en     km
en     km

តុលា​កា​រាជ​ធានី​បដិ​សេធ​ការ​​សុំនៅ​ក្រៅ​ឃុំរ​បស់​ លោក​ អ៊ុំ ​សំអាន

Share

​ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​សម្ថ​កិច្ច​ចាប់​ឃុំខ្លួន​ពី​បទ​បង្ក​ការ​ ញុះញង់​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ។​ ជុំវិញ​បញ្ហា​នេះ​ ក្រុម​អង្គការសិទ្ធិមនុស្ស​លើក​ឡើង​ថា​ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​អាច​នៅ​ក្រៅ​ឃុំ​បាន​ ។​ ​លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

Om-SAMATH-CAMNEWS-WMC
លោក អ៊ុំ សំអាន មកពីគណបក្សសង្គ្រោះជាតិក្នុងពេលបកស្រាយផែនទីព្រំដែនកម្ពុជា-វៀតណាម

​កាលពី​ថ្ងៃ​ទី​២១​ខែមេសា​ មេធាវី​ការពារ​ក្ដី​របស់​លោក​ អ៊ុំ​ សំ​អាន​ គឺ​ លោក​ ជួង​ ជូ​ងី​ បាន​ដាក់​បណ្ដឹង​ទៅ​តុលាការក្រុង​ភ្នំពេញ​ ដើម្បី​ស្នើ​សុំ​ដោះ​លែង​កូនក្ដី​របស់​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​ បណ្តោះ​ អាសន្ន​ ប៉ុន្តែ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​សំណើរ​នេះ​នៅ​រសៀល​ថ្ងៃ​ទី​២២​ខែមេសា​ម្សិលមិញ​ ។​

​លោក​ ជួង​ ជូ​ងី​ មេធាវី​ការពារ​ក្តី​ លោក​ អ៊ុំ​ សំ​អាន​ ថ្លែងប្រាប់​វិទ្យុ​ស្ត្រី​ថា​ការ​សម្រេច​បដិសេធ​ មិន​ឲ្យ​កូនក្តី​លោក​នៅ​ក្រៅ​ឃុំ​ពេល​នេះ​គឺ​មិន​ត្រឹមត្រូវ​ឡើយ​ ។​ លោក​បន្ត​ថា​លោក​គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត​ប្រ​សិន​កូនក្តី​របស់​លោក​ស្នើ​សុំ​ ។​

​លោក​ ជួង​ ជូ​ងី​ ថ្លែង​យ៉ាង​ដូច្នេះ​ថា​ «​ការ​សម្រេច​និង​មិន​ត្រឹមត្រូវ​ទេ​ព្រោះ​បទ​ចោទ​លោក​ អ៊ុំ​ សំ​អាន​ ជា​បទ​ប​ញ្ឈឹ​ម​តុលាការ​មិន​ចាំបាច់​ឃុំខ្លួន​ទេ​ ហើយ​កូនក្តី​ខ្ញុំ​មាន​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ និង​មាន​ទីលំនៅ​ច្បាស់លាស់​កូន​ខ្ញុំ​មិនរ​ត់ទៅ​ណា​ទេ​»​ ។​

​ជុំវិញ​បញ្ហា​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ករណី​ លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​រូប​នេះ​ ជា​រឿង​នយោបាយ​ ហើយ​បើ​គ្មាន​ការ​សម្របសម្រួល​ផ្នែក​នយោបាយ​រវាង​គណ​ប្រជាជន​កម្ពុជា​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​នោះ​ លោក​ អ៊ុំ​ សំ​អាន​ ព្រមទាំង​មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​សរុប​១៦​នាក់​ ផ្សេង​ទៀត​ ដែល​កំពុង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ គ្មាន​សង្ឃឹម​មាន​សេរីភាព​ឡើយ​ ។​

​លោក​ លី​ សុ​ផា​ណា​ ព្រះរាជអាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែងប្រាប់​វិទ្យុ​ស្ត្រី​ នៅ​រសៀល​ថ្ងៃ​សុក្រ​យ៉ាង​ខ្លី​ថា​ ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​  ប​ដិ​សេច​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ អ៊ុំ​ សំ​អាន​ ។​​

លោក​ លី​ សុ​ផា​ណា​និយាយ​ថា​ «​ខាង​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំ​បូ​បា​នប​ដិ​សេច​ការ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​ មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ​»​ ។​

​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី​ ២២​ ខែមេសា​ម្សិលមិញ​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថ្លែង​ថា​ ការ​ឃាត់ខ្លួន​តំណាងរាស្ត្រ​ អ៊ុំ​ សំ​អាន​ គឺ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ ចំពោះ​ករណី​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ។​ សម្ដេច​ថ្លែង​ទៀត​ថា​ ករណី​របស់​ លោក​ អ៊ុំ​ សំ​អាន​ ស្ថិត​នៅ​ក្នុង​បន្ទុក​ នៃ​ការ​ញុះញង់​ធ្វើ​ឲ្យ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ និង​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​ ។​

ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា​ សកម្មភាព​ លោក​ អ៊ុំ​ សំ​អាន​ គឺជា​អ្នក​ស្នេហា​ជាតិ​ពិតប្រាកដ​ក្នុង​ចិត្ត​របស់​ពលរដ្ឋ​ ។​

​លោក​ អំ​ សំអាត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​បាន​និយាយ​ថា​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ​ សំ​អាន​ គួរតែ​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដោយសារ​តំណាងរាស្ត្រ​បក្ស​ជំនា​ស់រូប​នេះ​ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​អាច​ស្ថិត​នៅ​ក្រៅ​ឃុំ​បាន​ ។​ ​លោក​មាន​ជំនឿ​ថា​ ករណី​ លោក​ អ៊ុំ​ សំ​អាន​ ប្រសិនបើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិន​មាន​ភាព​ថមថយ​កំ​ដៅ​ផ្នែក​នយោបាយ​ទេ​ តំណាងរាស្ត្រ​ និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​១៦​រូប​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធ​ធា​គារ​ព្រៃ​ស​ គ្មាន​សង្ឃឹម​អាច​នឹង​មាន​សេរីភាព​ឡើយ​ ។​

​កន្លង​មក​ សម្ដេច​ ហ៊ុន​ សែន​ ព្រមាន​ជា​ច្រើន​លើក​ថា​នឹង​ចាប់ខ្លួន​ជន​ណា​ដែល​នៅ​តែ​និយាយ​ថា​ រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​ចំពោះ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ។​

​លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​សកម្ម​បញ្ហា​ព្រំដែន​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ម៉ោងជាង​ ១២​ យប់​ថ្ងៃអាទិត្យ​ ទី​១០​ខែមេសា​ បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​សហរដ្ឋអាមេរិក​ មក​ដល់​ខេត្តសៀមរាប​ ។ ​លោក​ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ បន្ទាប់​ពី​ព្រះរាជអាជ្ញា​ខេត្ត​នេះ​ចោទប្រកាន់​លោក​ក្រោម​បទ​ចោទ​ញុះញង់​ នាំ​ឲ្យ​មានការ​រើសអើង​ និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ នៃ​ក្រមព្រហ្មទណ្ឌ​ កាលពី​ថ្ងៃ​ទី​១២​ខែមេសា​ ៕

Share

ព័ត៌មានទាក់ទង

Image