en     km
en     km

EU​​សង្ឃឹម​ថា​​ ការ​បោះ​​ឆ្នោត​​នា​​ពេល​​ខាង​​មុខ​​នឹង​​មាន​​វត្ត​មាន ​​មេ​បក្ស​​ប្រឆាំង​​ចូលរួម​​

Share

​ភ្នំពេញ​ ៖​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ (George​ EDGAR)​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​២០​ ខែមេសា​នេះ​ថា​សហភាព​អឺរ៉ុប​មាន​ក្តី​សង្ឃឹមថា​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ នឹង​មាន​វត្តមាន​របស់​មេ​បក្ស​ប្រឆាំង​ចូលរួម​ ។​ ​ការ​រំពឹង​នេះ​ខណៈ​ដែល​លោក​ សម​ រ​ង្ស៊ី​ កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​បរទេស​ ដោយ​មាន​បណ្តឹង​បួន​ជាប់​ខ្លួន​ ហើយ​លោក​ កឹ​ម​ សុខា​ ក៏​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ក្តីក្តាំ​ង​រឿងអាស្រូវ​ស្នេហា​ផង​ដែរ ​។​

eu-text
លោក​ ច្ស​ច​ អេ​ដ​ហ្គា​ (George​ EDGAR)​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា​ បរិយាកាស​បោះ​ឆ្នោត​មួយ​ដែល​ល្អ​ប្រសើរ​គឺ​ត្រូវ​តែ​មានការ​ចូលរួម​ប្រ​កូត​ប្រជែង​ពី​គ្រប់​គណបក្ស​នយោបាយ​ ពិសេស​គឺ​គណបក្សប្រឆាំង​ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​ ឬ​គាប់សង្កត់​ឡើយ​ ។​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ (George​ EDGAR)​ រំពឹង​ទៀត​ថា​អ្នកនយោបាយ​កម្ពុជា​នឹង​កសាង​វប្បធម៌​សន្ទនា​ឡើង​វិញ​ ដើម្បី​រក​លទ្ធភាព​ពិភាក្សា​រួម​មួយ​ក្នុង​ការ​ដោះស្រាយ​គោល​ផ្សេងៗ​ ។​

​លោក​សម​ រ​ង្ស៊ី​ ធ្លាប់​បាន​គេចខ្លួន​ដូចនេះ​គឺ​ ៤​លើក​មក​ហើយ​ប៉ុន្តែ​ឱ្យ​តែ​ជិត​បោះ​ឆ្នោត​លោក​បាន​ ត្រឡប់​មក​វិញ​ ដោយ​មានការ​លើកលែងទោស​ពី​ ព្រះមហាក្សត្រ​ និង​ការ​សម្របសម្រួល​នយោបាយ​ជាមួយ​ សម្ដេច​ ហ៊ុន​ សែន​ ។​ តែ​ជា​បែប​នេះ​ក្ដី​សម្ដេច​ ហ៊ុន​ សែន​ សន្យា​មិន​លើកលែងទោស​លោក​ សម​ រ​ង្ស៊ី​ជា​ដាច់ខាត​ហើយ​សន្យា​កាត់​ដៃស្ដាំ​លោក​ទៀត​ផង​បើក​លោក​ស្នើ​ព្រះមហាក្សត្រ​លើកលែងទោស​មេ​បក្ស​ប្រឆាំង​ រូប​នេះ​ ។​

​ប្រទេស​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ ២​ គឺ​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​ ២០១៧​ និង​ការ​បោះ​ឆ្នោត​ សភា​ ឆ្នាំ​២០១៨​ ៕​

Share

Image
Image
Image