en     km
en     km

មេដឹកនាំ​ថ្មី​ប្រទេស​ឡាវ​ រៀបចំ​ប្រទេស​ស្វាគមន៍​ទស្សនកិច្ច​របស់​លោក​ អូ​បា​ម៉ា​

Share

​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​ឡាវ​គឺ​ប្រធានាធិបតី​ជ្រើសតាំង​ Bounhang​ Vorachith​ កំពុង​តែ​រៀបចំ​ប្រទេស​របស់​លោក​ដើម្បី​ទទួល​ ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ដែល​នឹង​ធ្វើ​ទស្សនៈកិច្ច​ជា​ប្រវត្តិសាស្ដ្រ​នៅ​ក្នុង​ប្រទេស​សង្គមនិយម​មួយ​នេះ​នៅ​ខែឧសភា​ ។​ ​តាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ឡាវ​ ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ឡាវ​រូប​នេះ​បាន​កោះ​ប្រជុំ​គណៈរដ្ឋមន្ដ្រី​របស់​លោក​ គឺ​ភ្លាមៗ​បន្ទាប់​ពី​លោក​ទទួល​បានការ​តែងតាំង​ពី​សមាជិក​រដ្ឋសភា​ជា​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ​ ហើយ​ការ​កោះ​ប្រជុំ​នេះ​គឺ​ដើម្បី​ពិនិត្យ​ឡើង​វិញ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ឡាវ​និង​សហរដ្ឋអាមេរិក​ ។​

laos-text
រូបភាពពី​:​ AFP

​ក្រុម​អ្នកវិភាគ​មើលឃើញ​ថា​ទំនាក់ទំនង​ទ្វេភាគី​រវាង​ឡាវ​ និង​អា​មេ​រិ​ក​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​មិនល្អ​ប្រសើរ​ច្រើន​នោះ​ទេ​បើ​ទោះបីជា​ឡាវ​បាន​កែទម្រង់​ការ​ដឹកនាំ​ក៏​ដោយ​នោះ​ ។​

​ប្រទេស​ឡាវ​បច្ចុប្បន្ន​ត្រូវ​បាន​មើលឃើញ​ថា​ មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជាមួយ​និង​ប្រទេស​ចិន​ហើយ​ក៏​នៅ​តែ​ទទួល​រង​ឥទ្ធិពល​ពី​ប្រទេស​វៀតណាម​ដដែល​ ៕​

​ប្រភព​:​ AFP

Share

Image
Image
Image