en     km
en     km

វិភាគ​ ៖​ សង្គម​កម្ពុជា​ បច្ចុប្បន្ន​មានការ​បែងចែក​បក្សពួក​ នាំ​ឱ្យ​បែកបាក់​ការ​ឯកភាព​ជាតិ​

Share

ភ្នំពេញ ៖ អ្នកវិភាគ​ពិនិត្យ​ឃើញ​ថា​ សង្គម​កម្ពុជា​ បច្ចុប្បន្ន​មានការ​បែងចែក​ក្រុម​បក្សពួក​ និន្នាការ​ និង​វណ្ណៈ​ ដែល​នាំ​ឱ្យ​ មាន​សម្អប់​ក្នុង​សង្គម​ ។​ ​អ្នកវិភាគ​យល់​ឃើញ​ដូចនេះ​ នៅ​ពេល​ពួក​គេ​ សង្កេត​ឃើញ​រដ្ឋាភិបាល​ មិន​ឱ្យ​តម្លៃ​ ឬ​ ក៏​សាទរ​សកម្មជន​ ឆ្នើម​ជា​ច្រើន​នៃ​អង្ក​ការ​សង្គម​ស៊ី​វិល​ សហគមន៍​ ដីធ្លី​ ដែល​ ពួក​គេ​ទទួល​បាន​ពានរង្វាន់​ធំ​ៗពី​សហគមន៍​ អន្តរជាតិ​ ហើយ​រដ្ឋាភិបាល​មិន​បាន​សាទរ​ ពួក​គេ​ដូច​រដ្ឋាភិបាល​ ធ្វើ​ឡើង​ចំពោះ​សកម្មជន​ណា​មាន​និន្នាការ​ ជាមួយ​បក្ស​ ឬ​ ក្រុម​បក្សពួក​ខ្លួន​ ។​ អ្នកវិភាគ​ថា​ កត្តា​នេះ​ហើយ​ ដែល​មានការ​បែងចែក​ បក្សពួក​ក្នុង​សង្គម​ ទៅ​ រក​ការ​បែកបាក់​សាមគ្គីភាព​ជាតិ​ ។​ លោក​ ធូ​វិ​រៈ​ ជម្រាប​ជូន​ទស្សនៈ​របស់​អ្នកវិភាគ​ ដូច​តទៅ​៖

 

Ouch-Leng-text
ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ អ៊ូច​ ឡេ​ង

​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ អ៊ូច​ ឡេ​ង​ ថ្មីៗ​នេះ​ទើប​ទទួល​បាន​ពានរង្វាន់​ដ៏​ធំ​នៃ​វីរៈជន​ការពារ​បរិស្ថាន​មានឈ្មោះ​ថា​ The​ Goldman​ Environmental​ Prize​ ក្នុង​តម្លៃ​ទឹកប្រាក់​ជិត​២​សែន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​មូលនិធិ​មួយ​របស់​អា​មេ​រិ​ក​ ដែល​មានឈ្មោះ​ល្បី​លើ​ពិភពលោក​ ។​

​បើ​គេ​រាប់​ គឺ​មាន​សកម្មជន​អង្គការ​ សង្គម​ស៊ី​វិល​ មិន​តិច​ជាង​១០​ទេ​ ដែល​បាន​ទទួល​ពានរង្វាន់​ឆ្នើម​ កម្រិត​ អន្តរជាតិ​ និង​ ពិភពលោក​ ហើយ​ ក្នុង​ចំណោម​ពួក​គេ​ មាន​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (Comfrel)​ បាន​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​ ហៅ​ថា​ «Ramon​ Magsaysay»​ (Romon​ Magsaysay​ Award​ Foundation)​ កាលពី​ឆ្នាំ​២០១១​ ។​ ​

​លោកស្រី​ ចក់​ សុភាព​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ទទួល​ការ​សរសើរ​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ កាលពី​ថ្ងៃ​ទី​ ២៣​ ខែកញ្ញា​ ឆ្នាំ​ ២០១៤​ នៅ​ពេល​ដែល​លោកស្រី​ចូលរួម​ក្នុង​ជំនួប​ប្រចាំឆ្នាំ​សម្រាប់​កម្មវិធី​ផ្ដួចផ្ដើម​គំនិត​ពិភពលោក​ គ្លី​ន​តុ​ន​ (Clinton​ Global​ Initiative)​ នៅ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​ចំពោះ​ការងារ​ការពារ​សិទ្ធិ​មនុស្ស​ ។​

ព្រះ​តេជគុណ​ លួ​ន​ សុ​វ៉ា​ត​ បាន​ទទួល​ពានរង្វាន់​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅ​ក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វី​ស​ កាលពី​ឆ្នាំ​២០១២​ ។​

​លោកស្រី​ទេព​វ​ន្នី​ សកម្មជន​ដីធ្លី​ បឹង​កក់​ទទួល​បាន​ពានរង្វាន់​ ស្ត្រី​ដឹង​នាំ​ឆ្នើម​ សហរដ្ឋអាមេរិក​ កាលពី​ឆ្នាំ​ ២០១៣​ ។​

សកម្មជន​ ការពារ​ព្រៃ​ឡង់​ ផុង​ សុ​ភ័​ក្រ​,​ ភឿន​ សុភាព​ ទទួល​បាន​ពានរង្វាន់​ Equator​ Prize​   និង​សកម្មជន​ការពារ​ សិទ្ធិ​លំ​ដៅ​ដ្ឋា​ន​ លោកស្រី​ ឡុ​ង​ គឹ​ម​ហ៊ា​ង​ ទទួល​បាន​រង្វាន់​ មួយ​ឈ្មោះ​ថា​ ម្ចាស់​រង្វាន់​កែវភ្នែក​ និង​លោក​អាត់​ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ទទួល​ពានរង្វាន់​ ពិ​ព​ភ​លោក​មួយ​ នៅ​ប្រទេស​ណ័​រវេ​ស​ ក្នុង​តម្លៃ​ការពារ​សិទ្ធិ​ កម្មករ​ ឬ​សិទ្ធិ​ការងារ​ កាលពី​ឆ្នាំ​២០១២​ ។​

​តាម​រយៈ​នេះ​គេ​សង្កេត​ឃើញ​ថា​ រដ្ឋាភិបាល​មិន​បាន​សាទរ​ សកម្មជន​កម្ពុជា​ ដែល​បាន​ទទួល​ពានរង្វាន់​នេះ​ទេ​ គឺ​ខុស​ពី​សកម្មជន​ ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ ដែល​មានការ​គៀង​គង​សាទរ​យ៉ាង​ខ្លាំង​ ។​

​ក្រុម​អ្នកវិភាគ​ មើលឃើញ​ថា​ទ​ង្វើ​នេះ​គឺជា​ ការ​បែក​ចែង​បក្សពួក​ ហើយ​មានការ​បង្ក​ភាព​រើសអើង​ក្នុង​សង្គម​កម្ពុជា​ ។​

​លោក​ កែម​ ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ បាន​បែង​ចែង​ពានរង្វាន់​ជា​២​ប្រភេទ​ គឺ​ពានរង្វាន់​ទី​១​ មាន​ចរិត​នយោបាយ​ និង​ពានរង្វាន់​កើត​ចេញពី​ស្ថា​ដៃ​ ។​ លោក​ថា​ពានរង្វាន់​ទទួល​បាន​ដោយ​លក្ខខណ្ឌ​នយោបាយ​គ្មាន​គុណ​តម្លៃ​ ដូច​ពានរង្វាន់​កើត​ចេញពី​ស្ថា​ដៃ​ឡើយ​ ។​

​លោក​ កែម​ ឡី​ យល់​ថា​រាជរដ្ឋាភិបាល​មិន​បាន​ឲ្យ​តម្លៃសង្គម​ស៊ី​វិល​ដែល​ទទួល​បាន​ពានរង្វាន់​ពី​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស​ បរិស្ថាន​ជាដើម​ គឺជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​នយោបាយ​ប្រជា​ភិ​ថុ​តរបស់​រាជរដ្ឋាភិបាល​ ។​

លោក​ កែម​ ឡី​ និយាយ​ថា​«​ខ្ញុំ​មើលទៅ​នៅ​ពេល​រដ្ឋាភិបាល​ទទួល​បាន​ពានរង្វាន់​គាត់​មាន​មធ្យោបាយ​ផ្សព្វផ្សាយ​គាត់​មាន​ថ្នាក់ដឹកនាំ​កំពូល​ទទួល​អ​ញ្ចឹ​ក​ ប៉ុន្តែ​NGO​ រដ្ឋាភិបាល​ចាត់​ទុក​ថា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​នយោបាយ​ប្រជា​ភិ​ថុ​តរបស់​គាត់​ ។​ អ​ញ្ចឹ​ក​គាត់​មិនសូវ​ហ៊ាន​ឲ្យ​តម្លៃ​ មិនមែន​គាត់​មិនដឹង​ពី​តម្លៃ​នៃ​ពានរង្វាន់​ដែល​NGO​ទទួល​បាន​ទេ​»​ ។​

​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​គួរតែ​មាន​ស្តង់ដា​ជាតិ​មួយ​ពិតប្រាកដ​ ក្នុង​ការ​លើកដំកើង​អ្នក​ដែល​ទទួល​បាន​ពានរង្វាន់​ទាំង​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ធានា​មិន​មានការ​បែក​ចែក​បក្សពួក​នោះ​ ។​​

Hun-Many-Award-for-great-achievers-of-the-world
លោក​ ហ៊ុន​ ម៉ា​នី​ កូនប្រុស​របស់​លោកនាយក​រដ្ឋមន្ត្រី ទទួល​បាន​ពានរង្វាន់​សន្តិភាព​អន្តរជាតិ​ ហៅ​ថា​ GUSI​ Peace​ Prize​ ប្រចាំ​ប្រទេស​ហ្វី​លី​ពី​ន​ កាល​ ពី​ថ្ងៃ​ ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​។

លោក​ ហ៊ុន​ ម៉ា​នី​ កូនប្រុស​របស់​លោកនាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ទទួល​បាន​ពានរង្វាន់​សន្តិភាព​អន្តរជាតិ​ ហៅ​ថា​ GUSI​ Peace​ Prize​  ប្រចាំ​ប្រទេស​ហ្វី​លី​ពី​ន​ កាល​ ពី​ថ្ងៃ​ ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ លោក​ ហ៊ុន​ ម៉ា​នី​ ទទួល​បាន​ពានរង្វាន់​មួយទៀត​គឺ​ ពានរង្វាន់​ Guinness​ World​ Record​ ដែល​លោក​បាន​ផ្ទួ​ច​ផ្តើមគំនិត​ធ្វើ​នំអន្សម​យក្ស​ដ៏​ធំ​ជាងគេ​លើ​ពិភពលោក​ ។​ នៅ​ពេលលោក​ ហ៊ុន​ ម៉ា​នី​ មក​ដល់​ប្រទេស​កម្ពុជា​មានការ​រៀបចំ​ទទួល​សាទរ​ជា​ខ្លាំង​ ហើយ​មានការ​ថ្លែង​សារ​នយោបាយ​ ពី​ ស្ថាប័នរដ្ឋ​ទៀត​ផង​ ។​

​អ្នកវិភាគ​មួយ​រូប​ទៀត​គឺ​ លោក​ សូ​ ច​ន្ថា​ បាន​លើក​ឡើង​ថា​ រាជរដ្ឋាភិបាល​ហាក់​បែងចែក​អ្នក​ទទួល​ពានរង្វាន​ជ័យ​លា​ភី​ក្នុង​សកម្មភាព​ការពារ​ធនធានធម្មជាតិ​ បរិស្ថាន​ និង​ការពារ​សិទ្ធិ​ ដែល​ទទួល​បាន​ពានរង្វាន់​ធំ​ជាដើម​ថា​ ជា​ក្រុម​អ្នកប្រឆាំង​ទៅ​និង​រដ្ឋាភិបាល​ ។​ លោក​បន្ត​ថា​នេះ​ជា​ការ​ បែង​ចែ​ពណ៌​សម្បុរ​គឺ​ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ មិន​អាច​ស្វែងរក​ឯកភាព​ជាតិ​បាន​ឡើយ​ ។​
​លោក​ សូ​ ច​ន្ថា​ និយាយ​ថា​ «​នៅ​កម្ពុជា​យើង​វប្បធម៌​លាប​ពណ៌​ វប្បធម៌​មិន​ទទួល​ការ​ពិត​នៅ​តែ​បន្ត​កើត​មាន​ មាន​ន័យ​ថា​ ភាគី​រដ្ឋាភិបាល​នៅ​ពេល​អង្គការ​ ឬ​ NGO​ ណាមួយ​មាន​ទស្សនៈ​ការពារ​ធនធានធម្មជាតិ​ ការពារ​ផលប្រយោជន៍​ជាតិ​ ការពារ​សិទ្ធិ​មនុស្ស​ជាដើម​ រដ្ឋាភិបាល​តែងតែ​ចាត់​ទុក​ថា​ជា​ក្រុមប្រឆាំង​»​ ។​

​តែ​បែប​នេះ​ក្ដី​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ ដែល​ វិទ្យុ​ស្ត្រី​សុំ​សម្ភាសន៍​ លោក​ បាន​អបអរសាទ​ចំពោះ​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ អ៊ូច​ ឡេ​ង​ ទើប​និង​ទទួល​បាន​ពានរង្វាន់​ដ៏​ធំ​នៃ​វីរៈជន​ការពារ​បរិស្ថាន​មានឈ្មោះ​ថា​ The​ Goldman​ Environmental​ Prize​ ប៉ុន្តែ​លោ​កថា​រដ្ឋាភិបាល​មិន​ចេញ​សេចក្តីថ្លែងការណ៍​ ឬ​លិខិត​អបអរសាទរ​ជា​សាធារណៈ​នោះ​ទេ​ ។​ ​លោក​ ផៃ​ ស៊ី​ផា​ន​ បាន​បដិសេធ​ទៅ​និង​ការ​លើក​ឡើង​របស់​អ្នកវិភាគ​បញ្ហា​សង្គម​ថា​រដ្ឋាភិបាល​មាន​បែងចែក​បក្សពួក​ហើយ​ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​ផ្តល់​តម្លៃ​អ្នក​ដែល​ទ​ទយ​ល​បាន​ពានរង្វាន​គ្រប់​និន្នាការ​នយោបាយ​ដូច​គ្នា​ ។​

​លោក​ ផៃ​ ស៊ី​ផា​ន​ ៖​ «​ខ្ញុំ​យល់​ឃើញ​ថា​ អ្នក​លើក​ឡើង​មិន​មាន​សុច្ច​រិ​ទ​ ហើយ​អ្នក​លើក​ឡើង​គ្រាន់​បំផុសបំផុល​ និង​លាប​ពណ៌​ឲ្យ​ឃើញ​រដ្ឋាភិបាល​ប្រឆាំង​ជាមួយ​សង្គម​ ប៉ុន្តែ​តាម​ពិត​យើង​ស្វាគមន៍​ទាំងអស់​។​សូ​ម្បី​ថ្មី​នេះ​ រដ្ឋមន្ត្រី​ សាយ​ សំ​អាល​ លើក​ឡើង​ថា​សេចក្តី​ត្រូវការ​របស់​រាជរដ្ឋាភិបាល​គឺ​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​កិច្ចការពារបរិស្ថាន​»​ ។​

​យ៉ាងណា​ក៏​ដោយ​អ្នកវិភាគ​ នៅ​តែ​បារម្ភ​ថា​សង្គម​កម្ពុជា​នៅ​តែ​បន្ត​បែក​ចែក​ ក្រុម​បក្សពួក​ ព័​ណ​សម្បុរ​ ប្រសិនបើ​ អ្នកនយោបាយ​ខ្មែរ​ មិន​ជម្រុះ​ចោល​  គំនុំ​សង​សឹង​ ហើយ​ថា​ជា​គំរូ​អាក្រក់​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ ៕​

Share

Image
Image
Image