en     km
en     km

ហ៊ុន​ ម៉ា​ណែ​ត​ ៖​ កុំ​ចោទ​ឪពុក​រាលដាល​ដល់​កូន​

Share

ភ្នំពេញ ៖ ​ជា​កូនច្បង​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល
ខេមរភូមិន្ទ​លោក​បាន​លើក​ឡើង​ថា​ កុំ​ចោទ​ឪពុក​រាលដាល​ដល់​កូនចៅ​ ។​ ការ​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​កិច្ច​សម្ភា​ន៍​ជាមួយ​VOA​កាលពី​ពេល​ថ្មីៗ​នេះ​។​ ចំណែក​លោក​មាស​នី​ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ថា​ការ​លើក​ឡើង​បែប​នេះ​គឺជា​សិទ្ធិ​និង​ ការពារ​ខ្លួន​របស់​លោក​ហ៊ុន​ ម៉ា​ណែ​ត​តែ​ប៉ុណ្ណោះ​ ។​ ច្រឹ​ក​ ស្រី​អូន​ មាន​សេចក្តីរាយការណ៍​៖

 

Hun-Maneth-B
​លោក​ ហ៊ុន​ ម៉ា​ណែ​ត​កូនប្រុស​ច្បង​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​កូនប្រុស​ច្បង​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​សម្ដែង​ការ​ខកចិត្ត​ ចំពោះ​ អ្នក​រិះគន់​ ដែល​បាន​ ភ្ជាប់​រូប​លោក​ទៅ​នឹង​ ឪពុក​របស់​លោក​ ចំពោះ​ស្ថានការណ៍​នយោបាយ​ នៅ​កម្ពុជា​ ដែល​លោក​ទទូច​ថា​សូម​ កុំ​ចោទ​ឪពុក​រាលដាល​ដល់​កូន​ ។​ ​លោក​បាន​បន្ត​ថា​ ការ​ចោទ​របស់​ប្រជាពលរដ្ឋ​ចំពោះ​លោក​ ទៅ​លើ​បញ្ហា​ផ្សេងៗ​ ដូច​ជា​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​ និង​កាប់សម្លាប់​ប្រជាពលរដ្ឋ​លោក​ថា​ សូម​ឲ្យ​ប្រជាពលរដ្ឋ​បង្ហាញ​នូវ​ភស្តុ​តាង​ ឲ្យ​បាន​ច្បាស់លាស់​ ។​

​លោក​ក៏​បាន​ចោទ​ជា​សំណួរ​ថា​ហេតុ​អ្វី​បានជា​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឪពុក​របស់​លោក ​«ប្រឆាំង​ជាមួយ​ខ្ញុំ​ ដោយសារ​ខ្ញុំ​ជា​កូន​របស់​ឪពុក​របស់ខ្ញុំ​ ខ្ញុំ​គ្រាន់តែ​ចោទសួរ​ទៅ​វិញ​ ខ្ញុំ​អត់​បកស្រាយ​ពី​រឿង​នយោបាយ​អី​ទេ​ ។​ ក្នុង​នាម​ជា​គុណធម៌​នយោបាយ​ បើ​យើង​ធ្វើ​ជាមួយនឹង​អ្នក​ណា​ម្នាក់​ តើ​យើង​ចាំបាច់​ទៅ​រាលដាល​ដល់​កូនចៅ​គេ​ធ្វើ​អី​ នេះ​ដែល​ខ្ញុំ​ចង់​ឆ្ងល់​ហើយ​ខ្ញុំ​ឆ្ងល់​  ហើយ​បើ​សួរ​ថា​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ធ្វើ​អ​ញ្ចឹ​ង​ធ្វើ​អ្វី​ ខ្ញុំ​អត់​ខ្លាច​ទេ​សូម​ឲ្យ​បងប្អូន​យក​មក​ បងប្អូន​មាន​សិទ្ធិ​ចោទ​ខ្ញុំ​ ឥឡូវ​ថា​ ហ៊ុន​ ម៉ា​ណែ​ត​ រំលោភ​ដី​គេ​ជា​ជន​កុ​ម្មុនី​ស​ ថា​មាន​ដូច​ខាងលើ​ចុះ​តែ​សូម​រក​ភស្តុ​តាង​ និង​ សាក្សី​ទៅ»​។​

​ប្រតិកម្ម​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​នៅ​អា​មេ​រិ​ក​ និង​ប្រទេស​កា​ណា​ដា​ បាន​ធ្វើ​បាតុកម្ម​ ប្រឆាំង​វត្តមាន​របស់​លោក​ ដែល​ទៅ​ទស្សនកិច្ច​ នៅ​ប្រទេស​ទាំង​ ២​នេះ​ ។​ បាតុករ​ បាន​លើក​បដា​ដោយ​បាន​សរសេរ​ថា​ដោះ​លែង​លោក​ អ៊ុំ​ សំ​អាន​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​ខ្លះ​បាន​យក​រូប​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដោយ​គូសសញ្ញា​ខ្វែង​ពណ៌​ក្រហម​ពីលើ​រូបភាព​នោះ​ផង​ដែរ​។​

​ជុំវិញ​លើក​ឡើង​ខាងលើ​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​យល់​ឃើញ​ថា​ការ​លើក​ឡើង​បែប​នេះ​គឺជា​សិទ្ធិ​ការពារ​ខ្លួន​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ តែ​ប៉ុណ្ណោះ​ ។​ លោក​បន្ត​ថា​ការ​ប្រ​ឆាំ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​នៅ​អា​មេ​រិ​ក​គឺជា​ការ​ប្រឆាំង​ការ​ដឹកនាំ​សម្តេច​ ហ៊ុន​ សែន​ ច្រើន​ជាង​ហើយ​ការ​ពិតជា​យ៉ាងណា​នោះ​ ។​

​លោក​ មាស​ នី​ថា​ អាស្រ័យ​ទៅ​លើ​សាធារណៈជន​ជា​អ្នក​វិនិច្ឆ័យ​ «​ខ្ញុំ​គិត​ថា​សេ​ក្តី​ថ្លែង​ ការ​ណ័​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ វា​ជា​រឿង​មួយ​ត្រឹមត្រូវ​ និង​ជា​សិទ្ធ​របស់​គាត់​ ការ​ ការពារ​ខ្លួន​ តែ​អ្វី​ដែល​បងប្អូន​ខ្មែរ​យើង​លើក​ឡើង​ ក្នុង​ការ​ប្រឆាំង​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ តាម​ពិត​ទៅ​ខ្ញុំ​មើលទៅ​គេ​ស​ម្ដៅ​មក​លើ​ ឪពុក​គាត់​ច្រើន​ជាង​ តែ​ដោយសារ​ឱកាស​នេះ​ គេ​បាន​ជួប​តែ​លោក​ហ៊ុន​ ម៉ា​ណែ​ត​ជា​ដំណាង​រដ្ឋាភិបាល​អ​ញ្ចឹ​ង​គេ​ធ្វើ​មក​លើ​រូប​គាត់​»​។​

​តាម​សេចក្ដី​រាយ​ការ​ណ័​ព័ត៌មាន​ របស់​កាសែត ​Cambodia​ Daily​ មេធាវី​ អា​មេ​រិ​ក​ ផ្នែក​សិទ្ធិ​មនុស្ស​ បាន​ប្ដឹង​ រដ្ឋាភិបាល​សម្ដេច​ ហ៊ុន​ សែន​ និង​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ករណី​រំលោភសិទ្ធិ​មនុស្ស​ និង​ឃាតកម្ម​ ក្រៅ​ប្រព័ន្ធ​ដែល​ការ​ចោទ​នេះ​ មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ចាត់​ទុក​ថា​ មេធាវី​អា​មេ​រិ​ក​ រូប​នេះ​ថា​មិន​យល់​ដឹង​ការ​ដឹកនាំ​ច្រើន​ទេ​ អំពី​ ច្បាប់ទំលាប់​ នៅ​កម្ពុជា​ ៕​

Share

Image
Image
Image