en     km
en     km

គណបក្ស​សង្គ្រោះ​ជាតិ​​ថ្កោលទោស​​ ACU​ ​ដែល​​ចាប់​​មេឃុំ​​ ស៊ា​ង​ ចែត​​ មក​ពី ​​​គណ​បក្ស ​​សម​​ រ​ង្ស៊ី​​

Share

ភ្នំពេញ ៖ ​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​សេចក្តីថ្លែងការណ៍​នៅ​រសៀល​ថ្ងៃ​ទី​២៤​មេ​សា​ ថ្កោលទោស​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ចំពោះ​ការ​ចាប់ខ្លួន​ មេឃុំ​ស្រក​ លោក​ ស៊ា​ង​ ចែត​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ នៅ​សាលាស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ដោយ​យោង​តាម​ការ​ឆ្លើយ​ដាក់​របស់​កញ្ញា​ ខុ​ម​ ចាន​រា​តា​ទី​ ហៅ​ស្រី​មុំ​ ។​

24-4-2016-CNRP
សេចក្តីថ្លែងការណ៍របស់គណបក្ស​សង្គ្រោះ​ជាតិ​

​សេចក្តីថ្លែងការណ៍​ដដែល​សរស​រថា​ ការ​ចាប់ខ្លួន​លោក​ ស៊ា​ង​ ចែត​ ដែល​គ្រាន់តែ​សំអាង​លើ​ការ​ឆ្លើយ​ពី​បុគ្គល​ម្នាក់​ គឺជា​ការ​រំលោភច្បាប់​ ដែល​មាន​ច​រិ​ក​ដូច​របប​ខ្មែរក្រហម​ ។​​

​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អំពាវនាវ​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះ​លែង​លោក​ ស៊ា​ង​ ចែត​ ជា​បន្ទាន់​ និង​ដោយ​ឥត​លក្ខខណ្ឌ​ ដើម្បី​បន្ធូរបន្ថយ​បរិយាកាស​តានតឹង​ ដែល​កំពង់​កើត​មាន​នា​ពេល​នេះ​ ។​​

​សូម​បញ្ជាក់​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដឹកនាំ​កម្លាំង​ចុះ​ទៅ​ចាប់ខ្លួន​មេឃុំ​ស្រក​ ឈ្មោះ​ ស៊ា​ង​ ចែត​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ វេលា​ម៉ោង​ ១០​ និង​ ៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​២៤​មេ​សា​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា​លួងលោម​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ ឲ្យ​និយាយ​កុហក​មហាជន​ ៕

Share

ព័ត៌មានទាក់ទង

Image