en     km
en     km

កញ្ញា​ ធី​ សុវណ្ណ​ថា​ ប្តឹង​ លោក​ កឹ​ម​ សុខា​ ទារ​សំណង​១​លាន​ដុល្លារ​ តែ​នៅ​គាំទ្រ​ CNRP​

Share

​កញ្ញា​ ធី​ សុ​វ​ណ្ណា​ថា​ បាន​ប្រកាស​រក្សា​បណ្តឹង​ លោក​ កឹ​ម​ សុខា​ ពី​បទ​បរិហារកេរ្តិ៍​ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋ​អា​រិ​ក​ តែ​កញ្ញា​បញ្ជាក់​ថា​នៅ​តែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​ ។​ កញ្ញា​ ធី​ សុ​វ​ណ្ណា​ថា​ គឺជា​យុវតី​មួយ​រូប​ដែល​សកម្ម​ក្នុង​ការ​ឃោសនាបោះឆ្នោត​ឲ្យ​ណ​បក្ស​សង្គ្រោះ​ជាតិ​ យ៉ាង​ខ្លាំង​ខ្លា​កាលពី​ឆ្នាំ​២០១៣​ ដែល​កាលនោះ​ កញ្ញា​ដឹកនាំ​យុវជន​រាប​ម៉ឺន​នាក់​ ស្រែក​ទាមទា​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នាយក​រដ្ឋមន្ត្រី​ តែ​នៅ​ពេល​នេះ​ កញ្ញា​ បាន​ប្តឹង​ លោក​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១​លាន​ដុល្លារ​ ។​

press-news-thy-sovantha-pre
កញ្ញា​ ធី​ សុ​វ​ណ្ណា​ថាក្នុងសន្និសិទសារព័ត៍មានសី្តពី “ដំណើរការនៃបណ្តឹងរបស់កញ្ញា​ ធី​ សុ​វ​ណ្ណា​ថា”

​ទោះបី​យ៉ាងនេះ​ក្តី​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ថ្លែង​ថា​ កញ្ញា​នៅ​តែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​កញ្ញា​ សន្យា​ថា​នឹង​ជួយ​ឃោសនាបោះឆ្នោត​ឲ្យ​ CNRP​ សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ទៀត​ ប្រសិនបើ​គណបក្សប្រឆាំង​បន្ត​ភាព​ស្អាតស្អំ​របស់​ខ្លួន​បាន​ល្អ​ ។​ ក្នុង​ន័យ​នេះ​ កញ្ញា​ មិន​ងាករេ​ទៅ​រក​និន្នាការ​គណបក្ស​នយោបាយ​ណា​នោះ​ទេ​ ។​

​កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ថ្លែង​ថា​ «​ខ្ញុំ​នៅ​តែ​ទាមទា​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ ព្រោះ​ខ្ញុំ​ចង់​បេក្ខភាព​អ្នកដឹកនាំ​ថ្មី​ ឬ​ នាយក​រដ្ឋមន្ត្រី​ថ្មី​ ដើម្បី​ដឹកនាំ​ប្រទេស​ ដើម្បី​ឃើញ​ខុស​គ្នា​រវាង​អ្នកដឹកនាំ​ចាស់​ ចង់​ឲ្យ​មានការ​អភិវឌ្ឍន៍​ខ្លាំង​ ជឿនលឿន ​។​ ជា​យុវជន​គឺ​ខ្ញុំ​ចង់​ឲ្យ​យើង​ជឿនលឿន​ដទៃ​ទៀត​ អ​ញ្ចឹ​ង​ឆន្ទៈ​ខ្ញុំ​នៅ​តែ​ទាមទា​ផ្លាស់​ប្តូរ​អ្នកដឹកនាំ​ ឬ​នាយក​រដ្ឋ​ដដែល​»​ ។​

​លោក​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ត្រូវ​បាន​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ ប្តឹង​ទាមទារ​ឲ្យ​ តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ និង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៣០​ ម៉ឺន​ ដុល្លារ​ផង​ដែរ​ ។​ ​យោង​តាម​ពាក្យបណ្តឹង​របស់​នាង​ចុះ​ថ្ងៃ​ទី​ ២២​ ខែ​ មេ​សា​ ថា​ ការ​ប្តឹង​ទាមទារ​សំណង​នេះ​ ក៏​ ដោយសារ​ កញ្ញា​ខាតបង់​ពេលវេលា​ បាត់​ការងារ​ ខាតបង់​សេដ្ឋកិច្ច​គ្រួសារ​ និង​ការ​ខូចខាត​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​ជាដើម​ ៕

Share

Image
Image
Image