en     km
en     km

​រូប​វិ​រ​នារី​អា​មេ​រិ​ក​ស្បែក​ខ្មៅ​ម្នាក់​ត្រូវ​បាន​បោះ​ពុ​ម្ភ​លើ​ក្រដាសប្រាក់ ​២០​ដុល្លារ​ជា​លើក​ដំបូង​

Share

ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​ បាន​ប្រកាស​ថា​ ក្រដាសប្រាក់​ ២០​ ដុល្លារ​មាន​រូប​លោក​ស្រី​ Harriet​ Tubman​ នឹង​ដាក់ឱ្យ​​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។​

Women-US-Money
ក្រដាសប្រាក់​ ២០​ ដុល្លារ​​មាន​រូប​លោក​ ស្រី​ Harriet​ Tubman​ នឹង​ដាក់​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

​គេហទំព័រ​ក្រសួង​រតនាគារ​អា​មេ​រិ​ក​ U.S.​ DEPARTMENT​ of​ the​ TREASURY​ បានឱ្យ​ដឹង​ថា​ ការ​ដាក់​រូប​លោកស្រី​ Harriet​ Tubman​ ក្នុង​រូបិយ​បណ្ណ​អា​មេ​រិច​នេះ​ ព្រោះ​លោកស្រី​គឺជា​វិ​រ​នារី​ហ៊ាន​បូជាជីវិត​ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព​ដែល​បាន​រំដោះ​គ្រួសារ​ទាសករ​រាប់រយ​នាក់​។​

​លោកស្រី​ Harriet​ Tubman​ ជា​ស្ត្រី​ជនជាតិ​ស្បែក​ខ្មែរ​កើត​ក្នុង​ជំរុំ​ជា​ទាសករ​ និង​ មាន​ម្តាយ​ឪពុក​ជា​ទាសករ​ ។​  លោកស្រី​បាន​ក្លាយជា​អ្នកតស៊ូ​ដើម្បី​លុប​បំបាត់​ទាសភាព​នៅ​សហរដ្ឋអាមេរិក​ ហើយ​បាន​ជួយ​ទាសករ​រាប់រយ​នាក់​ឱ្យ​មាន​សេរីភាព​សេរីភាព​ នៅ​ចុង​ទស​វត្ស​ទី​ ១៨០០​ ។​ ក្នុង​សម័យ​សង្គ្រាមស៊ីវិល​នៅ​អា​មេ​រិក​ លោកស្រី​ Tubman​ បាន​ចូល​បម្រើ​ការងារ​ជា​អ្នក​ចំអិន​អា​ហារ​​ឱ្យ​កងទ័ព​ បន្ទាប់​មក​ធ្វើ​ជា​គ្រូពេទ្យ​ ហើយ​បាន​ក្លាយជា​ភ្នាក់ងារ​ចលនា​ស្ត្រី​ដ៏​សំខាន់​ដឹកនាំ​កងទ័ព​រំដោះ​វ​ណ្ណះ​ទាសករ​ ។​

​សូម​ជម្រាប​ថា​ លោកស្រី​ Tubman​ ជា​ស្ត្រី​ដំបូង​គេ​ដែល​ហ៊ាន​ងើបឈរ​តតាំង​ប្រឆាំង​នឹង​ទាសភាព​នៅ​អា​មេ​រិច​ ហើយ​ក៏​ជា​ស្ត្រី​ទី​មួយ​ដែល​មាន​រូប​ដាក់​នៅ​លើ​រូបិយ​បណ្ណ​របស់​សហរដ្ឋអាមេរិក​ គិត​តាំងពី​ចុង​សតវត្ស​ទី​ ១៩​ មក ​។​

​រូប​លោក​ប្រធានាធិបតី​ Jackson​ និង​ រូប​សេត​វិមាន​នៃ​ក្រដាសប្រាក់​ ២០​ ដុល្លារ​នឹងត្រូវផ្តូរដាក់រូបស្ត្រីជំនួស ។​ ទន្ទឹម​គ្នា​នេះ​ សហរដ្ឋអាមេរិក​នឹង​ក៏នឹង​ផ្លាស់​ប្តូរ​រូបលើ​ក្រដាសប្រាក់​ ៥​ ដុល្លារ​ និង​ ១០​ ដុល្លារ​ផងដែរ។  ការផ្លាស់ប្តូរនេះ​ជា​ផ្នែក​មួយ​នៃ​គម្រោ​​ង​ធ្វើ​ឱ្យអត្ថន័យ​នៃ​លទ្ធិប្រ​ជា​ធិ​ប​តេយ្យ​ ភាព​ចំរុះ​ និង​សមភាព​ ដែល​បង្ហាញ​បាន​កាន់តែ​ច្បាស់​នៅ​លើ​រូបិយ​បណ្ណ​របស់​អា​មេ​រិ​ក ​។​ ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ គឺជា​រូបិយ​បណ្ណ​មាន​ប្រជាប្រិយភាព​បំផុត​នៅ​លើ​ពិភពលោក​ ៕

ប្រភព៖ U.S.​ DEPARTMENT​ of​ the​ TREASURY​

Share

Image
Image
Image