loader

មន្ត្រីជាន់ខ្ពស់​​សិទ្ធិ​មនុស្ស​​ អំ​ពាវ​នាវ​​ឱ្យ​​មេដឹកនាំ​ថៃ​​ ព្យួរ​​ចោល​​អំណាច​​ពួក​យោធា​

​ស្នងការ​ អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស​ លោក​ Zeid​ Ra’ad​ Al​ Hussein​ បាន​ទទូច​ឱ្យ​មេដឹកនាំ​ថៃ​ ព្យួរ​ចោល​អំណាច​របស់​ពួក​យោធា​ លើ​កិច្ចការ​សន្តិសុខ​ស៊ី​វិល​ ដែល​ លោក​ថា​«​ អំណាច​ ដ៏​គ្រោះថ្នាក់​»​ ខណៈ​លោក​ លើក
ទឹកចិត្ត​ ឱ្យ​មានការ​ពិភាក្សា​គ្នា​ លើ​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ​ ។​​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ ការ​ទទូច​របស់​ ស្នងការ​សិ​ទិ្ធ​មនុស្ស​អង្គការសហប្រជាជាតិ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​យោធា​ថៃ​ កាលពី​ថ្ងៃ​ចន្ទ​បាន​ចាប់ខ្លួន​អ្នកនយោបាយ​ ម្នាក់​នៃ​គណបក្ស​ភឿ​ថៃ​ ដោយសារ​បាន​រិះគន់​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ពួក​យោធា​ ។​

chanocha-th-text
ឧត្តមសេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា​ នាយក​រដ្ឋមន្ត្រី​កើត​ចេញពី​រដ្ឋប្រហារ ។​ ប្រភពពី ៖​ Reuters

​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​គ្រោង​ដាក់​ឱ្យ​ ធ្វើ​ប្រជាមតិ​នៅ​ខែកក្កដា​ខាង​មុខ​នេះ​ ។​ រដ្ឋធម្មនុញ្ញ​នេះ​ រៀបរៀង​ដោយ​ពួក​យោធា​ និង​ក្រុម​បញ្ញវ័ន្ត​ប៉ុន្តែ​ត្រូវ​បាន​រិះគន់​ថា​មានការ​រឹតត្បិត​សេរីភាព​ នយោបាយ​យ៉ាង​ខ្លាំង​ ។

​ពួក​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ នៅ​ខែឧសភា​ឆ្នាំ​២០១៥​ បន្ទាប់​ពី​សង្គម​ថៃ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ ជាង​មួយ​ឆ្នាំ​ ។

​លោក​ Zeid​ Ra’ad​ Al​ Hussein​ និយាយ​ថា​អំណាច​ដែល​ផ្ដល់​ឱ្យ​ពួក​យោធា​ គឺ​មាន​ភាព​លើសលុប​ ។​

​លោក​ Zeid​ Ra’ad​ Al​ Hussein​ ៖​ «​ខ្ញុំ​ សូម​អំពាវនាវ​ រដ្ឋាភិបាល​ថៃ​ ឱ្យ​ព្យួរ​អំណាច​ ឬ​ច្បាប់​ ពិសេស​ ទៅ​ឱ្យ​ពួក​យោធា​ ហើយ​រដ្ឋាភិបាល​ត្រូវ​លើកទឹកចិត្ត​ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ​»​

​តែ​យ៉ាងនេះ​ក្ដី​ ឧត្តមសេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា​ នាយក​រដ្ឋមន្ត្រី​កើត​ចេញពី​រដ្ឋប្រហារ​ បាន​ អះអាង​ថា​ប្រទេស​ថៃ​នឹង​មាន​រដ្ឋាភិបាល​ជាប់​ឆ្នោត​ នៅ​ខែកក្កដា​ ឆ្នាំ​២០១៧៕​ ប្រភព​:Reuters

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x