ភ្នំពេញ ៖ លោក ច្សច អេដហ្គា (George EDGAR) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្ត្រីនៅថ្ងៃទី២០ខែមេសានេះថា សហភាពអឺរ៉ុបមានក្តីសង្ឃឹមថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧និងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះ ពលរដ្ឋ និងអ្នកនយោបាយកម្ពុជានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត។
លោកអះអាងទៀតថាតាមរយៈ ការកែទម្រង់ការបោះឆ្នោត និងតាមរយៈជំនួយនិងសហប្រតិបត្តិការ របស់សហភាពអឺរ៉ុបគឺការបោះឆ្នោតប្រព្រឹត្តទៅដោយបរិយាកាសអព្យាក្រឹត្យ និងប្រកបដោយសេរីនិងត្រឹមត្រូវប៉ុន្តែសហភាពអឺរ៉ុបសង្ឃឺមថាលោក សម រង្ស៊ី នឹងមានវត្តមាន នៅពេលរដូវឃោសនាបោះឆ្នោត ចូលមកដល់ ។ ដើម្បីបានជ្រាប សូមស្ដាប់ បទសម្ភាសន៍ រវាងលោក នួន បូរិន អ្នកគ្រប់គ្រងផ្នែកព័ត៌មាន នៃ វិទ្យុស្ត្រី FM 102 ជាមួយ លោក ច្សច អេដហ្គា តាមរយៈអ្នកបកប្រែភាសាដូចតទៅនេះ ៖