en     km
en     km

ចូល​រួម​ត្រេក​អរ! ​សៀវមី ឈ្នះ​មេដាយ​ប្រាក់​ទ្វីប​អាស៊ី ក្រោយ​ចាញ់​កូរ៉េ​ខាង​ត្បូង​យប់​មិញ

Share

​​កីឡា​ការិនី​​តេក្វាន់​ដូ​ជម្រើស​ជាតិ​​​​​កម្ពុជា​​​ ស៊ន សៀវម៉ី បាន​ឈ្នះ​មេដាយ​​ប្រាក់​​​មួយ​គ្រឿង​​​​ទៀត ​បន្ទាប់​ពី​ចាញ់​​កីឡា​ការិនី​​ដែល​ជា​ម្ចាស់​​​កីឡា​តេក្វាន់​ដូ​មក​ពី​កូរ៉េ​ខាង​ត្បូង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​​​ការ​ប្រកួត​​កីឡា​តេក្វាន់ដូ​​ជើង​ឯកទ្វីប​អាស៊ី ( ASIAN TAEKWONDO CHAMPIONSHIPS 2016 ) ​កាល​​ពី​យប់​មិញ​​នៅ​ប្រទេស​ហ្វីលីពីន។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អគ្គនាយកដ្ឋាន​កីឡា​កាល​ពី​​យប់មិញ ។

Sorn-Sivmey-11
​​កីឡា​ការិនី​​តេក្វាន់​ដូ​ជម្រើស​ជាតិ​​​​​កម្ពុជា​​​ ស៊ន សៀវម៉ី

 ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​តេក្វាន់​ដូ​ទ្វីប​អាស៊ី​នេះ​គ្រោង​ប្រកួត​ កាល​ពី​រសៀល​ម្សិល​មិញ​ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​រហូត​ដល់​​​ប្រហែល​ម៉ោង​៧​យប់​ទើប​ប្រកួត​​ ចាប់​ផ្តើម​ដែល​ឈាន​ដល់​ម៉ោង​១២​យប់ទើប​ចប់​​នៅ​ប្រទេស​ហ្វីលីពីន ។ ការ​ប្រកួត​នេះ​ប្រជុំ​ដោយ​​​ជើង​ខ្លាំង​តេក្វាន់ដូ​មក​ពី​ប្រទេស​នានា​ ក្នុង​ទ្វីប​​អាស៊ី។ ទី​បំផុត​កីឡា​ការិនី​កម្ពុជា​​បាន​ក្លាយ​ជា​អ្នក​ខ្លាំង​ប្រចាំ​ពូល​ហើយ​ បាន​ឡើង​​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​ត្រូវ​ចាញ់​ជើង​ខ្លាំង​ម្ចាស់​ក្បាច់​គុន​ដើម្បី​ទទួល​បាន​ត្រឹម​ មេដាយ​ប្រាក់ ។

មេដាយ​​ប្រាក់​នេះ​ជា​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​តេក្វាន់ដូ​ទ្វីប​ អាស៊ី​ឆ្នាំ​២០១៦ ខណៈ​​​​​​​មេដាយ​មាស​​​ដែល​កញ្ញា​ឈ្នះ​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​មេសា ឆ្នាំ​២០១៦​គឺ​ជា​ការ​ប្រកួត​ជម្រុះ​​ស្វែង​បេក្ខភាព​ទៅ​​ចូល​រួម​ប្រកួត​ ក្នុង​​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​​ ឆ្នាំ​២០១៦ ​នៅ​​ប្រទេស​ប្រេស៊ីល ហើយ​កញ្ញា​​ទទួល​បាន​សិទ្ធិ​គ្រប់​គ្រាប់​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​ អូឡាំពិក និង​ជា​កីឡា​ការិនី​កម្ពុជា​ទី​១​ដែល​ទទួល​បាន​សិទ្ធិ​​ពេញ​លេញ​​នេះ ។

ការ​ប្រកួត​ជម្រុះ​​កីឡា​តេក្វាន់ដូ​ទៅ​​កីឡា​អូឡាំពិក​​ និង​ការ​ប្រកួត​​​ ​ជើង​ឯក​តេក្វាន់​ដូ​ទ្វីប​អាស៊ី​ គឺ​​​ប្រទេស​ហ្វីុលីពីន​​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចាប់​ពី​ថ្ងៃ​ទី​​​១៦ ដល់​ទី​២០ ខែ​មេសា ឆ្នាំ​២០១៦ ៕

មើល​ការ​ប្រកួត​របស់ ស៊ន សៀវម៉ី ៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

ប្រភព៖ www.news.sabay.com.kh

 

Share

Image
Image
Image