en     km
en     km

ក្រសួង​ធម្មការ ​សម្រេច​​ដក​​តំណែង​​មេគណ​​ខេត្ត​​មួយ​​អង្គ​​ច្រៀង​រាំ​ ​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ​

Share

​ក្រសួង​ធម្មការ​ និង​សាសនា​សម្រេច​ដក​ដំណែង​ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ​មួយ​អង្គ​ បន្ទាប់​ពី​វី​ឌី​អូ​ឃ្លី​ប​មួយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​សកម្មភាព​ព្រះ​អង្គ​ឡើង​ច្រៀង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​ ។​ អង្គការ​មួយ​ធ្វើការ​លើ​កិច្ចការ​សាសនាព្រះពុទ្ធ​បាន​សាទរ​ចំណាត់ការ​របស់​ក្រសួង​ធម្មការ​ ។​

monk-singsong-text
ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ​ ព្រះនាម ឌូ​ វណ្ណ​ឌឿ​ន។ រូបភាពពីបណ្តាញ​សង្គម​Facebook

​ព្រះ​អង្គ​បាន​ច្រៀង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​ កាលពី​ថៃ្ង​បញ្ចប់​នៃ​ពិធីបុណ្យ​ហើយ​ត្រូវ​បាន​បង្ហោះ​វិ​ឌី​អូ​ឃ្លី​ប​ចំនួន​ជាង​២​នាទី​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ។​ ព្រះ​មេគណ​មួយ​អង្គ​នេះ​ ច្រៀង​ចម្រៀង​ចំនួន​២​បទ​គឺ​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ​ និង​បទ​គន់មើល​ក្នុង​សួន​ ។​ ព្រះ​នាម​របស់​ព្រះ​អង្គ​ត្រូវ​បានដឹង​ថា​ ព្រះ​នាម​ ឌូ​ វណ្ណ​ឌឿ​ន​។

ក្រោយ​ពី​គេ​បាន​បង្ហោះ​វិ​ឌី​អូ​ឃ្លី​ប​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្លាម​ ក្រសួង​ធម្មការ​ និង​សាសនា​ បាន​សម្រេច​ដក​តំណែង​ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ​មួយ​អង្គ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ ។​ ក្រសួង​ប្រកាស​ថា​ការ​ដក​តំណែង​នេះ​ ដោយសារ​ព្រះ​អង្គ​បាន​ប្រតិបត្តិ​ខុស​ទៅ​និង​វិន័យ​សង្ឃ​ និង​កំពុង​ធ្វើ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​យ៉ាងធ្ងន់ធ្ងរ​ ។​ ​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​ លោក​ សេង​ សុ​មុនី​ មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​លើ​សេចក្ដីសម្រេច​នេះ​ថា​ការ​ដក​តំណែង​សង្ឃ​ពិតជា​បាន​ធ្វើ​ឡើង​មែន​។​

​លោក​ សេង​ សុ​មុនី​ ៖​ «​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​ព្រឹក​នេះ​គឺ​ ខាង​គណសង្ឃ​លោក​បាន​សម្រេច​ឲ្យ​មេគណ​ខេត្ត​លាលែង​ពី​ដំណែង​ ឈប់​ដឹកនាំ​រដ្ឋបាល​សង្ឃ​តទៅ​ទៀត​ទេ​»​ ។​

​អង្គការ​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​សកម្មភាព​ច្រៀង​រាំ​ របស់​ព្រះ​មេគណ​អង្គ​នេះ​ ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ព្រះសង្ឃ​ទូ​ទាំង​ប្រទេស​ ។​ អង្គការ​នេះ​បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ធម្មការ​ និង​សាសនា​បាន​ជួយ​ការពារ​កិត្តិយស​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ ​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ប្រធាន​បណ្តាញ​ព្រះ​ស​ង្ឈ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម​បាន​ថ្កោលទោស​សកម្មភាព​ច្រៀង​របស់​ព្រះ​មេគណ​ខេត្ត​កំ​ពង​ស្ពឺ​ព្រះ​នាម​ ឌូ​ វណ្ណ​ឌឿ​ន​នេះ​ថា​បាន​ទាញ​ទម្លាក់​វិស័យ​ព្រះពុទ្ធ​សាសនា​ឲ្យ​ធ្លាក់​ចុះ​ ។​

​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ មាន​សង្ឃដីកា​រថា​ «​ទំងន់ទោស​មិនសូវ​ធ្ងន់​ទេ​ ប៉ុន្តែ​អ្នកបួស​និង​ជា​គំរូ​ក្នុង​សាសនា​ និង​វប្បធម៌​ជាតិ​ហើយ​ដល់​ពេល​ធ្វើ​អ​ញ្ចឹ​ង​វា​ខុស​ធ្ងន់​ណាស់​ ទោស​និង​មិន​ត្រូវ​ផ្សឹក​អ្វី​ទេ​ក៏​ប៉ុន្តែ​ទ​ង្វើ​និង​អាក្រក់​ចំពោះ​មហាជន​ដែល​មើលឃើញ​»​ ។​

​បើ​តាម​កាសែត​ខេ​ម​បូ​ឌា​ដេ​លី​ជា​ភាសា​ខ្មែរ​ដែល​ស្រង់​សម្ដី​ម្ចាស់​តន្ត្រីសម័យ​លោក​ ប៊ុ​ង​ ប៊ុ​ណ្ណា​គឺ​ព្រះ​តេជគុណ​ ឌូ​ ​វណ្ណ​ឌឿ​ន​ បាន​ច្រៀង​ចំរៀង​ចំនួន​៦​បទ​ និង​រាំ​ចង្វាក់​រាំវង់​ថែម​ទៀត​ផង ​៕

Share

Image
Image
Image