loader

គ្រោះ​​រញ្ជួយ​​ដី​​នៅ​​អេក្វា​ទ័រ​​សម្លាប់​​មនុស្ស​​​ជិត​​ ៣០០​​នាក់​

​អ្នក​ជួយ​សង្គ្រោះ​និយាយ​ថា​ មនុស្ស​ជិត​ ៣០០​នាក់​បាន​ស្លាប់​ និង​ជាង​ ១៥០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​បាន​វាយប្រហារ​ប្រទេស​អេក្វាទ័រ​កាលពី​ថ្ងៃ​សៅរ៍​ ។​ ​អ្នកជំនាញ​ប្រទេស​អេក្វាទ័រ​និយាយ​ថា​ គ្រោះ​រញ្ជួយ​ដី​មួយ​កម្រិត​៧,៨​ រ៉ិ​ច​ទ័​គឺ​ ជា​គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​បំផុត​ ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក​។​

 

Landslides-AFP-text
គ្រោះ​​រញ្ជួយ​​ដី​​នៅ​​អេក្វា​ទ័រ រូបភាពពី AFP

​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ទាហាន​ប្រមាណ​ ១០​០០០​នាក់​ និង​មន្ត្រី​នគរបាល​ ៣៥០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​តំបន់​រង​ផល​ប៉ះពាល់​ ។​​ ក្រុម​មន្ត្រី​អេក្វាទ័រ​បាន​ឲ្យ​ដឹង​ថា​ ចំនួន​អ្នក​ស្លាប់​ទំនងជា​នឹង​បន្ត​កើនឡើង​អាច​មាន​៣០០​នាក់​។​

​ប្រធានាធិបតី​អេក្វាទ័រ​លោក​ Rafael​ Correa​ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​មុន​ពេល​កំណត់​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ ។​

​អ្នកជំនាញ​ប្រៀបធៀប​ គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​អេក្វាទ័រ​គឺ​ដូច​ប្រទេស​ជប៉ុន​ កាលពី​ឆ្នាំ​ ២០១១​ ដោយ​សម្លាប់​ប្រជាជន​១៨៥០០​នាក់​ ៕​

ប្រភព​ :BBC​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x