en     km
en     km

កញ្ញា​ ​ខុ​ម​ ​ចាន់​​តា​រា​​ទី​​ ហៅ​ ​ស្រី​មុំ​ ​ឡើង​​បំភ្លឺ​​ករណីផ្ដល់​​សក្ខី​កម្ម​​ក្លែង​​និង​​អំពើ​​ពេស្យា​ចារ​

Share

​ភ្នំពេញ ​៖ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​បាន​ឡើង​បំភ្លឺ​ នៅ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ អង្គារ​នេះ​ដោយ​ អមដំណើរ​ដោយ​មេធាវី​និង​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​តាម​ការ​ហៅ​របស់​តុលាការ​ ។ ​​ការ​កោះហៅ​របស់​តុលាការ​នេះ​ គឺ​បន្ទាប់​ពី​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​រក​ឃើញ​ថា​ កញ្ញា​ជាប់​ពាក់ព័ន្ធ​ការ​ផ្ដល់​សក្ខីកម្ម​ក្លែង​និង​អំពើ​ពេស្យាចារ​ដែល​គេ​ចោទ​ថា​កញ្ញា​ មាន​ស្នេហា​ជាមួយ​ លោក​ កឹ​ម​ សុខា​ មេដឹកនាំ​ គណបក្សប្រឆាំង​។​

cover-Ms-Sreymom-(by-Keosokha)
កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ចូលបំភ្លីបណ្ដឹងរបស់កញ្ញា​ ធី សុវណ្ណថា នៅក្រសួងមហាផ្ទៃក្នុងពេលកន្លងទៅ

​តាម​អ្នករាយការណ៍​ព័ត៌មាន​ របស់​វិទ្យុ​ស្ត្រី​ FM១០២​ កញ្ញា​ ស្រី​មុំ​ ឡើង​បំភ្លឺ​ករណី​ទាំងនេះ​ ដោយ​ មាន​មេធាវី​ គឺ​លោកស្រី​ គ្រី​ ឈួ​ន​និង​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ លោក​ ណៃ​វង់​ដា​ នៃ​សមាគម​អា​ដ​ហុ​ក​ ។​ ​សូម​បញ្ជាក់​ថា​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ មាន​ស្នេហា​លួចលាក់​ជាមួយ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ធ្លាប់​បាន​ដាក់​ពាក្យសុំ​ពន្យារពេល​ចូល​បំភ្លឺ​នៅ​តុលាការ​រួច​ម្តង​មក​ហើយ​ បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ កញ្ញា​ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ នៅ​ថ្ងៃ​ទី​ ០៨​ ខែមេសា​ ឆ្នាំ​ ២០១៦​ ។​

​កន្លង​មក​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើក​ស្ទួយ​ស្ត្រី​ចំនួន​ ២០​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ កាលពី​ថ្ងៃ​ទី​ ០៩​ មេ​សា​ ថា​ករណី​ផ្សាយ​សំឡេង​កញ្ញា​ ស្រី​មុំ​ នេះ​គឺជា​ការ​ជ្រៀតជ្រែក​និង​ផ្សព្វផ្សាយ​អំពី​ជីវិត​ឯកជន​របស់​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ដែល​កំពុង​រំលោភ​លើ​សិទ្ធិ​មនុស្ស​ ខណៈ​ដែល​កម្ពុជា​ជា​ភាគី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ​ និង​ សិទ្ធិ​នយោបាយ​ ។​ ម្យ៉ាងវិញទៀត​ ដីកា​កោះហៅ​របស់​តុលាការ​នេះ​ គឺជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ៕​

Share

Image
Image
Image