en     km
en     km

អតីត​​នាយក​​រដ្ឋ​មន្ត្រី​​ម៉ា​ឡេ​ស៊ី​​ ទទូច​​ឱ្យ​​លោក​​ ណា​ជិ​ព ​​លាលែង​​ពី​​តំណែង​

Share

​អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ Mahathir​ Mohamad​ អំពាវនាវ​ឲ្យ​នាយក​រដ្ឋមន្ដ្រី​ Najib​ Razak​ លាលែង​ពី​តំណែង​ដោយសារ​តែ​រឿងអាស្រូវ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ធនាគារ​១MDB​ ។​ ​មេធាវី​របស់​លោក​ Mahathir​ បាន​និយាយ​ថា​កូនក្ដី​របស់​លោក​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ដើម្បី​ឲ្យ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក​ ណា​ជីប​ ។​

Mahathir--Mohamad-text
​អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ Mahathir​ Mohamad ។​ រូបភាពពី ៖ Reuters

​ក្រុម​មេធាវី​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​លោក​ Mahathir​ កំពុង​តែ​ស្វែងរក​ឲ្យ​តុលាការ​បញ្ចេញ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​រដ្ឋការ​របស់​លោកផ្ទាល់ ​ ដែល​បាន​គ្រប់គ្រង​អំណាច​មុន​លោក​ចូល​និវត្តន៍ ​។​

​តាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ គឺ​មិន​មាន​តែ​អតីត​នាយក​រដ្ឋមន្ដ្រី​ម្នាក់​នេះ​ទេ​ដែល​បាន​ដាក់​ពាក្យបណ្ដឹង​ឲ្យ​តុលាការ​រឹបអូស​ទ្រព្យ​សម្បត្តិ​​លោក​ ណា​ជីប ​នោះ​គឺ​នៅ​មាន​អ្នកនយោបាយ​ពីរ​រូប​ទៀត​ក៏​បាន​ប្ដឹង​ករណី​នេះ​ដូច​គ្នា​ដែរ​ប្រឆាំង​លោក ​ណា​ជីប ​។​

​ពួក​គេ​បាន​ចោទ​លោក ​ណា​ជីប ​ទៅ​តុលាការ​ពី​បទ​ពុក​រលួយ​និង​បំពាន​អំណាច​រដ្ឋ ​។​

​លោក ​ណា​ជីប​ នាយក​រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​លួច​លុយ​របស់​រដ្ឋ​ពី​ធនាគារ​១MDB​ នូវ​ទឹកប្រាក់​៦៨១​លាន​ដុល្លារ​អា​មេ​រិ​កប៉ុន្ដែ​លោក​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ​។

​រឿងអាស្រូវ​ពុក​រលួយ​របស់​លោក​ណា​ជីប​ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​គណបក្សកាន់អំណាច​UMNO​នឹង​បាត់បង់​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ថែម​ទៀត​ពី​ប្រជាជន​ម៉ា​ឡេ​ស៊ី​ហើយ​បាន​ព្រមាន​ថា​គណបក្ស​នេះ​អាច​នឹង​បាត់​អាសនៈ​ឬ​ក៏​ចាញ់ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ៕ ​ប្រភព​:CNA

Share

Image
Image
Image