en     km
en     km

ពលរដ្ឋ​ខ្មែរ​​អា​​មេ​រិ​ក​​ផ្តើម​បាតុ​កម្ម​​ប្រឆាំង​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​​ នៅ​​រដ្ឋ​​ម៉ាស្សា​​ឈូ​សិ​ត​ ​

Share

​ភ្នំពេញ​៖​ ពល​ខ្មែរ​អា​មេ​រិ​ក​នៅ​ថ្ងៃ​ទី​ ១៨​ ខែមេសា​ ដែល​ត្រូវ​នឹង​នៅ​ថ្ងៃអាទិត្យ​ទី​ ១៧​ នៅ​សហរដ្ឋអាមេរិក​កំពុង​ផ្តើម​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​របស់​សម្ដេច​នាយក​រដ្ឋ​ម​ន្ត្រី​ ​​ហ៊ុន​ សែន​ នៅ​ក្រុង​ឡូ​វ៉ែ​ល​ (Lowell)​  រដ្ឋ​ម៉ាស្សា​ឈូ​សិត​ (Massachusetts)​ នៅ​មុខ​អាគារ​ប៉ៃលិន​ផ្លា​ស្សា​ជាទី​ដែល​មានការ​រៀបចំ​ពិធីជប់លៀង​ទទួល​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ។​

Samdach Hun Sen - Hun Many
សម្តេច ហ៊ុន ​សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក​ ហ៊ុន​ ម៉ា​ណែ​ត (រូបភាព AFP )

បាតុករ​ដែល​មក​ប្រឆាំង​វត្តមាន​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​លើក​បដា​ដោយ​បាន​សរសេរ​ថា​ ដោះ​លែង​លោ​ក​ អ៊ុំ​ សំ​អាន​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​ខ្លះ​បាន​យក​រូប​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដោយ​គូសសញ្ញា​ខ្វែង​ពណ៌​ក្រហម​ពីលើ​រូបភាព​នោះ​ផង​ដែរ​។​ នេះ​បើ​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​វិទ្យុ​ VOA​។​

​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​បាតុករ​ដែល​ប្រាប់​ VOA​ បាន​បញ្ជាក់​ថា​ ការ​ប្រឆាំង​វត្តមាន​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ពេល​នេះ​គឺជា​ការ​បញ្ជាក់​ថា​ ពលរដ្ឋ​ខ្មែរ​អា​មេ​រិ​ក​កាំ​ង​មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​ ហើ​យ​​ក៏​មិន​​ស្វាគមន៍​ចំ​ពេល​ដំណើរ​ទស្សនកិច្ច​នៅ​អា​មេ​រិ​ករប​ស់លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នោះ​ដែរ​។​

ក្រៅពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នៅ​សហរដ្ឋអាមេរិក​ ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​តូ​រ៉ុ​ន​តូ​ (Toronto)​ និង​​ទីក្រុង​ម៉ុង​រ៉េ​អាល់​ (Montreal)​ ប្រទេស​កា​ណា​ដា​ (Canada)​ ក៏​នឹង​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដែរ​ នៅ​ពេល​លោក​ធ្វើ​ដំណើ​ទៅ​ទីនោះ​នៅ​ដើម​សបា្ត​ហ៍​ក្រោយ​។​

គួរ​រម្លឹក​ថា​ កាលពី​ថ្ងៃ​ទី​ ០៩​ ខែមេសា​កន្លង​ទៅ​ អង្គរក្ស​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ចាប់​បោក​លោក​ ផល​ ហេ​យស៍​ (Paul​ Hayes)​ ជា​ស្មៀន​មេធាវី​អា​មេ​រិ​កាំ​ង​ក្នុង​ទីក្រុង​ឡុ​ង​ប៊ិ​ច​ (Long​ Beach)​ ខណៈ​ស្មៀន​មេធាវី​អា​មេ​រិ​កាំ​ង​រូប​​នោះ​ យក​ដីកា​របស់​តុលាការ​សហព័ន្ធ​អា​មេ​រិ​កកោះ​ហៅ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ឲ្យ​ចូល​បំភ្លឺ​ករណី​ចោទប្រកាន់​ពី​បទ​ធ្វើ​ទារុណកម្ម​ ការ​ធ្វើទុក្ខបុកម្នេញ​គណបក្សប្រឆាំង​ និង​អំពើ​ភេរវកម្ម​អន្តរជាតិ​។​

​បណ្តឹង​ប្រឆាំង​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ និង​ រដ្ឋាភិបាល​កម្ពុជា​ ធ្វើ​ឡើង​ដោយ​អ្នកស្រី​ មា​ជ​ ជេ​មី​ (Jamie​ Meach)​ ភរិយា​ របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ដែល​កំពុង​ជាប់ពន្ធ​នាគា​រហើយ​ត្រូវ​បាន​​ផ្តន្ទាទោស​ រយៈពេល​ ២០​ ឆ្នាំ​នៅ​កម្ពុជា​ ៕

Share

Image
Image
Image