en     km
en     km

សម្តេច​​ ហ៊ុន​​ សែន​ ​៖​ ​ខ្ញុំ​​មិន​​ចោល​​អ្នក​​ណា​​ទេ​​ លើក​លែង​តែ​​គេ​​ចោល​​ខ្ញុំ​!

Share

ភ្នំពេញ ៖​ «​ រាល់​យុទ្ធ​មិត្ត​ និង​មិត្ត​រួមការ​តស៊ូ​រំដោះជាតិ​ កសាង​ជាតិ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ មិន​បំភ្លេច​គុណ​បំណាច់​របស់​គេ​នោះ​ឡើយ​ លើកលែងតែ​ជន​ទាំងនោះ​បំភ្លេច​បោះបង់​សម្តេច​ »​ ។​ នេះ​បើ​តាម​ការ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ នៅ​វិមាន​សន្តិភាព​ ព្រឹក​ថ្ងៃ​ទី​២២​ខែ​ មេ​សា​ ឆ្នាំ​ ២០១៦​នេះ​ ។​

​លោក​ ផៃ​ ស៊ី​ផា​ន​ សរសេរ​ទៀត​ថា​ «​ សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​នូវ​ការ​សោកស្តាយ​ និង​អភ័យទោស​ជាមួយ​ និង​វិប្បដិសារី​ ចំពោះ​ជន​រូប​ណា​ ដែល​សម្តេច​ បាន​ថ្លោះធ្លោយ​ ដោយ​ពុំ​បាន​ជិត​ស្និត​ និង​រួម​ដោះស្រាយ​ជាមួយ​ ។​ ជា​ពិសេស​សហការី​ការងារ​ កិច្ចការបរទេស​របស់​សម្តេច​ ដែល​បាន​រួមការ​តស៊ូ​ នៅ​ទស​វត្ស​ ៨០​ ដែល​សម្តេច​ទើបតែ​រក​ឃើញ​ គឺ​ លោក​ សៀង​ គឹ​ម​ហ៊ុន​»​ ៕

Samdach-Hun-Sen-text
សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន

Share

Image
Image
Image