en     km
en     km

ខេត្ត​​គោល​ដៅ​​ទេសចរណ៍​​រំពឹង​​ថា​​ចំនួន​​ភ្ញៀវ​​ ក្នុង​​ថ្ងៃ​​ចូល​​ឆ្នាំ​​នឹង​​កើន​ឡើង​​ជាង​​ឆ្នាំ​​មុន​

Share

​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រៃ​ណី​ជាតិខ្មែរ​ មន្ដ្រី​នៅ​តាម​បណ្ដា​ខេត្ដ​ទេសចរណ៍​គោលដៅ​មួយ​ចំនួន​បាន​ព្យា​យា​ម​កែ​ច្នៃ​ និង​ រៀបចំ​កែ​លម្អ​ថ្មីៗ​ ជា​ច្រើន​ក្នុង​បំណង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ទស្សនា​រម្យ​ណី​យ​ដ្ឋា​ន​ក្នុង​ខេត្ដ​ទាំងនោះ​ឲ្យ​បាន​ច្រើន​ជាង​បុណ្យចូលឆ្នាំ​ខ្មែរ​កាល​ឆ្នាំ​មុន​។​

 

Khmer-New-year--Sihanouk-Ville
ខេត្តព្រះសីហនុ

​អភិបាលខេត្ដ​ និង​ ប្រធាន​មន្ទី​ខេត្ដ​មួយ​ចំនួន​ដែល​ជា​ខេត្ដ​គោលដៅ​ទេសចរណ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​កម្មវិធី​ និង​ កន្លែង​កំសាន្ដ​ជា​ច្រើន​នៅ​ក្នុង​ខេត្ដ​ដែល​ពួក​គាត់​កំពុង​តែ​បំពេញភារកិច្ច​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ ។​

អភិបាលខេត្ដ​ព្រះ​សីហ​នុ​ លោក​ យន្ដ​ មីន​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ក្នុង​ឱកាស់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ លោក​ និង​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ដ​គឺ​មិន​មាន​អ្វី​ខុស​ពី​រៀង​រាល់​ឆ្នាំ​នោះ​ទេ​ គឺ​ខេត្ដ​នេះ​នឹង​រៀបចំ​ឲ្យ​មានការ​លេងល្បែង​ប្រជាប្រិយ៍​ខ្មែរ​ជា​ច្រើន​ប្រភេទ​ បូ​ករូម​និង​ការ​តាំ​ពិ​ព័​ណ​ផ្សេង​ផង​ដែរ​ លោក​ថា​ រឿង​ដែល​សំខាន់​ទៀត​នោះ​គឺ​ការ​ពង្រីក​បន្ថែម​ឆ្នេរសមុទ្រ​ដើម្បី​ឲ្យ​មាន​កន្លែង​កាន់តែ​ទូលាយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​មក​កំសាន្ដ​ ។​ ​

​«​ក្នុង​ឱកាស់​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង​គឺ​មិន​ខុស​ពី​រាល់​ឆ្នាំ​នោះ​ទេ​ គឺ​យើង​ពង្រឹង​បន្ថែម​នូវ​ការ​រៀបចំ​ខេត្ដ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ​ ដូច​ការ​គ្រោងទុក​យើង​នឹង​មាន​រៀបចំ​លេងល្បែង​កំសាន្ដ​ប្រជាប្រិយ៍​ ហើយ​ក្នុង​នោះ​ចំណុច​សំខាន់​គឺ​ការ​ពង្រីក​ឆ្នេរ​បន្ថែម​ប្រមាណ​១០០០​ ម៉ែ​ត​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​កន្លែង​លេង​កំសាន្ដ​កាន់តែ​ច្រើន​ទៀត​»​ ។​

​លោក​ យន្ដ​ មីន​ បន្ថែម​ថា​ លោក​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​មន្ដ្រី​ចរាចរណ៍​ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ក្នុង​ពេល​ចូល​ឆ្នាំ​ ហើយ​ចំពោះ​ការ​តម្លៃ​ផ្ទះសំណាក់​ សណ្ឋាគា​ អ្វី​ផ្សេង​លោក​ក៏​បាន​ធ្វើការ​ណែនាំ​កុំ​ឲ្យ​មានការ​តម្លើង​ថ្លៃ​ដែរ​ ។​ អភិបាលខេត្ដ​ព្រះ​សីហ​នុប​ន្ដ​ថា​ ឆ្នេរ​កំពង់សោម​បាន​ជាប់​ឈ្មោះ​ជា​ឆ្នេរ​ស្អាត​ក៏​ព្រោះតែ​ក្រុមការងារ​ និង​ ប្រជាពលរដ្ឋ​ បាន​សហការ​គ្នា​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​ជួយ​ថែរក្សា​និង​សម្អាត​បរិស្ថាន​។​

​ខេត្ដ​ព្រះ​សីហ​នុ​ក្រៅ​តែ​ពី​ឆ្នេរសមុទ្រ​កំពង់សោម​ដែល​ជាទី​ពេញ​និយម​ទៅ​កំសាន្ដ​ពី​ភ្ញៀវ​ទេសចរណ៍​ ខេត្ដ​នេះ​ក៏​មាន​កោះ​ប្រមាណ​ជាង​ ៣០​ ផង​ដែរ​ ក៏​ប៉ុន្ដែ​កោះ​ដែល​សម្បូរ​ភ្ញៀវ​ទេសចរណ៍​ទៅ​កំសាន្ដ​ច្រើន​មាន​ត្រឹមតែ​ពីរ​ ឬ​បី​កោះ​ប៉ុណ្ណោះ​ ក្នុង​នោះ​មាន​កោះ​ រុង​ កោះ​រូង​សន្លឹម​ និង​ កោះទន្សាយ​ ជាដើម​។

​​លោក​បាន​បញ្ជាក់​​ទៀត​ថា​ កម្ពុជា​គឺជា​ប្រទេស​ ពោរពេញ​ទៅ​អរិយ​ធ​ម៍​ដ៏​ល្អ​វិចិត្រ​ដែល​លោក​បាន​ដាក់​ផែនការ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ឆ្នាំ​នេះ​ គឺ​ខេត្ដ​ព្រះ​សីហ​នុ​នឹង​រៀបចំ​ឲ្យ​មានការ​លេងល្បែង​ប្រជាប្រិយ៍​ដើម្បី​បង្ហាញ​ដល់​បរទេស​ឲ្យ​បានដឹង​ពី​ល្បែង​ប្រជាប្រិយ៍​ខ្មែរ​កាន់តែ​ទូលំទូលាយ​បន្ថែម​ ។​ លោក​ យន្ដ​ មីន​ ក៏​បាន​បង្ហាញ​ពី​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា «​​គ្រួសារ​ស្អាត​ ភូមិ​ស្អាត​ ឃុំ​ស្អាត​ ​»​​ លោក​ថា​ ការ​ផ្ដូ​ច​ផ្ដើម​ប្រារព្ធ​ពិធី​នេះ​ឡើង​ពីព្រោះ​តែ​លោក​ចង់​ឲ្យ​ពលរដ្ឋ​ទាំងអស់​ចូលរួម​សម្អាត​បរិស្ថាន​ទាំងអស់​គ្នា​ដើម្បី​សោ​ភ័​ណ្ឌ​ភាព​នៃ​ខេត្ដ​ទាំងមូល​។​

​«​យើងខ្ញុំ​គិត​ហើយ​គិត​ទៀត​រហូត​ដល់​យើង​ជម្រុញ​ឲ្យ​មានការ​ប្រលងប្រណាំង​ គ្រូ​សារ​ស្អាត​ ភូមិ​ស្អាត​ ឃុំ​ស្អាត​ នេះ​គឺ​សំដៅ​ទៅ​ការ​ថែរក្សា​អនាម័យ​ហ្នឹងឯង​ ក៏​ប៉ុន្ដែ​ប្រហែល​មក​ពី​ទំលាប់​បងប្អូន​យើង​អាច​មានការ​លំបាក​បន្ដិច​ ត្រូវ​ប្រើ​ពេល​យូ​បន្ដិច​ក្នុង​ការ​ប្ដូរ​ទំលាប់​ការ​ចោល​សំរាម​ផ្ដេសផ្ដាស់​នេះ​ប៉ុន្ដែ​ពេល​នេះ​ឃើញ​ថា​មានការ​កែប្រែ​ច្រើន​ហើយ​» ។​

Khmer-New-Year--Mondulkiri
​ទឹកជ្រោះ​ប៊ូ​ស្រា

​លោក​ យន្ដ​ មីន​ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​គួរតែ​ចំណាយ​ពេលវេលា​ទៅ​ទស្សនា​ខេត្ដ​ព្រះ​សីហ​នុ​ ដែល​ជា​សមុទ្រ​ខ្មែរ​ដ៏​មាន​សម្រស់​ឆើតឆាយ​ពិសេស​ក្នុង​ឱកាស់​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ ខេត្ដ​នេះ​ក៏​បាន​ពង្រីក​ឆ្នេរសមុទ្រ​បន្ថែម​រហូត​​ដល់​ទៅ​ប្រមាណ​ជាង​ ១០០០​ម៉ែ​ត​បន្ថែម​ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ទៅ​កំសាន្ដ​ក្នុងឆ្នាំនេះ​។​

​ជុំវិញ​ការ​ប្រារព្ធ​កម្មវិធី​កំសាន្ដ​ក្នុង​ឱកាស់​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ដែរ​ លោក​ ងិ​ន​ សុ​វិមាន​ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ដ​មណ្ឌល់​គី​រី​បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​រៀបចំ​ចាត់ចែង​ក្រុមការងារ​រួចរាល់​ហើយ​សម្រាប់​ដឹកនាំ​ពលរដ្ឋ​ទាំងអស់​ដើម្បី​ចូលរួម​លេង​កំសាន្ដ​នៅ​ល្បែង​ប្រជាប្រិយ៍​ខ្មែរ​។​

​លោក​ថា​ ការ​រៀបចំ​នេះ​នឹង​មាននៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ តំបន់​ទឹកជ្រោះ​ប៊ូ​ស្រា​ និង​ ពិសេស​នោះ​គឺ​នៅ​រង្វង់​មូល​គោព្រៃ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ភ្ញៀវ​បរទេស​ពេល​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​បានឃើញ​ពី​ល្បែង​ របាំ​ប្រជាប្រិយ៍​ខ្មែរ​។​

«​នៅ​ក្នុង​ពេល​ចូល​ឆ្នាំ​នេះ​យើង​មាន​រៀបចំ​នៅ​ច្រើន​កន្លែង​ជា​ពិសេស​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​គឺ​យើង​មានការ​រៀប​ចំការ​បង្គំ​តន្ដ្រី​ និង​ នៅ​តាម​វត្ដ​ពិសេស​នៅ​រង្វង់​មូល​គោព្រៃ​ហ្នឹង​យើង​មាន​រៀបចំ​ការ​លេង​ល្បែ​ប្រជាប្រិយ៍​របស់​ខ្មែរ​យើង​ដូច​ជា​ បោះ​អង្កុញ​ ទាញ​ព្រាត់​ បោះ​ឈូង​ ការ​ឡើង​សរសរ​មាន​ខ្មាញ់​ បូមទឹក​ដាក់​ដប​ និង​ មាន​ល្បែង​ជា​ច្រើន​ទៀត​» ។​

​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ដ​បាន​បន្ថែម​ថា​ ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ​ លោក​សូម​ធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ឲ្យ​អញ្ជើញ​ទៅ​ទស្សនា​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​ លោក​បញ្ជាក់​ថា​រម្យ​ណី​យ​ដ្ឋា​ន​ក្នុង​ខេត្ដ​នេះ​គឺ​មាន​ជាង​១៥​កន្លែង​ តែ​ការ​រៀបចំ​មិន​ទាន់​បាន​ល្អ​ប្រសើរ​ទាំងស្រុង​នៅឡើយ​ទេ​។​ លោក​ ងិ​ន​ សុ​វិមាន​ បាន​ឲ្យ​ដឹង​ដែរ​ថា​កាលពី​ឆ្នាំ​២០១៥​ ខេត្ដ​មណ្ឌល់​គី​រី​នេះ​បាន​ទទួលភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​ អន្ដរជាតិ​ប្រមាណ​ជាង​ ១​ម៉ី​ន​នាក់​ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៦​នេះ​លោក​សង្ឃឹមថា​ អាច​នឹង​មាន​កំនើន​លើស​ឆ្នាំ​មុន​ទៅ​ទៀត ​។​ លោក​បញ្ជាក់​ថា​មូលហេតុ​ដែល​លោក​រំពឹង​ខ្ពស់​បែប​នេះ​ពីព្រោះ​តែ​បច្ចុប្បន្ន​ផ្លូវថ្នល់​ត​ភ្ជាប់​គ្នា​រវាង​ខេត្ដ​នីមួយៗ​គឺ​ភាពល្អ​ប្រសើរ​ជា​មុន​ឆ្ងាយ​ ។​ ​

​«​ខ្ញុំ​សង្ឃឹមថា​អាច​មាន​ចំនួន​លើស​ពី​ឆ្នាំទៅ​ព្រោះ​យើង​បាន​ផ្សព្វផ្សាយ​ច្រើន​និយាយ​ទៅ​ផ្លូវ​មណ្ឌល់​គី​រី​ រតនគីរី​ បាន​ត​ភ្ជាប់​គ្នា​អ​ញ្ចឹ​ង​វា​អាច​ទៅ​ធ្វើ​ចលនា​ពី​រតនគីរី​ មក​មណ្ឌល់​គី​រី​បន្ថែម​ទៀត​ពី​មុន​យើង​បាន​តែ​មួយ​ច្រក​ គឺ​ពី​ភ្នំពេញ​មក​មណ្ឌល់​គី​រី​តែ​ម្ដង​តែ​ឥឡូវ​ភ្ញៀវ​អាច​មក​ពី​ភ្នំពេញ​ដល់​មណ្ឌល់​គី​រី​ រតនគីរី​ ព្រះ​វិហារ​ ហើយ​ចេញ​ទៅ​សៀមរាប​ក៏​បាន​ដែរ​ ជួន​ភ្ញៀវ​អាច​មក​ពី​សៀមរាប​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ រតនគីរី​មក​មណ្ឌល់​គី​រី​ រួច​បាន​ទៅ​ភ្នំពេញ​វិញ​ក៏​បាន​ដែរ​ ហេតុ​ដូចនេះ​ដោយសារ​ចលនា​ផ្លូវ​ខ្ញុំ​សង្ឃឹម​ និង​ ជឿជាក់​ថា​ចំនួន​ភ្ញៀវ​មក​កំសាន្ដ​នៅ​មណ្ឌល់​គី​រីនឹង​មាន​ចំនួន​កើន​» ​។​

Angkor-New-Year-text
ប្រាសាទអង្គរ

​លោក​ ងិ​ន​ សុ​វិមាន​ ក៏​បាន​ផ្ញើរ​សារ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​សូម​អ​ញ្ជើ​ទៅ​ទស្សនា​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ខេត្ដ​មណ្ឌល់​គី​រី​នេះ​ឲ្យ​បាន​ច្រើន​ផង​ក្នុង​ឱកាស់​ចូល​ឆ្នាំ​ថ្មី​នេះ​ ។​  លោក​បាន​ក្រើនរម្លឹក​ពី​ការ​ធ្វើ​ដំណើរ​សូម​ពលរដ្ឋ​មានការ​ប្រយ័ត្ន​ខ្ពស់​ ហើយ​ក៏​កុំ​ពិសា​គ្រឿង​ស្រវឹង​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ និង​ អាច​មាន​គ្រោះថ្នាក់​ផ្សេងៗ​បាន​ទៀត​ផង​។​

​ចំណែក​លោក​ ប៊ុ​ន​ ថា​ឬ​ទ្ធី​ អភិបាលរង​ខេត្ដសៀមរាប​មាន​ប្រសាសន៍​ថា​ ខេត្ដសៀមរាប​កំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោ​យ​ គឺ​បាន​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ដ​ដែល​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​សុទ្ធសឹងតែ​បានដឹង​គ្រប់ៗ​គ្នា​ ។​ លោក​ថា​ ស​ម្រា​ប់​ឆ្នាំ​២០១៦​នេះ​ ការ​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ដ​គម្រប​ ៤​ឆ្នាំ​ហើយ​ដែល​ខេត្ដសៀមរាប​បាន​រៀបចំ​ឡើង​ ។​ ​

អភិបាលរង​ខេត្ដ​បន្ដ​ទៀត​ថា​ ទឹកដី​នៃ​ក្រុង​អង្គរ​នៃ​ឆ្នាំ​នេះ​គឺ​នឹង​មាន​រៀបចំ​កម្មវិធី​កំសាន្ដ​យ៉ាង​សម្បូរ​បែប​លើស​ពី​ឆ្នាំ​មុន​ទៅ​ទៀត​ដោយ​ក្នុង​នោះ​រយៈពេល​ ៤​ថ្ងៃ​ទាំង​អភិបាលខេត្ដ​ និង​ ប្រធាន​មន្ទី​ទេសចរណ៍​ រួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​រៀបចំ​បែងចែក​កម្មវិធី​ជា​បន្ដបន្ទាប់​ដើម្បី​ឲ្យ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ក្រុង​អង្គរ​ឆ្នាំ​នេះ​សប្បាយ​រីករាយ​ជាង​មុន​។​​

«​ និយាយ​រូ​ម​ល្បែង​ប្រជាប្រិយ៍​ដែល​យើង​ធ្លាប់​លេង​កន្លង​មក​ ហើយ​ពេល​នេះ​យើង​នឹង​ធ្វើការ​ស៊ើ​រើ​កោះ​កកាយ​យក​មក​លេង​កំសាន្ដ​ទៀត​ដែល​មាន​ ដូច​ជា​ ទាញ​ព្រាត់​ ចោ​ឈូង​ ការ​បង្ហាញ​នៅ​ក្បាច​គុណ​បុ​ក្តោ​ និង​ ការ​រាំ​លេង​កំសាន្ដ​ជា​ច្រើន​ទៀត​ ហើយ​នៅ​ក្នុង​នោះ​អាជ្ញាធរ​ជាតិ​អប្សរា​គឺ​បាន​ចូលរួម​ចំណែក​ផ្ដូ​ច​ផ្ដើម​ការ​រៀបចំ​កម្មវិធី​មួយ​ចំនួន​ដែរ​ ​រួម​មានការ​ប្រារព្ធ​ពិធី​មុ​ណ្យ​នៅ​ភូមិ​ខ្ញុំ​ ដែល​ក្នុង​នោះ​មានការ​នាំ​លេងល្បែង​កំសា​ន្ដ​រហូត​ដល់​ទៅ​ ជិត​ ២០​ ល្បែង​ប្រជាប្រិយ៍​ខុសៗ​គ្នា​ បូក​រួម​នឹង​ការ​លេងអុក​ចាក់​ត្រង់​ និង​ការ​ធ្វើ​បង្អែម​នៃ​សេចក្ដី​ស្រលាញ់​ដែល​ជា​ការ​ប្រ​គួ​ត​ប្រជែង​គ្នា​ផង​ដែរ​»​។​

​លោក​ ប៊ុ​ន​ ថា​ឬ​ទ្ធិ​ បាន​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​មុនៗ​កំឡុង​ចូល​ឆ្នាំ​មាន​រយៈពេល​៣​ថ្ងៃ​ក្នុង​ខេត្ដសៀមរាប​នេះ​គឺ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​ អន្ដរជាតិ​ ប្រមាណ​ជាង​ ១​លាន​ នាក់​។​ ហើយ​សម្រាប់​ឆ្នាំ​នេះ​អភិបាលរង​ខេត្ដ​នេះ​រំពឹង​ថា​ នឹង​​មាន​ចំនួន​ច្រើន​លើស​ឆ្នាំ​មុនៗ​ទៀត​។​ ត្រង់​ចំណុច​នេះ​លោក​ ប៊ុ​ន​ ថា​ឬ​ទ្ធិ​ បាន​ជម្រាប​ថា​ តំបន់​សំខាន់ៗ​ចំនួន​បី​ដែល​នឹង​មានកម្ម​វិធី​លេងល្បែង​ប្រជាប្រិយ៍​កំសាន្ដ​ក្នុង​នោះ​មាន​ទាំង​ក្នុង​ទីរួមខេត្ដ​សៀម​រាម​ និង​ ក្នុង​តំបន់​រម្យ​ណី​យ​ដ្ឋា​ន​អង្គរ​ផង​ដែរ​ ។

Khmer-New-Year--Preah-Vihear
ប្រាសាទព្រះវិហារ

​​រីឯ​លោក​ អ៊ំ​ ម៉ា​រ៉ា​ អភិបាល​ខេត្ដព្រះវិហារ​ក៏​បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ពី​ការ​រៀបចំ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​មិន​ខុស​ពី​ អភិ​បា​ល​ខេត្ដ​ និង​ ប្រធាន​មន្ទី​ខេត្ដ​មួយ​ចំនួន​ខាងលើ​ប៉ុន្មាន​នោះ​ទេ​ក៏​ប៉ុន្ដែ​អភិបាលខេត្ដ​រូប​នេះ​បាន​ មាន​ប្រសាសន៍​ថា​ ខេត្ដព្រះវិហារ​ពោរពេញ​ទៅ​ដោយ​ភាព​ទាក់ទាញ​ជា​ពិសេស​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ​តាម​រម្យ​ណី​យ​ដ្ឋា​ន​ជា​ច្រើន​តំបន់​ខុស​គ្នា​។​ លោក​ថា​ ខេត្ដ​នេះ​បាន​រៀបចំ​លម្អ​ក្រុង​តាំង​តែ​កំឡុង​ចុងខែ​មីនា​មក​ម្លេះ​ទាំង​តាម​ស្ថាប័​ន​រដ្ឋ​ និង​ តាម​តំបន់​រម្យ​ណី​ដ្ឋា​ទាំងអស់​នា​ពេល​នេះ​គឺ​រៀបរយ​ហើយ​។​

​អភិបាលខេត្ដ​រូប​ព្រះ​វិហារ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ រម្យ​ណី​ដ្ឋា​ន​ដែល​រៀបចំ​ហើយ​ ហើយ​គ្រោង​នឹង​រៀបចំ​ជា​កម្មវិធី​កំសាន្ដ​យ៉ាង​សម្បូរ​បែប​នោះ​គឺ​បានការ​ចូលរួម​ពី​ អាជ្ញាធរ​ជាតិ​អប្សរា​ អាជ្ញាធរ​ប្រាសាទ​ជាដើម​។​ រម្យ​ណី​យ​ដ្ឋា​ន​សំ​ខាន់ៗ​ដែល​នឹង​រៀបចំ​នោះ​រួម​មាន​ ប្រាសាទព្រះវិហារ​  ប្រាសាទ​កោះ​កេ​រ្ដ៍​  ប្រាសាទ​រម្យ​ណី​ដ្ឋា​ន​កំពង់ស្វាយ​ និ​ង​ រម្យ​ណី​ដ្ឋា​ន​ទឹកធ្លាក់​ព្រះ​និមិត្ដ​ នេះ​គឺជា​រម្យ​ណី​ដ្ឋា​ន​សំខាន់ៗ​ដែល​លោក​បាន​ជម្រាប​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​មា​ន​បំណង​ចង់ទៅ​កំសាន្ដ​ក្នុង​ខេត្ដ​ព្រះ​ហារ​ឆ្នាំ​នេះ​ឲ្យ​បានដឹង​ពី​គម្រោង​របស់​លោក​ ។​ ​

លោក​ អ៊ំ​ ម៉ា​រ៉ា​ បាន​និយា​យ​ទៀត​ថា​ ខេត្ដព្រះវិហារ​ក៏​មាន​វត្ដ​ដែល​ពលរដ្ឋ​តែង​ទៅ​ច្រើន​ជាងគេ​មាន​ពីរ​វត្ដ​ រួម​មាន​ វត្ដ​តា​សែង​ ស្ថិ​ន​នៅ​ឃុំ​រណៈសិរ្ស​ និង​ វត្ដ​ពោធិ៍​ ព្រោះ​វត្ដ​ពីរ​នេះ​មាន​ទី​តាំ​នៅ​ជិត​ទីរួមខេត្ដ​ ហើយ​ក៏​ព្រោះ​ជាវ​ត្ដ​ដែ​ល​​ល្បីឈ្មោះ​ផង​ដែរ​។​

​លោក​បន្ថែម​ថា​ ​«​យើង​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ អាជ្ញាធរ​ប្រាសាទ​ និង​ក្រុមហ៊ុន​ ដើម្បី​រៀបចំ​ឲ្យ​មាន​លេងល្បែង​ប្រជាប្រិយ៍​រាំ​កំសាន្ដ​ផង​ដែរ​ ភាគច្រើន​នៅ​តាម​វត្ដ​អារាម​គឺ​លោកគ្រូ​ចៅអធិការ​នៅ​តាម​វត្ដ​ជា​អ្នក​រៀបចំ​ចាត់ចែង​ឲ្យ​មានការ​លេងល្បែង​ប្រជាប្រិយ៍​ផ្សេងៗ​ ហើយ​នៅ​ក្នុង​ខេត្ដព្រះវិហារ​នេះ​វត្ដ​ដែល​គេ​ពេញ​និយ​ម​​ទៅ​ជាងគេ​នោះ​គឺ​វ​ត្ដិ​រណៈ​សេ​រ្យ​ និង​ វត្ដ​ពោធិ៍​ វត្ដ​ទាំង​ពីរ​ហ្នឹង​ដែល​បងប្អូន​ពេញ​និយម​ទៅ​លេង​ជាងគេ​» ។​​

​អភិបាល​ខេត្ដព្រះវិហារ​បន្ថែម​ថា​ ក្នុង​ឆ្នាំ​២០១៦​នេះ​លោក​រំពឹង​ថា​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​និង​ក្រុមការ​ងារ​​ទាំង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មាន​កំណើន​ច្រើន​ជាង​ឆ្នាំ​មុន​ទៀត​ព្រោះ​ឆ្នាំ​នេះ​ខេត្ដព្រះវិហារ​បាន​ព្យាយាម​រៀបចំ​ទីកន្លែង​កំសាន្ដ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ និង​ មាន​សោ​ភ័​ណ្ឌ​ភាព​លើស​ពី​ឆ្នាំ​មុនៗ​ ។ ​​

ជាង​នេះ​ទៀត​លោក​ អ៊ំ​ ម៉ា​រ៉ា​ បាន​បញ្ជាក់​ថា​ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​ និង​ អន្ដរជាតិ​សូមកុំ​បារម្ភ​ពី​ការ​តម្លើង​ថ្លៃ​បន្ទប់​និង​ចំណី​អារ​ហារ​ផ្សេងៗ​ ព្រោះ​ខេត្ដព្រះវិហារ​ប្រជាពលរដ្ឋ​មាន​ក្រម​សីល​ធ​ម៍​ហើយ​ ម្យ៉ាង​ពលរដ្ឋ​គឺ​ចង់​ឲ្យ​មាន​ភ្ញៀវ​ទៅ​ទស្សនា​ខេត្ដ​ឲ្យ​កាន់តែ​ច្រើន​ដើម្បី​ជួយ​បង្កើន​សេដ្ឋ​របស់​ពួក​គាត់ ​។​

​លោក​ អ៊ំ​ ម៉ា​រ៉ា​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា​គួរ​ចំណាយពេល​ខ្លះ​ដើម្បី​ទស្សនា​ទឹកដី​នៃ​ខេត្ដព្រះវិហារ​យ៉ាង​ហោ​ច​​ណាស់​ក៏​ម្ដង​ដែរ​ដើម្បី​ឲ្យ​បានដឹង​ថា​តើ​ក្នុង​ខេត្ដ​មួយ​នេះ​មាន​អ្វីខ្លះ​ល្អ​និង​ទាក់ទាញ​អារម្មណ៍​ជា​ច្រើន​ដែល​ក្នុង​​នាម​លោក​ជា​អភិបាលខេត្ដ​ពុំ​អាច​ជម្រាប​ជួន​អស់​។​

​​«​ខ្ញុំ​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​ជិត​ឆ្ងាយ​ទាំងអស់​ សូម​អញ្ជើញ​មក​លេង​ខេត្ដព្រះវិហារ​ ក្នុង​ឱកាស់​ចូ​ឆ្នាំ​ថ្មី​នេះ​ដែល​យើង​មាន​រម្យ​ណី​យ​ដ្ឋា​ន​ជា​ច្រើន​ដូច​ជា​ ប្រាសាទព្រះវិហា​ ប្រាសាទ​កោះ​កេ​រ្ដ៍​ និង​ រម្យ​ណី​យ​ដ្ឋា​ទឹកធ្លាក់​នេះឯង​»។​​

​បុណ្យ​ចូលឆ្នាំ​ នៅ​ឆ្នាំ​នេះ​ ត្រូវ​ប្រារ​ព្វ​ធ្វើ​ឡើង​ រយៈពេល​ ៤​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣​ មេ​សា​ដល់​ ថ្ងៃ​ទី​ ១៦​ មេ​សា​  ហើ​យ​​បើ​តាម​ ទំលាប់​ អ្នកក្រុង​ ត្រូវ​ចាកចេញ​ទៅ​កាន់​ស្រុក​កំណើត​និង​ អ្នក​ខ្លះទៅ​លេង​ កំសាន្ត​ទី​ ជនបទ​ និង​ ទ​ស្ស​នា​​រមណីយដ្ឋាន​ ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ​ជាដើម​ ៕​

Share

Image
Image
Image