ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១៩ខែមេសា ដោយបញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ ចរន្តអគ្គិសនីនៅខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ។ កាផ្អាកផ្គត់ផ្គង់នេះ ដើម្បីអនុវត្តការងារធ្វើការជួសជុលផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ។
តំបន់ដែលត្រូវផ្អាកអគ្គិសនីជាបណ្ដោះអាសន្ននេះ មានដូចខាងក្រោម ៖
១. ថ្ងៃប្រហស្បតិ៍ទី២១ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩:០០ ដល់ម៉ោង ១៧:០០ នឹងផ្អាកការផ្គត់ផ្គង់ អគ្គិសនីៈ (១) តំបន់ភ្លើងលេខ ប.ត០៤១ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ (២) តំបន់មួយចំនួនដែលស្ថិតនៅភូមិកប់ស្រូវ ភូមិកប់ស្រូវធំ ភូមិស្វាយចេក ភូមិទួលសំពៅ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ (៣) តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅ ភូមិព្រៃល្វា ភូមិសណ្ដែក ភូមិព្រៃស្ពឺភូមិចោមចៅ ភូមិគោគចំបក់ ភូមិថ្មគោល ភូមិព្រៃល្ង ភូមិដំណាក់ត្រយឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង (៤)តំបន់ងភ្លើងមួយចំនួនដែលស្ថិតនៅ ភូមិជ្រោយបាសាក់ ភូមិអូរអណ្ដូង ភូមិព្រែកតាពៅ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នពេញ។
២. ថ្ងៃសុក្រទី២២ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩:០០ ដល់ម៉ោង១៧:០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី (១) តំបន់ភ្លើងមួយចំនួនដែលស្ថិនៅភូមិទឹកថ្លា ភូមិសេប៉េសេ ភូមិត្រពាំងឈូក ភូមិផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ភូមិភ្នំពេញថ្មី ភូមិរោងចក្រ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (២) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិថ្មគោល ភូមព្រៃសណ្ដែក ភូមិព្រៃព្រីង ភូមិក្រាំងដូនទៃ ក្នុងសង្កាត់ចោមចៅ ភូមិកន្តោកត្រូង ភូមិកន្តោកជើង ក្នុងសង្កាត់កន្តោក ខណ្ឌពោធិ៍សែនជ័យ និង (៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិជ្រោយបាសាក់ ភូមិអូរអណ្ដូង ភូមិព្រែកតាពៅ ក្នុងសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៣. ថ្ងៃសៅរិ៍ទី២៣ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩:០០ ដល់ម៉ោង១៧:០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី (១) តំបន់ភ្លើងលេខ ប.ត២៣៨ ស្ថិតនៅក្នុងសង្កាត់វឌ្ឍនៈ ក្រុងតាខ្មៅ ខេត្តកណ្ដាល (២) តំបន់ភ្លើងលេខប.ត៣៦៩ ស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និង (៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកាកាប ភូមិត្រពាងល្វា ភូមិក្បាលដំរី ភូមិព្រែកសាលា ភូមិចំការឪឡឹក ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៤. ថ្ងៃអាទិត្យទី២៤ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩:០០ ដល់ម៉ោង១៧:០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនីៈ (១) តំបន់ភ្លើងលេខ ប.ត191 ស្ថិតនៅភូមិមិត្តភាព ខណ្ឌ៧មករា (២) តំបន់ភ្លើងលេខ ប.ត២៣៨ ស្ថិននៅក្នុងសង្កាត់វឌ្ឍនៈភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល (៣) តំបន់ភ្លើងលេខ ប.ត៣៦៩ ស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (៤) តំបន់មួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជើងឯក ចាប់ពីភូមិសំបូរ ក្នុងសង្កាត់ដង្កោ រហូតដល់ភូមិព្រែកថ្លឹង ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរ និង (៥) តំបន់មួយចំនួនដែលស្ថិតនៅភូមិព្រៃល្វា ភូមិថ្មគោល ភូមិចោមចៅ ភូមិកោកុះ ភូមិព្រៃល្ង ភូមិទួលពង្រ ភូមិព្រៃសណ្ដែក ភូមិស្រែជំរៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅ ឃុំបាគូ ឃុំព្រែកស្លែង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល៕