en     km
en     km

ការ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​លើ​កុមារ​ថយ​ចុះ​នៅ​ ខេត្ត​សៀម​រាប​ ព្រះ​សីហនុ​ និង​ភ្នំពេញ​

Share

អត្រា​អាជីវ​កម្ម​ផ្លូវ​ភេទ​លើ​កុមារ​នៅ​ក្នុង​ខេត្ត​ សៀម​រាប​ ខេត្ត​ព្រះ​សីហនុ​ និង​ រាជ​ធានី​ភ្នំពេញ​ មាន​ការ​ថយ​ចុះ​ ២.២%​ បើ​គិត​ចាប់​ដើម​ឆ្នាំ​២០០០​ ដល់​ឆ្នាំ​២០១៥​នេះ​។ នេះ​បើ​តាម​របាយ​ការណ៍​ អង្គ​ការ​បេសក​កម្ម​អន្ដរ​ជាតិ​ អាយ​ ចេ​ អឹម​ (IJM)​ និង​គណៈ​កម្មា​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​បាន​បង្ហាញ​នៅ​ថ្ងៃ​ទី​២៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៥​​ ក្នុង​ឯ​សណ្ឋា​គារ​ អ៊ីន​ធឺ​កុង​ទី​ណង់​តាល់​។

Untitled-4

លោក​ស្រី​ គ្រីស្ដា​ ស្សាប​ នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គ​ការ​បេស​ក​កម្ម​អន្ដរជាតិ​ (IJM)​ ថ្លែង​​ថា​ ប្រទេស​កម្ពុជា​ដែល​ពី​មុន​មក​ធ្លាប់​មាន​អំពើ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​មិន​អាច​ទប់​ស្កាត់​បាន​នោះ​ បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​បច្ចុប្បន្ន​នេះ​។

លោក​ស្រី​ គ្រី​ស្ដា ​ស្សាប​ បន្ដ​ឲ្យ​ដឹង​ទៀត​ថា​​ «ក្នុង​ដើម​ឆ្នាំ២​០០០​ តាម​ការប៉ាន់ប្រមាណនៃអនីតិជន​ ដែល​ត្រូវ​គេ​ធ្វើ​ឧស្សា​ហកម្ម​ផ្លូវ​ភេទ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ចន្លោះ​ពី​១៥%​ ដល់​៣០%​។ ដោយ​ឡែក​បច្ចុប្បន្ន​ បញ្ហា​នេះ​ រដ្ឋាភិ​បាល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ ធ្វើ​ឲ្យ​អត្រា​ប្រេ​វ៉ា​ឡង់​អនី​តិ​ជន​ ទាក់​ទង​នឹង​អាជីវ​​កម្ម​ផ្លូវ​ភេទ​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ខេត្ត​សៀមរាប​​ និង​ខេត្ត​ព្រះ​សីហនុ​ ធ្លាក់​ចុះ​ដល់​២.២%​ ក្នុងនោះ​ ​អនី​តិជន​អាយុ១​៥ឆ្នាំ​ និង​តិច​ជាង​នេះ ​​មាន​ចំនួន​០.១%»​។

សូម​បញ្ជាក់​ថា​ លទ្ធ​ផល​អត្រា​អនី​តិជន​សរុប​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​​នៅ​រាជ​​ធានី​ភ្នំពេញ​ ខេត្ត​សៀម​រាប​ និង​ខេត្ត​ព្រះ​សីហនុ​ មាន​២.២% ​។​បើ​ប្រៀប​ធៀប​ជា​មូយ​លទ្ធផល​នៃ​ការ​សិក្សា​ ស្រាវ​ជ្រាវ​ស្ដី​ពី​អត្រា​របស់​អង្គ​ការ​IJM​ ក្នុង​ឆ្នាំ​២០១២​ លទ្ធ​ផល​បង្ហាញ​ថា​ អត្រា​ប្រេវ៉ា​ឡង់​អនី​តិជន​ក្នុង​គ្រឹះ​ស្ថាន​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​ក្នុង​តំបន់​គោល​ដៅ​ទាំង​នេះ​ បាន​ថយ​ចុះ​យ៉ាង​ខ្លាំង។​ ចាប់​ពី​ឆ្នាំ​​២០១២​ ដល់​២០១៥​អត្រា​អនី​តិជន​សរុប​នៃ​ការ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​ នៅ​ក្នុង​តំបន់​គោល​ដៅ​ទាំង​បី​ បាន​ថយ​ចុះ​៧៣%​៕

Share

Image
Image
Image