loader

សម្តេច​ ​ហ៊ុ​ន សែន​ ទទូច​​ឱ្យ​​ក្រុម​ហ៊ុន​​វិនិយោគ​​ សង់ផ្ទះ​​ស្នាក់​​នៅ​​និង​​ផ្ដល់​​បៀវត្ស​​សម​រម្យ​​ជូន​​កម្មករ​​

​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​វិនិយោគ​ធំៗ​នៅ​កម្ពុជា​គួរ​សង់ផ្ទះ​ឱ្យ​កម្មករ​ស្នាក់​នៅ​ និង​ត្រូវ​ផ្តល់​ប្រាក់ខែ​ជូន​កម្មករ​ឱ្យ​បាន​សមរម្យ​ ដើម្បី​ទាក់ទាញ​កម្លាំង​ពលកម្ម​កុំ​អោយទៅ​ធ្វើការ​ចំណាក់ស្រុក​នៅ​ក្រៅប្រទេស​ ។​ ​ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​កម្មវិធី​ប្រកាស​ដាក់​ដំណើរការ​ រោងចក្រ​ផលិត​ស្ករស​ របស់​ក្រុមហ៊ុន ​RuiFeng​ lntemational​ Co.Ltd​ នៅ​ឃុំ​ម្លូរ​ព្រៃ​ ស្រុក​ឆែក​ ខេត្តព្រះវិហារ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមេសា​ ២០១៦​ ។​

Samdach-Hun-Sen-text
នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន

​បន្ថែម​ពីលើ​ការ​អំពាវនាវ​នេះ​ សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ត្រូវ​សង់​មន្ទីរពេទ្យ​ និង​សាលារៀន​ផង​ដែរ​ នៅ​ក្នុង​កសិដ្ឋាន​របស់​ក្រុមហ៊ុន​ ដើម្បី​បំរើសេវា​កម្ម​ជូន​ដល់​កម្មករ​ និង​បំរើ​ដល់​ប្រជាពលរដ្ឋ​ដែល​មា​នទី​តាំងនៅ​ក្បែរ​នោះ​ ។​

សម្តេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា «​អ​ញ្ចឹ​ង​!​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​ហេ​ដ្ឋា​រចនា​សម្ព័​ន​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដីធ្លី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​ទោះបីជា​យ៉ាងណា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​ថ្លែង​ទទួលស្គាល់​ថា​ មាន​កម្លាំង​ពលកម្ម​របស់​កម្ពុជា​នៅ​តែ​បន្ត​ធ្វើការ​ចំណាក់ស្រុក​ទៅ​ធ្វើការ​នៅ​បរទេស​ ពិសេស​គឺ​ប្រទេស​ថៃ​ ដោយ​ពលរដ្ឋ​មួយ​ចំនួន​ចំណាក់ស្រុក​ទាំង​ខុសច្បាប់​ទៀត​ផង​ ៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x