en     km
en     km

ក្រសួង​​ព័ត៌​មាន​​ ៖​​ សេច​ក្តី​ព្រាង​ច្បាប់​​ស្តី​ពី​​សិទ្ធិ​​ទទួល​​បាន​​ព័ត៌​មាន​​នឹង​​បញ្ចប់​​នៅ​​ឆ្នាំ​ ​២០​១៧​

Share

ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ លោក​ អ៊ុ​ក​ គឹ​ម​សេង​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ២១​ ខែមេសា​ ឆ្នាំ​ ២០១៦​ នេះ​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​ ។​ បន្ទា​ប់​​ពី​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​បញ្ចា​ប់​ ក្រសួង​នឹង​បញ្ជូន​បន្ត​ទៅ​ថ្នាក់លើ​ ដើម្បី​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ ។​ នេះ​បើ​តាម​ការ​បន្ថែម​របស់​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ ។​

Ouk-KIMSENG-Ministry-of-Infomation
លោក​ អ៊ុ​ក​ គឹ​ម​សេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន​ ក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មានពលរដ្ឋ និង អ្នកសារព័ត៌មានអាជីព កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ២០១៥ ។

លោកមានប្រសាសន៍ថា៖ ​​​«​ច្បាប់​នេះ​នឹង​ជួយ​ពង្រឹង​នៅ​សិទ្ធិ​សេរីភាព​សារព័ត៌​មាននៅ​ក្នុង​កម្ពុជា​បន្ថែម​ទៀត​ យើង​គិត​ថា​ ច្បា​ប់​​នេះ​កាន់តែ​ល្អ​ប្រសើរ​ បើសិន​មិន​បាន​ល្អ​ប្រសើរ​ដូច​គេ​ ប្រទេស​ដែល​គេ​អភិវឌ្ឍន៍​នៅ​លើ​ពិភពលោក​ យ៉ាង​ហោច​ណាស់​ក៏​យើង​គ្រាន់បើ​ជាង​ប្រវត្តិសាស្ត្រ​ជាង​ ៣០-៤០​ ឆ្នាំ​កន្លង​មក​ គឺ​យើង​គិត​ថា​ល្អ​មែនទែន​» ។​

លោក​ អ៊ុ​ក​ គឹ​ម​សេង​ បន្ត​ថា​ នៅ​ពេល​ដែល​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​លេច​ចេញ​ជា​រូបរាង​ហើយ​នោះ​ ស្ថា​ប័​ន​​សាធារណៈ​ត្រូវ​មាន​កាតព្វកិច្ច​ជា​ច្រើន​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ ។​ លោក​ថា​ នៅ​ក្នុង​មាត្រា​មួយ​ចំនួន​បា​ន​​ចែង​ពី​ស្ថាប័ន​ដែល​ទទួល​កិច្ចការ​ព័ត៌មាន​ ត្រូវ​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​ឬ​បង្ហាញ​ព័ត៌មាន​ណាមួយ​ដែល​ច្បាប់​អនុញ្ញាត​ឱ្យ​បង្ហាញ​ ឬ​ តំរូវ​ឱ្យ​ផ្សព្វផ្សាយ​ ហើយ​ពេល​ខ្លះ​មិន​ចាំបាច់​មានការ​ស្នើ​សុំ​នោះ​ទេ​។​

Share

Image
Image
Image