en     km
en     km

ប្រធាន​​គ​.​ជ​.​ប​​ ថា​ ​អ្នក​​ចំណាក​ស្រុក​​ អាច​​បោះ​​ឆ្នោត​​បាន​​នៅ​​ទី​តាំង​​ដែល​​ពួក​​គាត់​​តាំង​នៅ​​

Share

ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ គ​.​ជ​.​ប​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ថ្លែងថា​អ្នក​ចំណាកស្រុក​ អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​នៅ​ទីតាំង​ដែល​ពួក​គាត់​តាំងនៅ​ ។​ ការ​ថ្លែង​របស់​ប្រធាន​គ​.​ជ​.​ប​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជំនួប​ត្រីភាគី​រវាង​កម្ពុជា​ សហគមន៍​អឺរ៉ុប​ និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ប្រទេស​ជប៉ុន​ ហៅ​កាត់​ថា​ JICA​ កាលពី​រសៀល​ថ្ងៃ​អង្គា​រ៍​ ទី​១៩​ មេ​សា​ នៅ​ទីស្នាក់ការ​កណ្ដាល​ គ​.​ជ​.​ប​ ។​

 

Sek-Bun-Huk-text
លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក ថ្លែងក្រោយ ​ពី​ជំនួប​ត្រីភាគី​រវាង​កម្ពុជា​ សហគមន៍​អឺរ៉ុប​ និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ប្រទេស​ជប៉ុន

​តាម​ច្បាប់​ចាស់​កន្លង​មក​អ្នក​ចំណាកស្រុក​មិន​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​បោះ​ឆ្នោត​នៅ​ទីតាំង​ដែល​ខ្ល​ន​តាំងនៅ​បាន​ឡើយ​ ។​ តែ​យោង​តាម​ប្រសាសន៍​របស់​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រព័ន្ធ​ បោះ​ឆ្នោត​ថ្មី​នេះ​ មាន​ភាព​អនុគ្រោះ​ សម្រាប់​អ្នក​ចំណាកស្រុក​ គឺ​ប្រយោជន៍​ដើម្បី​អោយ​ពួក​គាត់​ងាយស្រួល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បោះ​ឆ្នោត​នៅ​នឹង​កន្លែង​ ។​ ប៉ុន្ដែ​យ៉ាងនេះ​ក្ដី​ សម្រាប់​ មណ្ឌលបោះឆ្នោត​នៅ​ភ្នំពេញ​ ដែល​អ្នក​ចំណាកស្រុក​រស់នៅ​ច្រើន​នោះ​ គួរតែ​បន្ថែម​អាសនៈ​ ដែរ​ ឬទេ​ ។​

ដើម្បី​ជ្រាប​ជុំវិញ​ព័ត៌មាន​នេះ​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​ខ្លី​រវាង​កញ្ញា​ ជុំ​ ជោគ​ជាតា​ ជាមួយ​ លោក​ ស៊ិ​ក​ ប៊ុ​ក​ហុ​ក​ ប្រធាន​ គ​.​ជ​.​ប​ ដូច​តទៅ​៖​

Share

Image
Image
Image