភ្នំពេញ​ ជាមួយ​មិត្ត​ភ័​ក្រ​និង​ខិតខំ​ស្វែង​សាលារៀន​ដោយ​ខ្លួនឯង​ ។​ ការ​មិន​បោះបង់​ការ​សិក្សា​ពិតជា​មាន​លទ្ធផល​ ។​ លោកស្រី​ ច័ន្ទ​ថន​ បន្ត​ថា​ចុង​ក្រោយ​លោកស្រី​ក៏​បាន​ប្រលង​ចូល​ក្នុង​ សាកល​ភូមិន្ទ​វិ​ច្រ​សិល្បៈ​ក្នុង​ឆ្នាំ​១៩៥៨​ «​ខ្ញុំ​មក​ដល់​ភ្នំពេញ​និង​ឃើញ​គេ​ដាក់​ផ្លា​ក់​នៅ​ក្នុង​សាលា​រចនា​ ជ្រើសរើស​អ្នក​ចូល​សិល្បៈ​ ខ្ញុំ​និង​មិត្ត​ក៏​ដាក់​ពាក្យ​លេង​ខ្ញុំ​ជាប់​លេខ​១​អរ​ណាស់​ កាល​នឹង​ចូល​រៀន​បាន​ប្រាក់​ឧ​បត្ត​ម្ភ​៤០០​រៀល​ក្នុង​មួយ​ខែ​ តែ​វា​ច្រើន​ណាស់​ជំនាន់​នោះ​ជំនាន់​សម្តេចឪ​…» ។​

ជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ​ ដែល​ចាប់​អាជីព​ក្នុង​វិស័យ​សិល្បៈ​នេះ​ ​និង​ជា​កូនពៅ​នៅ​ក្នុង​គ្រួសារ​ផង​ដែរ​ ។​ លោកស្រី​ថា​ក្រោយ​ពី​ទទួល​បាន​លទ្ធផល​មួយ​ចំនួន​ពី​ការ​សិក្សា​គឺ​ឪពុក​ម្តាយ​ក៏​មានចិត្ត​សប្បាយ​ឡើង​វិញ​ ។​

​ក្នុង​ក្រប​ខណ្ឌ​ ជា​បុគ្គលិក​នៃ​ក្រសួង​វប្បធម៌​លោកស្រី​គឺជា​អ្នក​សម្តែង​ល្ខោននិយាយ​។​

    ​
​កូនស្រី​ខ្មែរ​តែងតែ​ត្រូវ​បាន​គេ​ប្រៀបធៀប​ ទៅ​និង​សំពត់​ក្នុង​ផ្នត់​ដែល​ស្ដាប់បង្គាប់​ ឪពុក​ម្តាយ​ណាស់​ គឺ​កាលណា​ឪពុក​ទុក​ ម្តាយ​ដាក់​ឲ្យ​រៀប​ការ​ជាមួយ​អ្នក​ណា​ហើយ​ គឺ​កូនស្រី​មិន​មាន​សិទ្ធិ​ប្រកែក​ឡើយ​ ។​ លោកស្រី​បាន​រៀប​ការ​ជាមួយ​ លោក​ ពៅ​ យូ​ឡេ​ង​ ដែល​ជា​អ្នក​ពន្ធ​ក្នុង​ឆ្នាំ​ ១៩៦២​ ។​ លោក​ ពៅ​ យូ​ឡេ​ង​ បាន​និពន្ធ​រឿង​ ថៅកែ​ចិត្តចោរ​ សហ​និពន្ធ​ជាមួយ​លោក​គឺ​លោក​ អ៊ុំ​ ឈឺ​ន​ ។​​

លោកស្រី​ក៏​បាន​រំលឹក​ប្រវត្តិ​ស្វាមី​លោកស្រី​ផង​ដែរ ​«​តា​ពៅ​ យូ​ឡេ​ង​នឹង​គឺជា​គ្រួសារ​ខ្ញុំ​ ។​ គាត់​ជា​នាយក​សាលា​ ដល់​ខ្ញុំ​ប្រលង​ជាប់​ទៅ​ទូរទស្សន៍​ជាតិ​ ទ​ទក​ គាត់​ក៏​ទៅ​សុំ​ជួប​ឪពុក​ម្តាយ​ខ្ញុំ​ ពេល​ឃើញ​គាត់​ឪពុក​ម្តាយ​ខ្ញុំ​គាត់​ស្រលាញ់​ ខ្ញុំ​ក៏​រៀប​ការ​តាម​ឪពុក​ម្តាយ​ទៅ​…»​ ។​

​លោកស្រី​បាន​បន្ត​ទាំង​ទឹកមុខ​ស្រពោន​ថា​ស្វាមី​អ្នកស្រី​បាន​ស្លាប់​ក្នុង​ឆ្នាំ​១៩៨១​ដោយ​បន្សល់​ទុក​កូនស្រី​៣​នាក់​ក្នុង​បន្ទុក​ ។​
​លោកស្រី​ ច័ន្ទ​ថន​ បាន​ទទួលភារៈ​ជា​ម្តាយ​ផង​ឪពុក​ផង​ ។​ តែ​កាល​ណោះ​អ្នកស្រី​មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ​ ។​
​លោ​ស្រី​ថា​កាល​ណោះ​អ្នកស្រី​មានការ​ងារ​ត្រឹម​ជា​អ្នក​ពិធីការ​រិ​នី​នៅ​ក្នុង​ទូរទស្សន៍​ជាតិ​ ប៉ុណ្ណោះ​ ។​ កត្តា​ទាំង​អស់នេះ​ជំរុញ​ឲ្យ​លោកស្រី​ត្រូវ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ចិញ្ចឹម​កូន​ «​មាន​ឆន្ទៈ​មាន​ស្មារតី​នៅ​ ហើយ​កូន​នៅ​តូចៗ​ ពេល​ឪពុក​សា្ល​ប់​ទៅ​កូន​បង​ទើប​មាន​អាយុ​១០​ឆ្នាំ​ទេ​ កូន​ទី​២​មាន​អាយុ​៧​ឆ្នាំ​ កូន​ទី​៣​មាន​អាយុ​៥​ឆ្នាំ​ តស៊ូ​រក​ចិញ្ចឹម​កូន​ ពី​ដើម​មាន​រោងកុន​ខ្ញុំ​ក៏​ទៅ​ធ្វើ​គណកម្មការ​ក៏​បាន​ប្រាក់​ខ្លះ​ ហើយ​លក់​ចំណី​ខ្លះៗ​ …»​ ។​

​ពេលវេលា​ បាន​ផ្លាស់​ប្តូរ​គ្រប់​បែប​យ៉ាង​រួម​ទាំង​ការ​ខិតខំ​កសាង​ចំណេះដឹង​ ធ្វើ​ឲ្យ​លោកស្រី​ទទួល​បាន​មុខ​តំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​ វិចិត្រសិល្បៈ​ នា​ពេល​ប​ច្ចុ​ប្ប​នេះ​ ។​

​លោកស្រី​បាន​រំ​ឮ​កថា​ «​វាត​ស៊ូ​ណាស់​ដែរ​ចុះ​ទៅ​ខេត្ត​ជាមួយ​ជុំទាវ​ ម៉ែ​ន​ សំ​អន​ គេង​នៅ​ខេត្ត​ ពេល​នោះ​ប៉ុ​ល​ពត​នៅ​ចល័ត​នៅ​ឡើង​…»​ ។​

​នៅ​ពេល​គ្មាន​ការ​តាំងចិត្ត​និង​គោលដៅ​ នោះ​ជីវិត​នឹង​មិន​ទទួល​បាន​ជោ​ជ័យ​ទេ​ ។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​ ច័ន្ទ​ថន​ ។​ ក្នុង​វ័យ​៦៩​ឆ្នាំ​លោកស្រី​ក៏​បាន​លើកទឹកចិត្ត​ដល់​ស្ត្រី​ខ្មែរ​ឱ្យ​មានការ​ខិតខំ​រៀនសូត្រ​ និង​អត់ធ្មត់​ការងារ​នឹង​ទទួល​បាន​ផល​ហើយ​កុំ​រុញ​រា​ចំពោះ​ការងារ​ដែល​ខ្លួន​ពេញចិត្ត​ ឲ្យ​តែ​វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដ៏​ទៃ​ ច្បាប់​ និង​ ប្រពៃ​ណៃ​ជាតិ​ «​ខ្ញុំ​តែងតែ​ប្រាប់​អ្នកធ្វើការ​ក្នុង​ក្រសួង​ជាមួយ​ អ្នក​ដែល​បាត់បង​គ្រួសារ​ទន់ជ្រាយ​ អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​ទន់ជ្រាយ​ខ្ញុំ​ថា​កុំ​ទន់ជ្រាយ​តស៊ូ​វា​នឹង​ឈ្នះ​គ្រាប់​បែប​យ៉ាង​…»​ ។​

​ការងារ​របស់​លោកស្រី​ក្នុង​ឆ្នាំ​១៩៦៤​គឺ​លោកស្រី​ធ្វើការ​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា​ហើយ​នៅ​ឆ្នាំ​១៩៧៩​លោកស្រី​មាន​តំណែង​ជា​ប្រធាន​ការិយាល័យ​កាត់ដេរ​សំលៀក​បំពាក់​សិល្បៈ​ទស្សនី​ភាព​ ។​ ឆ្នាំ​១៩៨៣​លោកស្រី​ជា​ប្រធាន​ការិយាល័យ​និង​ ជា​អ្នកនិពន្ធ​ល្ខោនបាសាក់​ រួម​ទាំង​ការងារ​ជា​ច្រើន​ទៀត​ ។ ​នៅ​ឆ្នាំ​ ២០១៣​លោកស្រី​បាន​ទទួល​តួនាទី​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ឋានៈ​ស្មើ​ អនុរដ្ឋលេខាធិការ​ ។​ លោកស្រី​បាន​ទទួល​គ្រឿង​ឥស្សរិយ​ស​ ជា​ច្រើន​ផ្សេង​ទៀត​ ។​

​ក្នុង​ពេល​ប​ច្ចុ​បុ្ប​ន្ន​នេះ​ មាន​ស្ត្រី​ខ្មែរ​ជា​ច្រើន​ បាន​កាន់​តំណែង​ធំៗ​ ទាំង​នៅ​ក្នុង​ជួរ​ រដ្ឋាភិបាល​  ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ និង​ ក្រុមហ៊ុន​ជំនួញ​ ។​ ប៉ុន្តែ​ស្ត្រី​កូន​កសិករ​ កម្រ​នឹង​បាន​ កាន់​តំណែង​ ខ្ពង់ខ្ពស់​ណាស់​ គឺ​ពួក​គេ​ក៏​កម្រ​រៀន​បាន​ខ្ពង់​ខ្ពង់​ដែរ​ ។​ អ្នកស្រី​ កូន​កសិករ​ ន​ង​ ច័ន្ទ​ថន​ សង្ឃឹមថា​ ស្ត្រី​កូន​កសិករ​ជា​ច្រើន​ទៀត​ ដូច​លោកស្រី​ដែរ​ ជា​ពិសេស​ស្ត្រី​ជំនាន់​ក្រោយ​នឹង​ខិតខំ​រៀនសូត្រ​ មានចំណេះ​ដឹង​ជា​និស្សិត​បញ្ញា​វន្ត​គឺ​ពិត​នឹង​មាន​តំណែង​ធំ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ ឬ​ អង្គការ​ក្រុមហ៊ុន​ជាក់​ជា​មិន​ខាន​ ៕​

Share

ព័ត៌មានទាក់ទង

Image