យ៉ាងហ្គន ៖ ប្រធានាធិបតីថ្មីនៃប្រទេសភូមាបានដោះលែងអ្នកទោសនយោបាយចុងក្រោយទាំងអស់នៃប្រទេសនេះចំនួន៨៣នាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីដែលត្រូវបានមើលឃើញថាគឺជាការបញ្ចប់អ្នកទោសនយោបាយឃុំខ្លួនដោយរបបយោធា ។ ក្រុមសិទ្ធិមនុស្សនិងមន្ដ្រីរដ្ឋាភិបាលដែលស្រង់មកចុះផ្សាយដោយសារព័ត៌មានភូមាមីហ្ស៊ីម៉ា ( Mizzima ) បានឲ្យដឹងថាសេចក្ដីសំរេច របស់ប្រធានាធិបតី ថ្មីភូមាបានធ្វើឡើងបន្ទាប់ពីលោកស្រី អង់សាន ស៊ូជី បានប្រកាសថាអាណ្ណត្តិ
រដ្ឋាភិបាលរបស់គណបក្សលោកស្រីនិងមិនមានអ្នកទោសនយោបាយនោះទេ។
សមាគមដើម្បីអ្នកទោសនយោបាយនៃប្រទេសភូមាននិយាយថាការដោះលែងអ្នកទោសនេះគឺជាដំណាក់កាលមួយ ដែលពួកគេត្រូវបានចាប់ខ្លួនអំឡុងពីរឆ្នាំចុងក្រោយនេះ ។ តែបែបនេះក្ដីអ្នកសង្កេតការណ៍មើលឃើញថាការដោះលែងអ្នកទោសនយោបាយទាំងនេះគឺជាការឆ្លើយតបទៅនិងការបង្រួបបង្រួមជាតិផ្សះផ្សាជាតិក្រោមការដឹកនាំរដ្ឋាភិបាលថ្មីដែលបានឈ្នះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០១៥។
អ្នកទោសនយោបាយភូមាប្រមាណជាជិត៣ពាន់នាក់ត្រូវបានដោះលែងចាប់តាំងពីឆ្នាំ២០១០នៅពេលដែលប្រទេសនេះទំលាក់ចោលរបបយោធានិយម ៕
ប្រភព:Mizzima