loader

ស្ត្រី​​អ្នក​កាសែត​​ភូមា​​ម្នាក់​​ ទទួល​​បាន​​ពាន​រង្វាន់​​អ្នក​កា​សែត​​ឆ្នើម​​ប្រឆាំង​​ទាសករ​​នេសាទ​​

​អ្នកកាសែត​ស្ដ្រី​ម្នាក់​នៃ​ប្រទេស​ភូមា​បាន​ឈ្នះ​ពានរង្វាន់​ជា​អ្នកកាសែត​ស្ដ្រី​ដ៏​ឆ្នើម​ដែល​បាន​ពុះពារ​ក្នុង​ការ​ធ្វើ​រឿង​ស៊ើបអង្កេត​ករណី​ទាសករ​លើ​ទូក​នេសាទ​ ។​ ​ស្ដ្រី​អ្នកកាសែត​ភូមា​រូប​នេះ​មានឈ្មោះ​ Esther​ Htusan​ ដែល​ជាអ្នកកាសែត​របស់​ទីភ្នាក់ងារ​ សារព័ត៌មាន​ AP​ ហើយ​ពានរង្វាន់​ដែល​អ្នកស្រី​ទទួល​បាន​នេះ​មានឈ្មោះ​ថា​ Pulitzer​ Prize​ ។​ មាន​តំលៃ​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​

AP-Esther-Htusan-2
​អ្នកស្រី​ Esther​ Htunsan។ រូបភាពពី Asia​ Correspondent​

​អ្នកស្រី​ Esther​ Htunsan​ រួម​និង​អ្នកកាសែត​បរទេស​បី​នាក់​ទៀត​ក៏​ទទួល​ បាន​ពានរង្វាន់​នេះ​ដែរ​ ។​ ម្ចាស់​ពានរង្វាន់​ Pulitzer​ Prize​ គឺ​នៅ​សហរដ្ឋអាមេរិក​ ។​

​អត្ថបទ​របស់​ពួក​គេ​ដែល​បាន​ទទួល​ពានរង្វាន់​នេះ​គឺ​ពួក​គេ​បាន​សរសេរ​រឿង​ស៊ើបអង្កេត​ស៊ីជម្រៅ​មួយ​និយាយ​អំពី​ការ​ជួញដូរ​មនុស្ស​ទៅ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​យ៉ាង​ទម្ងន់​ដែល​គេ​ហៅ​ថា​ទាសករ​លើ​ទូក​នេសាទ​។​

​តែ​បែប​នេះ​ក្ដី​ Esther​ Htusan​ ជា​អ្នកកាសែត​ស្ត្រី​ម្នាក់​គត់​នៃ​ប្រទេស​ភូមា​ដែល​ ទទួល​បាន​ ពានរង្វាន់​នេះ​៕​

​ប្រភព​:​ Asia​ Correspondent​

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x