en     km
en     km

កញ្ញា​​ ស្រី​ មុំ​​ ប្តឹង​​លោក​ ​កឹ​ម​ ​សុខា​​ ទាមទារ​​សំណង​​ជំងឺ​ចិត្ត​៣០​ម៉ឺន​ដុល្លារ​

Share

ភ្នំពេញ ៖ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ បាន​ប្តឹង​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ និង​ទា​សំណង​ជំងឺ​ចិត្ត​៣០​ម៉ឺន​ដុល្លារ​ ។​ ​យោង​តាម​ពាក្យបណ្តឹង​ ចុះ​ថ្ងៃ​ទី​ ២២​ខែមេសា​ បាន​ឲ្យ​ដឹង​ថា​ កញ្ញា​ ស្រី​មុំ​ សុំ​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៣០​ម៉ឺន​ដុល្លារ​ ពី​ឈ្មោះ​ កឹ​ម​ សុខា​ និង​ ជន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដោយសារ​ កញ្ញា​ ខាតបង់​ពេលវេលា​បាត់​ការងារ​ ខាតបង់​សេដ្ឋកិច្ច​គ្រួសារ​ និង​ការ​ខូចខាត​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​នាង​ ។​

sreymom-text
កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ

ពាក្យបណ្តឹង​ដែល​មាន​ស្នាម​មេដៃ​ស្រី​មុំ​ បាន​បញ្ជាក់​ទៀត​ថា​ នាង​បាន​បាត់បង​កេរ្តិ៍ឈ្មោះ​ថ្លៃថ្នូ​ យ៉ាងធ្ងន់ធ្ងរ​ ក៏​ព្រោះតែ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​សន្យា​ផ្តល់​ប្រាក់​ ៣​ពាន់​ដុល្លារ​ ទិញ​ផ្ទះ​ ទិញ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ទៀត​ តែ​លោក​ កឹ​ម​ សុខា​ មិន​ទាន់​ផ្តល់​តាម​ការ​សន្យា​នៅឡើយ​ទេ​ ។​ ពាក្យបណ្តឹង​នោះ​បន្ថែម​ថា​ នាង​មានការ​ព្រួយបារម្ភ​អំពី​កា​ស្វែងរក​គូ​អនាគត​របស់​នាង​ ដែល​មិន​អាច​មានគូស្រករ​បាន​ និង​មិន​អាច​ដើរហើរ​ទៅ​ទី​សាធារណៈ​បាន​ដូច​មុន​ទៀត​ ព្រោះ​ខ្មាស់​គេ​ ៕

Share

Image
Image
Image