en     km
en     km

ប្រជាជន​​ឥណ្ឌា​​ ៣៣០​​លាន​​នាក់​​ ប៉ះ​ពាល់​​ដោយ​សារ​​ភាព​រាំង​ស្ងួត​​

Share

​យ៉ាងតិច​ណាស់​ប្រជាជន​ឥណ្ឌា​៣៣០​លាន​នាក់​ ប៉ះពាល់​ដោយសារ​ ភាពរាំងស្ងួត​ដែល​វា​ចាប់ផ្ដើម​ក្ដៅ​ខ្លាំង​នៅ​រយៈពេល​មួ​យស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ ។​ ​ពួក​មន្ត្រី​ឥណ្ឌា​និយាយ​ថា​អាកាសធាតុ​នៅ​បណ្ដា​រដ្ឋ​មួយ​ចំនួន​ ឡើង​កំ​ដៅ​ហើយ​ទឹក​បឹង​ទន្លេ​ ក៏​ចាប់ផ្ដើម​ រីងស្ងួត​ដោយ​សីតុណ្ហភាព​ ៤០​ទៅ​ ៤២​ អង្សា​សេ​ ។​ ​រដ្ឋាភិបាល​ឥណ្ឌា​និយាយ​ថា​ស្រុក​ចំនួន​២៥៦​ស្រុក​ នៅ​ទូ​ទាំង​ប្រទេស​បាន​ទទួល​ឥទ្ធិពល​ ភាពរាំងស្ងួត​ ។​ ​កាលពី​ឆ្នាំទៅ​មិ​ញ​ភាពរាំងស្ងួត​ និង​ការ​ឡើង​កំ​ដៅ​អាកាសធាតុ​នៅ​ឥណ្ឌា​ បាន​បណ្ដាល​ឱ្យ​ ប្រជាជន​ ជាង​២០០០​នាក់​ស្លាប់​ ។​ ឥណ្ឌា​ជា​ប្រទេស​ធំ​ទី​២​បន្ទាប់​ពី​ប្រទេស​ចិន​ ។​ ប្រទេស​នេះ​ មាន​ប្រជាជន​ជាង​១០០០​លាន​នាក់​ ៕​ ប្រភពៈ​BBC​

India-hot-text
ប្រជាជន​​ឥណ្ឌា។ ប្រភពពី ៖ BBC​

Share

Image
Image
Image