en     km
en     km

ប្រធាន​​គ​.​ជ​.​ប​​ថា​​ EU​ ​ផ្ដល់​​ជំនួយ​​១០​​លាន​​ដុល្លារ​​ឱ្យ​​គ​.​ជ​.​ប​

Share

ភ្នំពេញ ៖ ​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ថ្លែង​ អះអាង​ថា​ សហភាព​អឺរ៉ុប​ បាន​ផ្ដល់​ជំនួយ​ទំហំ​ជា​ទឹកប្រាក់​សរុប​ ជាង​១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សំដៅ​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ។​ ​ការ​ថ្លែង​របស់​ប្រធាន​គ​.​ជ​.​ប​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជំនួប​ត្រីភាគី​ កាលពី​រសៀល​ថ្ងៃ​អង្គា​រ៍​ ទី​១៩​ មេ​សា​ នេះ​ នៅ​ស្នាក់​ការ​កណ្ដាល​ គ​.​ជ​.​ប​ ។​

 

NEC-text
​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត លោក​ ស៊ិ​ក​ ប៊ុ​ន​ហុក

​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​កបាន​បញ្ជាក់​ថា​ក្នុង​ថវិការ​ជំនួយ​សរុប​១០​លាន​ដុល្លារ​នេះ​គឺ​ក្នុង​នោះ​ សំភារៈ​ បរិក្ខារ​ផ្សេងៗ​ រួម​មាន​កុំព្យូទ័រ​ផង​ដែរ​ គឺ​មាន​តម្លៃ​ជាង​៦​លាន​ដុល្លារ​ ហើយ​៤​លាន​ដុល្លារ​ទៀត​សម្រាប់​យន្ដការ​ផ្សេងៗ​ ដូច​ជា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាដើម​ ។​ ​ជាមួយ​គ្នា​នេះ​ប្រធាន​គ​.​ជ​.​ប​ បាន​បញ្ជាក់​ថា​ នៅ​មាន​ប្រទេស​ជា​ច្រើន​ទៀត​សន្យា​ផ្ដល់​ជំនួយ​ មក​កម្ពុជា​ ក្នុង​នោះ​មាន​ប្រទេស​ជប៉ុន​ អា​មេ​រិ​ក​ និង​អង្គការសហប្រជាជាតិ​ ។​

​សូម​ជម្រាប​ថា​ កិច្ចប្រជុំ​ដែល​ប្រព្រឹត្តិ​ទៅ​រសៀល​ថ្ងៃនេះ​ គឺ​ មាន​បី​ភាគី​ ភាគី​កម្ពុជា​ ភាគី​សហគមន៍អឺរ៉ុប​ និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ប្រទេស​ជប៉ុន​ ហៅ​កាត់​ថា​ JICA​ ។​នេះ​ជា​លើក​ដំបូង​ ហើយ​ដែល​សហគមន៍​អន្ដរជាតិ​ ចាប់ផ្ដើម​ផ្ដល់​ជំនួយ​និង​សហប្រតិបត្តិការ​ទូលំទូលាយ​ ក្នុង​ ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​ បន្ទាប់​ពី​កម្ពុជា​ បាន​ប្រកាស​កែទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​ ដែល​ធ្លាប់​ ទទួល​រង​ការ​រិះគន់​ ថា​ ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្សកាន់អំណាច​ មិន​ឯករាជ្យ​ និង​អ​ព្យា​ ក្រឹត្យ​នោះ​ ៕

Share

Image
Image
Image