loader

EU​ ប្រកាស​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​ដល់​សាលាក្ដី​ខ្មែរក្រហម​នៅ​ក្នុងឆ្នាំនេះ​

​ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ លោក​ George​ Edgar​ ថ្លែង​ថា​សហភាព​អឺរ៉ុប​ មាន​គម្រោង​ផ្ដល់​ជំនួយ​ទឹកប្រាក់​បន្ថែម​១​ភាគ​៣​ នៃ​ចំនួន​ទឹកប្រាក់​សរុប​១០​លាន​អឺ​រ៉ូ​ ដល់​សាលាក្ដី​ខ្មែរក្រហម​នៅ​ក្នុងឆ្នាំនេះ​ ។​ ​ការ​ថ្លែង​របស់​លោក​ George​ Edgar​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ពុធ​ ទី​២០​ មេ​សា​ ឆ្នាំ​២០១៦​ នៅ​ឯ​ស្នាក់​ការ​កណ្ដាល​របស់​ EU​ ប្រចាំ​កម្ពុជា​ គឺ​បន្ទាប់​ពី​លោក​ទើប​បញ្ចប់​ទស្សនកិច្ច​ របស់​លោក​នៅ​ខេត្តរតនគិរី​ និង​ខេត្តមណ្ឌលគិរី​ ។​

EU-Khmer-korhom-pre
​ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ លោក​ George​ Edgar

​លោក​ George​ Edgar​ បាន​បញ្ជាក់​ថា​ថវិកា​ដែល​សហភាព​អឺរ៉ុប​ ត្រៀម​ផ្ដល់​ទៅ​កាន់​សាលាក្ដី​ខ្មែរក្រហម​ប្រមាណ​១​ភាគ​៣​នេះ​ គឺ​សំដៅ​ជួយ​ដល់​ដំណើរការ​កាត់ក្ដី​របស់​សាលាក្ដី​នេះ​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។​ ​បើ​តាម​លោក​ George​ Edgar​ កាលពី​ឆ្នាំ​មុន​សហភាព​អឺរ៉ុប​បាន​ផ្ដល់​មូលនិធិ​ចំពោះ​សាលាក្ដី​ខ្មែរក្រហម​ គឺ​មាន​ទឹកប្រាក់​ប្រមាណ​ជា​១០​លាន​អឺ​រ៉ូ​ ដែល​នៅ​ក្នុង​នោះ​មាន​២​ភាគ​៣​ បាន​ផ្ដល់​ជូន​ដល់​សាលាក្ដី​នេះ​រួច​ហើយ​ចំណែក​១​ភាគ​៣​ទៀត​នឹង​ត្រៀម​ផ្ដល់​ជូន​នៅ​ក្នុងឆ្នាំនេះ​ ។​

​សហភាព​អឺរ៉ុប​ ដែល​ជា​ប្រភព​ផ្ដល់​ជំនួយ​ធំ​ជាងគេ​សម្រាប់​កម្ពុជា​ បាន​ប្រកាស​ផ្ដល់​ជំនួយ​ ៤០០​លាន​ដុ​លា្ល​រ​ ក្ន​ង​រយៈពេល​៧​ឆ្នាំ​ គឺ​ចាប់តាំងពី​ឆ្នាំ​២០១៤​ ដល់​ ឆ្នាំ​ ២០២០​ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x