en     km
en     km

មេធាវី​​អា​មេ​រិ​ក​​ប្ដឹង​​រដ្ឋាភិបាលសម្ដេច ​​ហ៊ុន ​​សែន​​ និង​​កូន​ប្រុស​​ករណី​​រំលោភ​សិទ្ធិ​មនុស្ស​

Share

មេធាវី​នៃ​អង្គការសិទ្ធិមនុស្ស​អា​មេ​រិ​ក​ ប្តឹង​រដ្ឋាភិបាល​សម្ដេចនាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ និង​ប្តឹង​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​សម្តេច​ពី​បទ​ធ្វើ​ទារុណកម្ម​ ការ​ឃុំខ្លួន​ និង​ការ​បំពា​បំពាន​សិទ្ធិ​មនុស្ស​ ។​ យោង​តាម​សា​ព័ត៌មាន​មួយ​របស់​អា​មេ​រិ​ក​ Huffington​ Post​ មេធាវី​ពីរ​រូប​ គឺ​លោក​ Morton​ Sklar​ និង​ Nazareth​ Haysbert​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​ Los​ Angeles​ ។

Hun-Maneth-B
លោក​ ហ៊ុន​ ម៉ា​ណែ​ត កូនប្រុស​ សម្ដេច ​​ហ៊ុន ​​សែន​​

តាម​បណ្តឹង​ដែល​មាន​ក្នុង​កម្មវត្ថុ​មេធាវី​ទាំង​ពីរ​រូប​នេះ​ អះអាង​ថា​ខ្លួន​ដំណាង​ឲ្យ​គ្រួសារ​របស់​លោក​ មា​ជ​ សុ​វ​ណ្ណា​រា​ ហើយ​ថា​លោក​ មា​ជ​ សុ​វ​ណ្ណា​រា​ ជា​ពលរដ្ឋ​ខ្មែរ​អា​មេ​រិ​ក​កាំ​ង​ ដែល​មាន​សិទ្ធិ​ប្តឹង​ករណី​នេះ​។​ ប៉ុន្តែ​បើ​តាម​សា​រព័ត៌មាន​ក្នុងស្រុក​មួយ​ គឺ​កាសែត​ Cambodia​ Daily​ មេធាវី​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ពីរ​រូប​នេះ​ បាន​ប្តឹង​លោក​ ហ៊ុន​ មា​ណែ​ត​ ដោយ​យោង​លើ​ច្បាប់​អា​មេ​រិ​ក​ ករណី​បង្ករ​អំពើរ​ភារ​វ​កម្ម​និង​ទារុណកម្ម​ ដោយសារ​ការបំពា​បំពាន​ និង​ការ​ឃុំខ្លួន​ក្រៅច្បាប់​រយៈពេល​យូរ ​។​

​ពាក្យ​បណ្ដឹង​របស់​មេធាវី​សិទ្ធិ​មនុស្ស​អា​មេ​រិ​ក​ទាំងពីរ​រូប​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​កូនប្រុស​សម្ដេច​​បាន​ទៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច​  ហើយ​ត្រូវ​បាន​បាតុករ​ខ្មែរ​ -​អា​មេ​រិ​ក​ ធ្វើ​បាតុកម្ម​បណ្ដាល​ឱ្យ​រង​បួស​ជនជាតិ​អា​មេ​រិ​កម្នាក់​ ដែល​គេ​ថា​អង្គរ​ក្សរបស់​លោក ​ហ៊ុន​ ម៉ា​ណែ​ត បា​នវាយ​ ។​

​ទោះជា​យ៉ាងនេះ​ក្ដី​ លោក ​ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីគណៈរដ្ឋមន្ត្រី​ បាននិយាយ​ថា​ ចំណាត់ការ​របស់​ក្រុម​មេ​ធាវី​អា​មេ​រិ​ក​គឺ​គ្មាន​ន័យ​ឡើយ​ ។​ លោក​អះអាង​ថា ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​និង​អធិបតេយ្យ​ ។​​

«កម្ពុជា​មាន​អធិបតេយ្យភាព​ដែល​មាន​តុលាការ​របស់​គេ​ផ្ទាល់​ មិនមែន​អនុវត្ត​ទៅ​តាម​សហរដ្ឋអាមេរិក​មក​បង្គាប់បញ្ជា​នោះទេ​។​ អា​ហ្នឹង ! ​គួ​ឲ្យ​សោកស្តាយ​ រៀបចំ​តែ​ការពារ​សហរដ្ឋអាមេរិក​ទៅ​បាន​ហើយ​ មិនបាច់​គឹ​តទៅ​ដល់​គេ​ដល់​ឯង​ទេ​ ចំណុច​ទី​៣​ វា​គ្មាន​អង្គហេតុ​ណាមួយ​នៅ​លើ​ការ​ចោទប្រកាន់​នោះ​ទេ​។​ ឯកឧត្តម​ ហ៊ុន​ មា​ណែ​ត​ លោក​មិនមែន​ជា​អ្នកនយោបាយ​ លោក​គ្រាន់តែ​ជា​អ្នកធ្វើការ​សាមញ្ញ​ធម្មតា​ ហេតុ​ដូច្នេះ​ហើយ​ការ​លើក​ឡើង​គ្រាន់តែ​ជា​ បញ្ហា​នយោបាយ​ឲ្យ​ល្បី​តាម​សង្គម​ព័ត៌មាន​ ហើយ​មក​ប្រមូល​លុយ​តែ​ពី​កម្ពុជា​តែ​ប៉ុណ្ណោះ​»​​​ ។

​តាម​ពាក្យ​បណ្ដឹង​គេ​រាប់​បញ្ចូល​ទាំង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ ថ្ងៃ​ទី ​៣០​ ខែមីនា​ ១៩៩៧​  ការ​ចាប់ខ្លួន​ស​ក​ម្មជន​ដីធ្លី​ ការ​វាយ​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វែង​ស្រែង​ ការ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ ការ​វាយ​តំណាងរាស្ត្រ​ និង​ករណី​ចាប់ពង្រត់​មនុស្ស​។ ​ប៉ុន្តែបែប​នេះ​ក្ដី​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា​ គ្មាន​មូលដ្ឋាន​ច្បាប់​ឡើយ ​៕​

Share

Image
Image
Image