en     km
en     km

សម្តេច​​ ហ៊ុន​​ សែន​​ អញ្ជើញ​​ចូល​រួម​​កិច្ច​ប្រជុំ​​ពេញ​អង្គ​​គណៈ​រដ្ឋមន្ត្រី​​នៅ​​វិមាន​សន្តិភាព​​ព្រឹក​នេះ​​

Share

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ នៅ​វិមាន​សន្តិភាព​ រាជធានី​ភ្នំពេញ​ ព្រឹក​ថ្ងៃ​ទី​ ២២​ខែមេសា​ ឆ្នាំ​ ២០១៦​នេះ​ ។​ នេះ​បើ​តាម​ការ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ ហ៊ុន​ សែន​ ។​

​របៀបវារៈ​នៃ​អង្គប្រជុំ​ស​ប្តា​ហ៍​នេះ​មាន​ ៣​ រួម​មាន​ ៖
១.​ សេចក្តីព្រាងច្បាប់​ស្តី​ពី​យុ​តិ្ត​ធម៌​អនីតិជន​
២.​ សេចក្តី​ព្រាង​ផែនការមេ​ឆ្ពោះទៅ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ (SEA​ Games)​ លើក​ទី​៣២​ ឆ្នាំ​២០២៣​ (២០១៦-២០២៣)
៣.​ បញ្ហា​ផ្សេងៗ​:​ សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​
​នីតិ​ប្បញ្ញា​តិ្ត​លើ​ «​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​ ហុង​ គ្រី​ ស្តី​ពី​ការ​ជំរុញ​ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ​ »​ ។​

​អង្គប្រជុំ​នេះ​ ចាប់ផ្តើម​នៅ​ម៉ោង​ 8:30​ ព្រឹក​ នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី​ (​វិមាន​សន្តិភាព​ )​ រាជធានី​ភ្នំពេញ​ ៕

Kanakrotmontrey-metting
រូបភាពពី៖ Facebook សម្តេច​ ហ៊ុន​ សែន​

 

Share

Image
Image
Image