en     km
en     km

មេធាវី ​​​៖ កញ្ញា​​​ស្រី​មុំ​ ​នឹង​​ត្រូវ​​ចូល​ខ្លួន​​តាម​​ការ​​កោះ​ហៅ​ឬ​យ៉ា​ង​ណា​​ នឹង​​ដឹង​​នៅ​​រសៀល​​នេះ​​

Share

​ភ្នំពេញ ​៖​ លោកស្រី​ គ្រី​ ឈួ​ន​ មេធាវី​ការពារ​ក្តី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ នៅ​ថ្ងៃ​ទី​ ១៨​ ខែមេសា​នេះ​​ថា​ លោកស្រី​ទើបបាន​ដាក់​ពាក្យ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​ជា​មេធាវី​ការពារ​ក្តី​ជូន​ក​ញ្ញា​ ស្រី​មុំ​ ទាក់ទង​ដីកា​កោះហៅ​កញ្ញា​ ស្រី​មុំ​ ឲ្យ​ចូល​បំភ្លឺ​ បន្ទាប់​ពី​របាយការណ៍​របស់​សមត្ថកិច្ច​រក​ឃើញ​ថា​ កញ្ញា​ ស្រី​មុំ​ ជាប់​ពាក់ព័ន្ធ​ការ​ផ្ដល់​សក្ខីកម្ម​ក្លែង​និង​អំពើ​ពេស្យាចារ​ ។​

cover-Ms-Sreymom-(by-Keosokha)
​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ចូលបំភ្លីបណ្ដឹងរបស់កញ្ញា​ ធី សុវណ្ណថា នៅក្រសួងមហាផ្ទៃក្នុងពេលកន្លងទៅ

មេធាវី​ការពារ​ក្ដី​នៃ​សមាគម​អា​ដ​ហុ​ក​ លោកស្រី​ គ្រី​ ឈួ​ន​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ តុលាការក្រុង​ភ្នំពេញ​បាន​ទទួល​ពាក្យសុំ​របស់​​លោក​ស្រី​ និង​ លោក​ ឡង់​ លន់​ ធ្វើ​ជា​មេធាវី​ការពារ​ក្តី​កញ្ញា​ ស្រី​មុំ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែមេ​សា​​​នេះ​។​ លោកស្រី​ គ្រី​ ឈួ​ន​ បន្ត​ថា​ ពេល​នេះ​លោកស្រី​និង​មេធាវី​មួយ​រូប​ទៀត​កំពុង​បន្ត​ពិភាក្សា​គ្នា​ជាមួយ​កូន​ក្តី​​របស់​ខ្លួន​ ថា​ត្រូវ​សម្រេច​ឱ្យ​កូនក្តី​ចូល​បំភ្លឺ​ឬ​ត្រូវ​​បដិ​សេធ​ នឹង​​ដឹង​​នៅ​​រសៀល​​ថ្ងៃ​នេះ​ ។​

សូម​បញ្ជាក់​ថា​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ មាន​ស្នេហា​លួចលាក់​ជាមួយ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ធ្លាប់​បាន​ដាក់​ពាក្យសុំ​ពន្យារពេល​ចូល​បំភ្លឺ​នៅ​តុលាការ​រួច​ម្តង​មក​ហើ​យ​ បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ កញ្ញា​ ឲ្យ​ចូល​បំ​ភ្លឺ​នៅ​តុលាការ​ នៅ​ថ្ងៃ​ទី​ ០៨​ ខែមេសា​ ឆ្នាំ​ ២០១៦​ ។​  ការ​កោះហៅ​របស់​តុលាការ​នេះ​ គឺ​បន្ទាប់​ពី​របាយការណ៍​រប​ស់​​​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​រក​ឃើញ​ថា​ កញ្ញា​ជាប់​ពាក់ព័ន្ធ​ការ​ផ្ដល់​សក្ខី​កម្ម​ក្លែងក្លាយ​និង​អំពើ​ពេស្យាចារ​។​

កន្លង​មក​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើក​ស្ទួយ​​ស្ត្រី​ចំនួន​ ២០​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ កាលពី​ថ្ងៃ​ទី​ ០៩​ មេ​សា​ ថា​ករណី​ផ្សាយ​សំឡេង​កញ្ញា​ស្រី​មុំ​នេះ​ គឺជា​ការ​ជ្រៀតជ្រែក​និង​ផ្សព្វផ្សាយ​អំពី​ជីវិត​ឯកជន​របស់​ក​ញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ដែល​កំពុង​រំលោភ​លើ​សិទ្ធិ​មនុស្ស​ ខណៈ​ដែល​កម្ពុជា​ជា​ភាគី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិ​ទ្ធិ​ពលរដ្ឋ​ និង​ សិទ្ធិ​នយោបាយ​។​ ម្យ៉ាងវិញទៀត​ ដីកា​កោះហៅ​របស់​តុលាការ​នេះ​ គឺជា​ការ​ចោទប្រកាន់​ដោ​យ​​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ៕

Share

Image
Image
Image