en     km
en     km

​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ ព្រួយ​បារ​ម្ម​ណ៍​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ពេល​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨​ ខាង​មុខ​

Share

ភ្នំពេញ​៖​ ប្រធាន​ក្លឹ​ប​អ្នកការ​សែត​កម្ពុជា​លោក​ ប៉ែន​ បូ​ណា​ បាន​ថ្លែង​ថា​ ក្លឹ​ប​អ្នកការ​សែត​កម្ពុជា​ពិតជា​មានការ​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​ ក្នុង​ការ​តាមដាន​សកម្មភាព​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨​ នា​ពេល​ខាង​មុខ​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​ក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​សារព័ត៌មាន​ស្តី​ពី​«​ អនាគត​ន​យោ​យ​បាយ​កម្ពុជា​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨​ »​ នៅ​សណ្ឋាគារ​ សាន់​វ៉េ​ នា​ព្រឹក​ថ្ងៃ​ទី​ ២២​ ខែមេសា​ ឆ្នាំ​២០១៦​ នេះ ។

 

Khmer-Journalist-WMC-Socisl-Media
រូបភាពតំណាងអ្នកសារព័ត៌មានកម្ពុជា (ប្រភពហ្វេសប៊ុក លោក អ៊ុក គឹមសេង)

​ខណៈ​ដែល​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៨​ ខិត​ជិត​មក​ដល់​ ប្រធាន​ក្លឹ​ប​អ្នកការ​សែត​កម្ពុជា​បាន​សម្តែង​ការ​ព្រួយ​បារ​ម្ភ​ពី​សុវត្ថិ​ភាព​របស់​អ្នក​សារព័ត៌​មាន ​នៅ​ពេល​ដែល​ពួក​គេ​បំពេញ​តួនាទី​របស់​ខ្លួន​ ដើម្បី​តាមដាន​ស្ថានភាព​ការ​​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​

​ប្រធាន​ក្លឹ​ប​អ្នកការ​សែត​កម្ពុជា​ លោក​ ប៉ែន​ បូ​ណា​ បាន​លើក​ទ្បើ​ង​ថា​ សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​ គឺជា​ក្តី​កង្វល់​របស់​កឹ្ល​ប​អ្នកការ​សែត​កម្ពុជា​ ។​ ក្តី​កង្វល់​នេះ​ ដោយសារ​តែ​ក្លឹ​ប​អ្នកការ​សែត​កម្ពុជា​មាន​តូ​នាទី​ក្នុង​ការ​ការ​ពារ​សុវត្ថិភាព​របស់​ពួក​គេ​ ។​ លោក​ ប៉ែន​ បូ​ណា​ ស្នើ​ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​ ត្រូវ​ចេះ​ការពារ​សុវត្ថិភាព​ខ្លួន​ឯង​ ។​ ចំណែក​រាជរដ្ឋាភិបាល​ក៏​ត្រូវ​តែ​យកចិត្តទុកដាក់​ ជួយ​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ផង​ដែរ​ ។​

លោក​ ប៉ែន​ បូ​ណា
លោក​ ប៉ែន​ បូ​ណា

លោក​ ប៉ែន​ បូ​ណា ៖​ «​ទី​មួយ​អ្នកការ​សែត​ខ្លួនឯង​ត្រូវ​ចេះ​ការពារ​សុវត្ថិ​ភា​ព​​ដោ​យ​ខ្លួនឯង​​ប្រ​យ័ត្ន​ក្នុង​​ការ​យ​ក​​ព័ត៌​មាន​ ជា​ពិ​សេស​​នៅ​​ពេ​​​ល​​​​ដែល​​​មាន​​ព្រឹ​ត្តិ​ការ​ណ៍​​ក្តៅ​ៗ​ ថា​​តើ​មានកា​រ​ប្រ​ឈម​​មុ​ខ​គ្នា​​ខ្លាំង​​ថា​ តើ​យើ​​​ង​​ត្រូ​វធ្វើ​​យ៉ាង​ម៉េច​ ហើ​យ​​បន្ទា​ប់​​ម​ក​ទៀ​ត​​ក៏​សូ​ម​អំ​ពាវ​នាវ​​ទៅ​​ដ​ល់​គ​ណ​​ប​ក្ស​​​​ន​យោ​បាយ​​ក៏​ដូ​ច​ជា​​អា​ជ្ញាធ​រ​គ្រប់​លំ​ដាប់ថ្នា​ក់​ថា​​ត្រូវ​ធ្វើ​ម៉េច​ ជួយ​កា​រ​ពា​​រ​​​រក្សា​​សុ​វត្ថិ​​ភាព​​អ្នក​ការ​​សែ​ត​​ផង​ បើ​ទោះ​នៅ​ក្នុង​កាលៈទេសៈ​យ៉ាងណា​ក៏​​ដោ​យ​»​ ។​

​ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​ក្រសួង​ព័​ត៌​ អ៊ុ​ក​ គឹ​ម​សេង​ ទទួលស្គាល់​ថា​ នា​ពេ​ល​​​កន្លង​មក​ អ្នក​សារព័ត៌មាន​ពិតជា​ធ្លាប់​មាន​បញ្ហា​ប្រឈម​ពិតប្រាកដ​មែន​ ក្នុង​អំ​ទ្បុ​ង​ពេល​ដែល​ពួក​គេ​កំពុង​បំពេញ​តួនាទី​របស់​ខ្លួន​។​ លោក​ថា​ បញ្ហា​ប្រឈម​នោះ​ ដោយសារ​តែ​អ្នក​សារព័ត៌មាន​តែងតែ​ស្ថិត​នៅ​កន្លែង​ដែល​កំពុង​មានការ​ប៉ះទង្គិច​គ្នា​ ។​

លោក​ អ៊ុ​ក​ គឹ​ម​សេង​ បន្ត​ថា​ ក្នុង​នាម​ជា​អ្នក​សារព័ត៌​មាន​​ត្រូវ​ព្យាយាម​ថែរក្សា​សុវត្ថិភាព​ដោយ​ខ្លួនឯង​ ជា​ពិសេស​ត្រូវ​ពិនិត្យ​ទៅ​លើ​ស្ថានការណ៍​ជាក់ស្តែង​ តួរ​យ៉ាង​នៅ​ពេល​មាន​ការ​​ប៉ះទង្គិច​ណាមួយ​កើត​ទ្បើ​ង​នោះ​ អ្នក​សារព័ត៌មាន​ត្រួ​វ​ស្វែងរក​កន្លែង​ដែល​មាន​សុវត្ថិភាព​ជៀសវាង​ធ្វើ​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​ ។​

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖​ «​ការ​ពិត​យើង​ជា​អ្នក​សារព័ត៌មាន​គួរតែ​មាន​សញ្ញា​អាច​ជា​អាវ​ ឬ​ស្លាក​ស​ញ្ញា​អី​មួយ​ច្បា​ស់​​ដើម្បី​ឱ្យ​គេ​ដឹង​ថា​យើង​ជា​អ្នក​សារព័ត៌មាន​ដោយសារ​អី​ពេល​ខ្លះ​យើង​ញ​ឃើញ​ថា​អ្នក​សារ​ព័ត៌​មាន​គាត់​នៅ​ក្នុង​ព្រឹត្តិ​ការ​ណ៍​​ហ្នឹង​ គាត់​អត់​មាន​ស្អី​បញ្ជាក់​ច្បាស់​នៅ​ពេល​មាន​ភាព​ចលាចល​កើត​ទ្បើ​ង​ទាំង​សម​ត្ថ​កិច្ច​ទាំង​អ្នក​សារព័ត៌មាន​គួរតែ​រក​វិធី​មួយ​ ដើម្បី​ឱ្យ​ចាក​ផុត​ពី​កន្លែង​កើតហេតុ​ហ្នឹង​..​ »​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ តាម​ការ​សង្កេត​របស់​លោក​ គល់​ បញ្ហា​ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​ មើលឃើញ​ថា​ នៅ​ពេល​មាន​រឿង​បញ្ហា​ទំនាស់​នយោបាយ​អំ​ទ្បុ​ង​ពេល​បោះ​ឆ្នោត​អ្នក​សារព័ត៌មាន​តែងតែ​ទទួល​រង​ការ​ប្រឈម​មុខ​ខ្លាំង​។​ លោក​ គល់​ បញ្ញា​ បន្ត​ថា​ រាជរដ្ឋាភិបាល​គួរតែ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ និង​ប្រព័ន្ធ​សន្តិសុខ​ឱ្យ​មាន​ភាព​ល្អ​​ប្រសើរ​ជាង​នេះ​។​ មាន​ន័យ​ថា​រដ្ឋាភិបាល​ ត្រូវ​អនុវត្ត​តួនាទី​ឱ្យ​មាន​ឯករាជ្យ​ភាព​ ដោយ​មិន​ត្រូវ​ប្រកាន់​បក្សនយោបាយ​ណាមួយ​នោះ​ទេ​។​

«​កំ​ទ្បុ​ង​ដែល​មាន​បញ្ហា​រឿង​ទំនាស់​ខាង​នយោបាយ​ ឬ​ ក៏​មាន​បញ្ហា​ភាព​តានតឹង​ខាង​នយោបាយ​នៅ​ក្នុង​អំ​ទ្បុ​ង​ពេល​បោះ​ឆ្នោត​ភាគច្រើន​ប៉ះពាល់​ទៅ​ដល់​អ្នក​សារព័ត៌មាន​ គួរតែ​មាន​ជា​វិធាន​ការណ៍​អី​ដើម្បី​ការពារ​អ្នក​សារ​ព័ត៌​មាន​…​ គាត់​ដើរតួ​នាទី​សំខាន់​ដែរ​ផ្នែក​មួយ​នៃ​អ្នក​សង្កេតការណ៍​ផង​ អ្នក​អង្កេត​មួយ​ចំនួន​ដែល​កើ​ទ្បើ​ង​នៅ​ក្នុង​នយោបាយ​..»​ ។​

​យោង​តាម​របាយការណ៍​របស់​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ បាន​បង្ហាញ​ថា​ ការ​គំរាមកំហែង​មក​លើ​អ្នក​សារព័ត៌​មាន​នៅ​​ក្នុង​ឆ្នាំ​២០១៥​ មាន​ចំនួន​រហូត​ ១២​ករណី​ ដែល​ចំនួន​នេះ​មានការ​កើនឡើង​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០​១៤​ ដែ​ល​មាន​តែ​ ០៤​ ករណី​ប៉ុណ្ណោះ​ ។​

​តាម​របាយការណ៍​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រៅ​តែ​ពី​ការ​កើនឡើង​នៃ​ការ​គំរាមកំហែង​មក​លើ​អ្នក​សារព័ត៌មាន​ចំនួន​ ១២​ ករណី​ក្នុង​ឆ្នាំ​ ២០១៥​ នោះ​ ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ក៏​បាន​រក​ឃើញ​ថា​ អ្នក​យក​ព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា​ ត្រូវ​រង​នូវ​ការ​វាយដំ​ ហាមឃាត់​ ឬ​ចាប់​ឃាត់ខ្លួន​ទុក​មួយ​រយៈ​ រួម​ទាំង​ការ​ដកហូត​ម៉ាស៊ីនថតសំឡេង​ ថតរូប​ និង​ការ​រារាំង​មិន​ឲ្យ​បំពេញការងារ​របស់​ពួក​គេ​ជាដើម​ ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង