en     km
en     km

តុលា​ការ​​រាជ​ធា​នី​​ភ្នំ​ពេញ​​ បញ្ជា​​ឃុំ​ខ្លួន​​លោក​​ អ៊ុំ​ ​សំ​អាន​ ​នៅ​ពន្ធនា​គារ ករណី​​ព្រំដែន​

Share

​ភ្នំពេញ​ ៖​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ម៉ោងជាង​ ១២ ​ថ្ងៃ​ត្រង់នេះ​ បាន​បញ្ជូន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ​ សំ​អាន​ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​បន្ទាប់​ពី​ទទួល​យ​ក​​ការ​ចោទប្រកាន់​របស់​ព្រះរាជអាជ្ញា​ចំនួន​ពីរ​បទ​ចោទ​ ទាក់ទិន​បញ្ហានឹង​​ព្រំដែន​ជាមួយ​ប្រទេស​វៀត​ណា​ម​ប្រឆាំង​សកម្មជន​ព្រំដែន​រូប​នេះ​។​

Oum-Saman-text
លោក​ អ៊ុំ​ សំ​អាន

​លោក​ អ៊ុំ​ សំ​អាន​ ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់​រំលង​អធ្រាត្រ​ថ្ងៃអាទិត្យ​ ក្នុង​ខេត្ត​សៀម​រាប​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​រឿង​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​។​ លោក​បាន​ចាក​ចេញពី​ប្រទេស​អស់​រយៈ​ពេល​​​ជាង​ ០៧ ​ខែ​ ហើយ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កន្លងទៅ។​

​តាម​ប្រភព​ព័ត៌មាន​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ធ្វើ​ឡើង​ដោយ​ ចៅក្រម​ស៊ើបសួរ​លោក​ តុ​ប​ ឈុ​ន​ហេង​ បាន​សម្រេច​ឲ្យ​លោក​ អ៊ុំ​ សំ​អាន​ ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ​(​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​​​ដល់​សន្តិសុខ​សង្គម​)​ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​តាម​មាត្រា​ ៤៩៥ និង ​៤៩៦ ​នៃ​ក្រមព្រហ្មទណ្ឌ​ ដែ​ល​​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​អំឡុង​ឆ្នាំ​២០១៥​និង​រហូត​ដល់​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០១៦​។​

​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ការ​ចាប់ខ្លួន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នេះ​ជា​ការ​រំលោភ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​។​​

សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​  បាន​ព្រមាន​សា​ជា​ថ្មី​ចាប់ខ្លួន​ជន​ណា​ដែល​ហ៊ាន​ចេញ​មុខ​និយាយ​ថា​រដ្ឋាភិ​បា​ល​ប្រើ​ប្រាស់​​ផែន​ទី​​ក្លែងក្លាយ​។​ សម្ដេច​បាន​សរសេរ​លើ​ ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ទៀត​ថា​ លោក​មិន​គាំទ្រ​ដា​ច់​ខាត​ ការ​រា​រាំង​នីតិវិធី​របស់​​តុលា​ការ​ ហើយ​លោក​ចូល​ប្រជុំ​សភា​ ដើម្បី​ទាមទា​រ​ឱ្យ​ស​ភា​​បើក​ភ្លើង​​ឱ្យ​តុ​លា​ការ​​បន្ត​នីតិ​វិ​នេះ​​ទៀត​។​

​បញ្ហា​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ​   នាំ​ឱ្យ​មានការ​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ២​ រូប​ គឺ​ លោក​ ហុង ​សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ គណបក្ស​សមរ​ង្ស៊ី​ និង​ ចុង​ក្រោយ​លោក​ អ៊ុំ​ សំ​អាន​ ៕​

Share

Image
Image
Image