en     km
en     km

ប្រវត្តិ​របាំ​ត្រុដិ​

Share

ភ្នំពេញ៖ ​របាំ​ត្រុដិ​ គឺជា​របាំ​មួយ​ប្រភេទ​ដែល​គេ​តែងតែ​សម្តែង​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ។​ របាំ​ត្រុដិ​ ជា​របាំ​ប្រពៃណី​មួយ​បែប​ ដែល​សព្វ​ថ្ងៃនេះ​គេ​ឃើញ​មាននៅ​តែ​ក្នុង​ខេត្តសៀមរាប​ ជួនកាល​គេ​​ឃើញ​មាននៅ​ខេត្តបាត់ដំបង​ខ្លះ​ដែរ​ ត្រង់​ភូមិភាគ​ណា​ដែល​នៅ​ជាប់​នឹង​ខេត្តសៀមរាប​។​ របាំ​នេះ​គេ​លេ​ង​តែ​នៅ​ក្នុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​តែ​ប៉ុណ្ណោះ​ ដែល​ជា​ចាំបាច់​ ព្រោះ​មាន​សេចក្តី​ឲ្យ​ការណ៍​ជា​ច្រើន​ អំពី​សមាជិក​ឆ្លើយឆ្លង​នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ទាំងនោះ​ថា​ របាំ​នេះ​គេ​លេង​ឡើង​ដើម្បី​ប្រសិទ្ធ​នូវ​ សព្ទសាធុការពរ​ជូន​ដល់​អ្នកស្រុក​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​។​

 

Khmer-Trot-Dance-Tranditional-WMC
ការសម្តែងរបាំត្រុដិ

អាស្រ័យ​ហេតុនេះ​ហើយ​ បានជា​មានឈ្មោះ​ថា​ត្រុដិ​ ដែល​ជា​ពាក្យ​ដើម​មក​ពី​ភាសាសំស្ក្រឹត​ ប្រែ​ថា​ ផ្តាច់ ​ឬ​ កាត់​ផ្តាច់​ គឺ​សំដៅ​ដល់​ការ​ផ្តាច់​ឆ្នាំ​ ឬ​ ការ​កាត់​ផ្តាច់​ឆ្នាំ​ចាស់​ចូល​ទៅ​ក្នុង​ឆ្នាំ​ថ្មី​ ហើយ​ដែល​នៅ​មាន​ជាប់​នាម​ព្រះរាជ​ពិធី​មួយ​ហៅ​ថា​ “​ត្រស្តិ​សង្ក្រាន្ត​”​។​ នេះ​បើ​តាម​ការ​ដកស្រង់​ពី​សៀវភៅ​របាំ​ប្រជាប្រិយ​ខ្មែរ​។​

​សៀវភៅ​ប្រជាប្រិយ​ខ្មែរ​ បាន​សរសេរ​ទៀត​ថា​ តាម​ទំលាប់​របស់​អ្នកស្រុក​ ជួនកាល​គេ​មាន​លេង​របាំ​នេះ​ នៅ​ពេ​ល​​​ប្រារ​ព​ពិធី​សុំ​​ទឹក​ភ្លៀង​​នៅ​​គ្រា​ដែល​ស្រុក​ទេស​មានការ​រាំ​ភ្លៀង​ជាដើម​។​ មិនតែប៉ុណ្ណោះ​មាន​ព័ត៌មាន​ខ្លះ​បាន​ប​ញ្ជា​ក់​ថា​ របាំ​​ត្រុដិ​​នេះ​ សេស​សល់​​នៅ​ជា​មួយ​មនុស្ស​ជាន់​ដើម​មួយ​ពួក​ ដែល​រស់នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ​ចាស់​តាំ​ង​​អំពី​ដែនដី​នេះ​ ពុំ​ទាន់​ទទួល​អារ្យធម៌​ពី​ប្រទេស​ ណ្ឌា​នៅឡើយ​ គឺ​ត្រកូល​មនុស្ស​មួយ​ពួក​នៅ​ក្នុង​ប្រទេស​យើ​ង​​ហៅ​​ថា​ “​​សំរែ​” សព្វថ្ងៃ​ច្រើន​រស់នៅ​ក្នុង​ភូមិភាគ​ខាងជើង​បឹង​ទន្លេសាប​។​

កាលពី​ជំនាន់​បុរាណ​វង់​ត្រុដិ​របស់​ជនជាតិ​សំរែ​នេះ​ បាន​នាំ​គ្នា​ទៅ​លេង​ថ្វាយ​ព្រះរាជា​ នៅ​រៀង​រាល់ពេល​បុណ្យ​ចូលឆ្នាំ​ ដើម្បី​ថ្វាយព្រះពរ​សួរ​ស្តី​សិរី​មង្គល​។​

ចំពោះ​ប្រដាប់ប្រដា​ដែល​ត្រូវ​លេង​នៅ​ក្នុង​ពិធី​នេះ​ តាម​ធម្មតា​វង់​របាំ​ត្រុដិ​ មាន​ក្រុម​តូច​ក្រុម​ធំ​យោល​ទៅ​តាម​ការ​និយម​របស់​​អ្នក​​ស្រុ​ក​ និង​​និ​យម​​តាម​ចំនួន​មនុស្ស​ដែល​ស្ម័គ្រចិត្ត​ចូល​លេង​។​ ចំណែក​ប្រដាប់ប្រដា​ទាំងនោះ​ទៀ​ត​​សោត​ ក៏​និយម​ទៅ​តាម​នោះ​ដែរ​។​

ប្រដាប់ប្រដា​ដែល​ត្រូវ​យក​មក​លេង​ក្នុង​ពិធី​នេះ​មាន​ដូច​ជា​ កញ្ឆា​ ចង្ក្រង់​ដំបែ​ ចង្ក្រង់​រ៉ូង​ ស្គរ​ ប៉ីពក​ ទ្រអ៊ូ​ ទ្រសោ​ សន្ទូច​ជាដើម​។​ ចំពោះ​គ្រឿង​តុបតែង​វិញ​មាន​ដូច​ជា​ មុខ​ត្លុក​ មកុដ​ ស្នែង​ប្រើស​ ស្នែងទន្សោង​ កន្ទុយក្ងោក​ និង​ក្រចក​។​

​ចំណែក​តួ​សម្តែង​ គឺ​មាន​ក្រុម​អ្នក​ពាក់​មុខ​ ឬ​ ពាក់​ស្នែង​ ក្រុម​តួ​រាំ​ និង​ក្រុម​តួ​បន្ទាប់បន្សំ​ដទៃ​ទៀត​។​ នៅ​ក្នុង​របាំ​ត្រុដិ​នេះ​ក៏​មាន​ចំរៀង​ជា​ច្រើន​បទ​ សំរាប់​ច្រៀង​នៅ​ក្នុង​ពេល​រាំ​ផង​ដែរ​ ដែល​មាននៅ​តាម​ដំណាក់កាល​ ដូច​ជា​ច្រៀង​នៅ​ពេល​ទៅ​ដល់​ ច្រៀង​នៅ​ពេល​សុំទាន​ ច្រៀង​ជ​ញ្ចា​ត់​ប្រាក់​ ដែល​គេ​បាច​ទាន​និង​ច្រៀង​ឲ្យ​ពរ​ដល់​អ្នក​ដាក់​ទាន​៕

Share

Image
Image
Image