en     km
en     km

ព្រះរាជអាជ្ញា​​កោះ​ហៅ​​កញ្ញា​​ ធី​ ​សុវណ្ណ​ថា​ ​សាក​សួរ​​ករណី​​កញ្ញា​​ ស្រី​មុំ​​ និង​​លោក​​ កឹ​ម​ ​សុខា​

Share

​ភ្នំពេញ ៖ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​ កោះហៅ​ដើមបណ្តឹង​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដើម្បី​មក​សាកសួរ​ជុំវិញ​បណ្តឹង​ដែល​បាន​ប្ដឹង​កញ្ញា​ពី​បទ​បរិហារកេរ្តិ៍​ទាក់ទង​ខ្សែអាត់​សំឡេង​ ការ​សន្ទនា​ស្នេហា​រវាង​ លោក​ កឹ​ម​សុខា​និង​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ នៅ​ចុងខែ​ មេ​សា​នេះ​ ។​

Thy-Sovantha-text
​កញ្ញា​ ធី​ សុវណ្ណ​ថា។ រូបភាពពី FACEBOOK របស់ ​កញ្ញា​ ធី​ សុវណ្ណ​ថា

​យោង​តាម​ដីកា​កោះហៅ​របស់​ លោក​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អប​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ១៨​ មេ​សា​ បាន​បង្គាប់​ឲ្យ​ដើមបណ្តឹង​ កញ្ញា​ ធី​ សុវណ្ណ​ថា​ ចូលខ្លួន​នៅ​សាលាដំបូង​ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ប្តឹង​ពី​បរិហារកេរ្តិ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ មេ​សា​ ឆ្នាំ​ ២០១៦​ នា​ម៉ោង​ ០៨​ :៣០​ ព្រឹក​។​

​ចំណែក​ កញ្ញា​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ត្រូវ​បាន​ លោក​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បង្គាប់​ឲ្យ​ចូលខ្លួន​ទៅ​តុលាការ​ដំបូង​ នៅ​ថ្ងៃ​ទី​ ២៩​ មេ​សា​ ម៉ោង​ ០៨​ :៣០​ ព្រឹក​។​ ការ​កោះហៅ​ កញ្ញា​ ស្រី​ មុំ​នេះ​ ជុំវិញ​បណ្តឹង​របស់​ កញ្ញា​ ធី​ សុវណ្ណ​ថា​ ប្តឹង​រឿង​បរិហារកេរ្តិ៍​ ។​

​កាលពី​ខែមីនា​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ដាក់​ពាក្យ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​សំឡេង​សន្ទនា​ស្នេហា​ដែល​ត្រូវ​គេ​អះអាង​ថា​ជា​ការ​សន្ទនា​រវាង​លោក​ កឹ​ម​ សុខា​ និង​កញ្ញា​ស្រី​មុំ​ គឺជា​ចំណែក​មួយ​នៃ​ការ​សន្ទនា​មាន​លក្ខណៈ​បរិហា​កេរ្តិ៍ឈ្មោះ​របស់​នាង​ ។​

កាលពី​ថ្ងៃ​អង្គារ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ លោក​ សៀង​ សុខ​ បាន​សាកសួរ​កញ្ញា​ស្រី​មុំ​អស់​រយៈពេល​ជាង​៤​ម៉ោង​ ពី​ដំណើររឿង​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ដែល​ថា​ផ្ដល់​សក្ខីកម្ម​ក្លែង​និង​មាន​អំពើ​ពេស្យាចារ​ ។​ ប៉ុន្តែ​កញ្ញា​ ស្រី​មុំ​បាន​បដិសេធ​ទាំងស្រុង​លើ​សំឡេង​បែកធ្លាយ​ថា​មិនមែន​ជា​សំឡេង​របស់​នាង​ ដែល​គេ​អះអាង​ថា​សន្ទនា​ជាមួយ​មួយ​លោក​ កឹ​ម​ សុខា​ ។​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ការណ៍​ដោយ​ អះអាង​ថា​ កញ្ញា​ស្រី​មុំ​ បាន​សារភាព​ថា​ ខ្លួន​បាន​សន្ទនា​ជាមួយ​លោក​ កឹ​ម​ សុខា​នោះ​មែន​ ហើយ​ថា​ លោក​ កឹ​ម​ សុខា​បាន​បង្គាប់​ស្រី​មុំ​ ឆ្លើយ​បដិសេធ ​៕

Share

ព័ត៌មានទាក់ទង

Image