en     km
en     km

លោកស្រី​ ស៊ូ​ជី​ នឹង​​ដាក់​​បង្ហាញ​​គោល​នយោ​បាយ​​ការ​​បរទេ​ស​​ភូមា​​ទៅ​​សម​​ភា​គី​​អាស៊ា​ន​​

Share

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ មេដឹកនាំ​គណបក្ស​ឈ្នះ​ឆ្នោត​នៃ​ប្រទេស​ភូមា ​ដែល​ពុំ​ធ្លាប់​កាន់​តំណែង​រដ្ឋ​នឹង​បង្ហា​ញ​​​គោ​ល​នយោ​បាយ​​របស់​​លោ​ក​ស្រី​​ទៅ​​កាន់​​សមា​​គ​​ភាគី​​នៃ​​សមា​គម​ន៍​អាស៊ាន​ក្នុង​ពេល​ដែល​លោកស្រី​ត្រូវធ្វើ​ទស្សនៈកិច្ច​ នៅ​ពេល​ខាង​មុខ​នេះ​។

SUCHI-MAYANAR-WMC
លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ មេដឹកនាំ​គណបក្ស​ឈ្នះ​ឆ្នោត​នៃ​ប្រទេស​ភូមា

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​ប្រទេស​ភូមា​លោកស្រី​ អ៊ុ​ង​សាន​ សូ​ជី​ នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​បណ្ដា​ប្រទេ​ស​​សមាជិក​អាស៊ាន​ ០៩​ ប្រទេស​ទៀត​ នា​ពេល​ឆាប់ៗ​នេះ​ដែល​ជា​លើក​ដំបូង​ ខណៈ​ជា​រដ្ឋមន្ដ្រី​ការ​បរទេស​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ​ និង​ប្រជាធិបតេយ្យ​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​។​

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ អតីត​អ្នកទោស​នយោបាយ​នៃ​របប​សឹក​ភូមា​ បាន​ចេញ​ទៅ​ក្រៅប្រទេស​ ចាប់តាំងពី​ឆ្នាំ​ ២០១២​ គឺ​តាម​ការ​អ​ញ្ចើ​ញ​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំងនោះ​។​ លោកស្រី​បាន​ទៅ​កាន់​សេត​វិមាន​ដោយ​បាន​ជួប​​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ។​ លោកស្រី​ទៅ​ទីក្រុង​តូ​ក្យូ​ ជួប​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ ហ្ស៊ី​ន​សូ​ អា​បេ​ ។​ លោកស្រី​ទៅ​ជួប​មេដឹកនាំ​អឺរ៉ុប​និង​ចុង​ក្រោយ​លោកស្រី​បាន​ទៅ​ទីក្រុង​ប៉េ​កាំ​ង​ ជួប​កំពូល​ជាមួយ​ប្រធានាធិបតី​ចិន​ ហ្សី​ ជី​ន​ភីង​ គឹ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ប្រទេស​ភូមា​រៀបចំ​ការ​បោះ​ឆ្នោត​។​

​ប៉ុន្ដែ​នៅ​ពេល​ដែល​ប្រទេស​ភូមា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ លោកស្រី​ក៏​បាន​ជួប​រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​មួយ​ចំនួន​ផង​ដែរ​ ក្នុង​នោះ​ជួប​ជាមួយ​និង​រដ្ឋមន្ដ្រី​ការ​បរទេស​ឥណ្ឌូ​នេ​ស៊ី​ ហ្វី​លី​ពី​ន​ និង​ប្រទេស​សិង្ហ​បុរី​។​

​ចំណែក​ប្រទេស​សមាជិក​អាស៊ាន​ ០៦​ ទៀត​មិន​បាន​ជួប​និង​សួរសុខទុក្ខ​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ នោះ​ទេ​ក្នុង​នោះ​​​មា​ន​​ប្រទេស​​កម្ពុជា​ ឡាវ​​ វៀតណាម ​លើកលែងតែ​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ តែ​មួយ​ប៉ុ​ណ្ណោះ​​ដែល​​បាន​​មក​សួរសុខទុក្ខ​លោកស្រី​ដោយ​ផ្ទាល់​។​

​ក្នុង​ដំណើរ​ទស្សនៈ​ក្ដី​របស់​លោកស្រី​ក្នុង​ប្រទេស​សមាគម​ន៍​អាស៊ាន​ គេ​រំពឹង​ថា​លោកស្រី​នឹង​ដាក់​បង្ហាញ​គោល​ន​យោបាយ​ការ​បរទេស​ថ្មី​របស់​ប្រទេស​ភូមា​ ប្រាប់​ទៅ​កាន់​មេដឹកនាំ​អាស៊ាន​ទាំងអស់​ ដែល​ថា​តើ​ពេល​នេះ​តទៅ​ភូមា​​ក្លាយជា​ប្រទេស​បើក​ជំហ​ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​។​

Share

Image
Image
Image