en     km
en     km

ប្រធាន​គ​.​ជ​.​ប​ ថា​ អ្នក​ចំណាកស្រុកអាច​បោះ​ឆ្នោត​បាន​នៅ​ទីតាំង​ដែល​ពួក​គាត់​ស្នាក់​នៅ​

Share

​ប្រទេស​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​២​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨​ ។​ ​ការ​ចុះ​បោះ​ឆ្នោត​លើក​នេះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ហើយ​ចុះ​ឈ្មោះ​តាម​រយៈ​កុំព្យូទ័រ​ប៉ុន្តែ​ ខុស​ប្លែក​ជាង​មុន​គឺ​អ្នក​ចំណាកស្រុក​ អាច​បោះ​ឆ្នោត​បាន​នៅ​ទីតាំង​ដែល​ពួក​គាត់​តាំងនៅ​ ។​ អ្នកជំនាញ​ខាង​បោះ​ឆ្នោត​សាទរ​ ។​ តែ​បក្ស​ប្រឆាំង​នៅ​តែ​ព្រួយបារម្ភ​ ។​

NEC-text
ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក

​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ថ្លែង​ ថា​ អ្នក​ចំណាកស្រុក​ អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​នៅ​ទីតាំង​ពួក​គាត់​តាំងនៅ​ដែល​លោក​ថា​ ជា​ការ​កែទម្រង់​ថ្មី​នៃ​ប្រព័ន្ធ​បោះ​ឆ្នោត ​។​ ​ថ្លែង​ក្រោយ​ជំនួប​ត្រីភាគី​ វ​វាង​កម្ពុជា​ សហគមន៍​អឺរ៉ុប​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​ជប៉ុន​ ហៅ​កាត់​ថា​ JICA​ កាលពី​រសៀល​ថ្ងៃ​អង្គា​រ៍​ទី​១៩​ មេ​សា​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​ គ​.​ជ​.​ប​ ។​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ នៅ​មុន​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧-២០១៨​ ខាង​មុខ​នេះ​ គ​.​ជ​.​ប​ និង​រៀបចំ​ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី​មួយ​ ដែល​ងាយស្រួល​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ ពិសេស​ អ្នក​ចំណាកស្រុក​ ដែល​មាន​ទីលំនៅ​នៅ​បណ្ដា​ខេត្ត​ អាច​បោះ​ឆ្នោត​នៅ​មណ្ឌល​ ដែល​នៅ​ជិត​និង​ទី​សំណាក់​របស់​ខ្លួន​។​

​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ថា​ ៖​ «​ បាទ​ ច្បាប់​ដូច​ជា​អត់​មាន​ហាម​ថា​ មិន​ឲ្យ​មក​ចុះ​ឈ្មោះ​ ទេ​ អោយ​តែ​មាន​កាត​ សម្រាប់​ចុះ​ឈ្មោះ​»

យោង​តាម​ប្រសាសន៍​របស់​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហ៊ុ​ក​ ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី​មួយ​នេះ​មាន​ភាព​អនុគ្រោះ​សម្រាប់​អ្នក​ចំណាកស្រុក​គឺ​ ប្រយោជន៍​ដើម្បី​អោយ​ពលរដ្ឋ​ងាយស្រួល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បោះ​ឆ្នោត​នៅ​នឹង​កន្លែង​ ។​ ​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា​ តាម​ច្បាប់​ចាស់​កន្លង​មក​អ្នក​ចំណាកស្រុក​មិន​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​បោះ​ឆ្នោត​នៅ​ទីតាំង​ដែល​ខ្លួន​តាំងនៅ​បាន​ឡើយ​ ។​ ប៉ុន្ដែ​យ៉ាងនេះ​ក្ដី​សម្រាប់​មណ្ឌលបោះឆ្នោត​នៅ​ភ្នំពេញ​ដែល​អ្នក​ចំណាកស្រុក​រស់នៅ​ច្រើន​នោះ​ គួរតែ​បន្ថែម​អាសនៈ​ ដែរ​ ឬ​យ៉ាងណា​ ។​

​ត្រង់​ចំនុច​នេះ​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ លើក​ឡើង​ថា​ ៖​ «​ចំនួន​អាសនៈ​ កំណត់​នៅ​ក្នុង​ច្បាប់​រួច​បាត់​ទៅ​ហើយ​»​

​​
ជុំវិញ​ ការ​រៀបចំ​របស់​គ​.​ជ​.​ប​ ទៅ​លើ​ការ​រៀបចំ​រៀបចំ​ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី​មួយ​ ដែល​ងាយស្រួល​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ ពិសេស​អ្នក​ចំណាកស្រុក​ នេះ​លោក​ អ៊ូ​ ចាន់រ​ត្ន័​ មន្ដ្រី​គណបក្សប្រឆាំង​ថា​ ជា​ការ​ល្អ​ដែល​គ​.​ជ​.​ប​ សម្រេច​ឱ្យ​មានការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បែប​នេះ​ ។​ ​ប៉ុន្ដែ​លោក​ ថា​រឿង​ដែល​សំខាន់​ជាង​នេះ​ហើយ​ល្អ​ប្រសើរ​ជាង​នេះ​ គ​.​ជ​.​ប​ គួរតែ​គិត​រក​វិធី​ធ្វើ​យ៉ាងណា​ អាច​ឱ្យ​ពលករ​ខ្មែរ​ដែល​នៅ​ក្រៅប្រទេស​ មាន​លទ្ធភាព​បោះ​ឆ្នោត​បាន​ផង​ដែរ​។​​លោក​អ៊ូ​ ចាន់រ​ត្ន័​ថា​ ៖«​វា​ជា​រឿង​មួយ​គួរ​អោយ​អបអរសាទរ​ ប៉ុន្ដែ​រឿង​មួយទៀត​ដែល​សំខាន់​ជាង​នេះ​ពលករ​ដែល​នៅ​ក្រៅប្រទេស​ដូច​ជា​នៅ​ស្រុក​ថៃ​ច្រើន​ណាស់​ មាន​អ្នកខ្លះ​ហ៊ាន​និយាយ​ដល់​លាន​ ។​ ដូច្នេះ​ គ​.​ជ​.​ប​ គួរតែ​គិតពិចារណា​ ថា​ធ្វើ​យ៉ាងម៉េច​ រក​មធ្យោបាយ​យ៉ាងម៉េច​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ពលករ​ហ្នឹង​ មាន​លទ្ធភាព​ដើម្បី​អនុវត្ដ​សិទ្ធិ​បោះ​ឆ្នោត​ផង​»​

​​

ទន្ទឹម​នឹង​នេះ​ដែរ​លោក​ គល់​ បញ្ញា​ មាន​ប្រសា​ន៍​ថា​ការ​រៀបចំ​របស់​គ​.​ជ​.​ ប​ គឺ​ធ្វើ​ទៅ​តាម​ច្បាប់បោះឆ្នោត​ថ្មី​ ។​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ លោក​ ក៏​រង់ចាំ​មើល​នូវ​ការ​អនុវត្ត​របស់​ គ​.​ជ​.​ប​ ជុំវិញ​រឿង​នេះ​ ផង​ដែរ​ព្រោះ​លោក​ខ្លាច​ថា​ច្បាប់​ និង​ការ​អនុវត្ដ​ផ្សេង​។​

​លោក​ គល់​ បញ្ញា​ ថា​ «​ បា៎ទ​ ច្បាប់បោះឆ្នោត​ថ្មី​ គេ​តម្រូវ​ឱ្យ​គ​.​ជ​.​ប​រៀបចំ​សម្រួល​អោយ​ប្រជាពលរដ្ឋ​ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយនឹង​បាន​បោះ​ឆ្នោត​ ដោយសារ​តែ​គេ​មិន​តម្រូវ​អោយ​ មាន​ទីលំនៅ​តែ​មួយ​ទេ​ ប៉ុន្ដែ​គេ​អាច​អោយ​ប្រជាពលរដ្ឋ​មាន​ត្រឹម​ទី​សំណាក់​ ក៏​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​កន្លែង​នៅ​ដែល​(​ទី​សំណាក់​)​។​ សំខាន់​រឿង​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ ហើយ​យើង​មាននៅ​ក្នុង​នីតិវិធី​ …​សំខាន់​រឿង​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ ហើយ​យើង​មាននៅ​ក្នុង​នីតិវិធី​ ឥលូវ​នេះ​ក្រសួងមហាផ្ទៃ​ចេញ​ហើយ​ តម្រូវ​អោយ​មាន​សាក្សី​តែ​ម្នាក់​ទេ​ ដើម្បី​បញ្ជាក់​ពី​ទីលំនៅ​ និង​ទី​សំណាក់​ហ្នឹង​ ប៉ុន្ដែ​យើង​នឹង​ចាំ​មើល​ពី​ការងារ​ជាក់ស្ដែង​»​ ។​

ប្រទេស​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ ២​ គឺ​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​ ២០១៧​ និង​ការ​បោះ​ឆ្នោត​ សភា​ ឆ្នាំ​២០១៨​។​ កាលពី​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ជាង​៩​លាន​នាក់​ ៕

Share

Image
Image
Image