en     km
en     km

កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​​ ត្រូវ​​បាន​​ស្នើ​​ឱ្យ​​កែតម្រូវ​​ពាក្យ​ថា​​ សម្ដេច​ ​ហ៊ុន​​ សែន​ ​ជា​អធិរាជ​ ​Facebook

Share

​​ភ្នំពេញ​ ៖ ​ប្រធាន​ក្រុមការងារ​ Facebook​ សម្តេច​ ហ៊ុន​ សែន​ បដិសេធ​ថា​ សម្តេច​ ហ៊ុន​ សែន​ មិន​បាន​អួតខ្លួន​សម្ដេច​ ជា​អធិរាជ​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ​ និង​ស្នើ​ឱ្យ​ភ្នំពេញ​ប៉ុ​ស្ត៍​កែតម្រូវ​អត្ត​បទ​របស់​ខ្លួន​ជា​បន្ទាន់ ​។​ ​ការ​ស្នើ​ឱ្យ​កែតម្រូវ​នេះ​ បន្ទាប់​ ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ បាន​ដាក់​ចំណងជើង​ថា​ «​លោក​ ហ៊ុន​ សែន​ ប្រកាស​ខ្លួនឯង​ជា​ អធិរាជ​ ហ្វេ​ស​ប៊ុ​ក​»​ ។​

Samdach-Hun-Sen-text
​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​

​ក្នុង​លិខិត​របស់​ ដួង​ តារា​ដែល​ជា​ប្រធាន​ក្រុមការងារ​ Facebook​ សម្តេច​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​ ការ​ចុះ​ផ្សាយ​បែប​នេះ​ គឺជា​ការ​សរសេរ​បំភ្លៃ​គ្មាន​ការ​ពិត​ និង​គ្មាន​ការ​ទទួលខុសត្រូវ​លើ​វិជ្ជាជីវៈ​ ។​

​លោក​ ដួង​ តារា​ បាន​សរសេរ​បញ្ជាក់​ថា​តាម​ពិត​ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ នៅ​ក្នុង​ពេល​សម្ពោធ​រោងចក្រ​ស្ករស​ និង​កៀប​ទឹកអំពៅ​នៅ​ខេត្តព្រះវិហារ​កាលពី​ម្សិលមិញ​ គឺ់​សម្តេច​មិន​បាន​លើក​ឡើង​ថា​ខ្លួន​អធិរាជ​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ​ គឺ​សម្តេច​ចង់​សំដៅ​ពាក្យ​នេះ​ទៅ​មេដឹកនាំ​គណបក្សប្រឆាំង​វិញ​ទេ​ ។​​

លោក​បន្ត​ថា ​«​ការ​ពិត​គឺ​សម្តេច​តេ​ជោ​ មិន​ដែល​តាំង​ខ្លួនឯង​ជា​ស្តេច​ ឬ​អធិរាជ​ហ្វេ​ស​ប៊ុ​ក​ ម្តងណា​ឡើយ​។​ គឺ​មាន​តែ​មេដឹកនាំ​គណបក្សប្រឆាំង​មួយ​ប៉ុណ្ណោះ​ ដែល​ធ្លាប់​បាន​តាំងខ្លួន​ជា​អធិរាជ​ហ្វេ​ស​ប៊ុ​ក​ នៅ​ពេល​ដែល​មាន​ចំនួន​អ្នកគាំទ្រ​កើន​លើស​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ កាលពី​ឆ្នាំ​២០១៥​»​​ ។​

​ឆ្លើយ​តប​នឹង​លិខិត​របស់​លោក​ ដួង​ តារា​ លោក​ កៃ​ គឹ​ម​សុង​ និពន្ធ​នាយក​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍​ជា​ខេមរៈភាសា​ បានឱ្យ​ដឹង​ថា​លោក​បាន​ទទួល​លិខិត​សុំ​កែសម្រួល​នេះ​រួចរាល់​ហើយ ​។​ លោក​បន្ត​ថា​ លោក​នឹង​មើល​បើសិន​មានកំ​ហុង​លោក​នឹង​ធ្វើការ​កែតម្រូវ​ តែបើ​មិន​ខុស​ទេ​នឹង​គ្មាន​ការ​កែតម្រូវ​ឡើយ​ ។​

​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា​ ម្សិលមិញ​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ស្ករស​ របស់​ក្រុមហ៊ុន​  Rui​ Feng​ Cambodia​​ International​ Co.,ltd ក្នុងស្រុក​ឆែប​ ខេត្តព្រះវិហារ​ សម្តេច​ ហ៊ុន​ សែន​បាន​ថ្លែង​ចំអក​ឱ្យ​ប្រធាន​គណបក្សប្រឆាំង​លោក​ សម​ រ​ង្ស៊ី​ថា​លេង​ហ្វេ​ស​ប៊ុ​ក​ចាញ់​ខ្លួន​ និង​ថា​លោក​ សម​ រ​ង្ស៊ី​ បាន​ចោទប្រកាន់​រូប​លោក​ថា​លួច​Likes​ពី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ​៕​

Share

ព័ត៌មានទាក់ទង

Image