en     km
en     km

ថ្ងៃ​ចុង​ក្រោយ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ​ឆ្ពោះ​មក​​របប​កម្ពុជា​ប្រជាធិបតេយ្យ​

Share

​ភ្នំពេញ​៖​ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​សង្គ្រាមស៊ីវិល​ជាង​រយៈពេល​ ០៥​ ឆ្នាំ​ ដែល​បាន​បង្ហូរឈាម​គ្នា​ រវាង​កង​ទ័ព​ខ្មែរក្រហម​និង​កងទ័ព​របស់​លោក​សេនាប្រមុខ​ លន់​ ន​ល់​ ។​ ប្រទេស​ដ៏​កំសត់​នេះ​ ត្រូវ​បាន​ទាញ​ធ្លាក់​ក្នុង​ពិភព​ដ៍​ខ្មៅ​ងងឹត​ ដែល​គេ​ហៅ​ថា​ ឆ្នាំ​សូន្យ​ ចាប់​រាប់​ពី​ថ្ងៃ​ទី​ ១៧​ ខែមេសា​ ១៩៧៥​ ដល់​ ០៧​ ខែមករា​ ឆ្នាំ​ ១៩៧៩​ ។​ ការ​រំលំ​រលាយ​របប​ លន់​ ន​ល់​ បាន​បង្ក​ឱ្យ​មាន​របប​ប្រល័យពូជសាសន៍​បន្ត​វត្តមាន​ ដោយ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​ពីរ​លាន​នាក់​ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​រស់រាន​មានជីវិត​ក៏​ទទួល​រង​ទារុណ​ផ្លូវ​កាយ​ ព្រមទាំង​ផ្លូវចិត្ត​យ៉ាង​ខ្លោចផ្សា​។​

 

16990358849_98d900a854_o
ប៉ុល ពត និង រូបលោកសេនាប្រមុខ លន់​ នល់

​ក្រោយ​ពី​ព្រឹត្តិការណ៍​ ១៨​ មីនា​ ឆ្នាំ​ ១៩៧០​     ​របប​សាធារណរដ្ឋ​ខ្មែរ​ក៏​បាន​ចាប់កំណើត​នៅ​ក្នុង​ទឹកដី​កម្ពុជា​។​ សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម្រាប់​សិក្សា​ថ្នាក់​មូលដ្ឋាន​ របស់​អ្នកនិពន្ធ​ វង់​ សុធា​រ៉ា​ និង​ ណុ​ប​ សុខា​ បាន​បង្ហាញ​ពី​ទស្សនៈ​មួយ​ចំនួន​នៃ​ របប​សាធារណរដ្ឋ​ខ្មែរ​ដែល​ អាច​មាន​ជា​រូបរាង​បាន​ដោយសារ​បុគ្គល​សំខាន់​បី​រូប​ គឺ​លោក​សេនាប្រមុខ​  លន់​ ន​ល់​ លោក​ សិរិ​មតៈ​ និង​លោក​ អ៊ិ​ន​ តាំង​ ដែល​បាន​ទម្លាក់​សម្តេច​ នរោត្តម​ សីហ​នុ​ ពី​ព្រះ​ប្រមុខរដ្ឋ​។​

17_april
ទិដ្ឋភាពជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ ថ្ងៃ ១៧ មេសា ១៩៧៥ (រូបភាព Google)

​លោក​ សំបូ​រ មា​ណ្ណា​រ៉ា​ សាស្ត្រ​ចា​រ្យ​ ប្រវត្តិសាស្ត្រ​ខ្មែរ​ បាន​រំលឹក​ពី​ព្រឹ​តិ្ត​កាណ៍​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​សម្តេច​ សីហ​នុ​។​ ​ភាព​រកាំរកូស​និង​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​ពេល​នោះ​ កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ គឺ​កម្ពុជា​បាន​ចែក​ជា​ ០៣​ ក្រុម​ផ្សេង​គ្នា​ គឺ​ក្រុម​ខ្មែរ​សេរីនិយម​ ខ្មែរ​កុ​ម្មុនី​ស​និយម​ និង​ខ្មែរ​ដឹកនាំ​សីហ​នុ​និយម​ ។​

​ការ​ដឹកនាំ​របស់​លោក​សេនាប្រមុខ​ លន់​ ន​ល់​ នៃ​រដ្ឋាភិបាល​សារ​ធារ​ណ​រដ្ឋ​ខ្មែរ​ជា​បរិវា​របស់​ចក្រពត្តិ​អា​មេ​រិ​ក​ មិន​បាន​សុខសាន្ត​ទេ​ ព្រោះថា​ការ​វាយ​ប្រយុទ្ធ​គ្នា​ រវាង​កងទ័ព​របស់​សាធារណរដ្ឋ​ខ្មែរ​ និង​ កងទ័ព​ខ្មែរក្រហម​ ចេះ​តែ​កើ​មាន​ឡើងជា​បន្តបន្ទាប់​។​ ​ខ្មែរក្រហម​ បាន​ប៉ុនប៉ង​វាយលុក​លុយ​ចំនួន​ ០៣​លើក​ទើប​រំដោះ​ រាជធានី​ភ្នំពេញ​បាន​។​

​លើក​ទី​១​ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ឆ្នាំ​ ១៩៧៣​ ដែល​កាល​ណោះ​កម្លាំង​ទ័ព​ខ្មែរក្រហម​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។​ ពួក​គេ​ក៏​ដកថយ​និង​ កែន​ប្រជាជន​រាប់​ពាន់​អ្នក​ទៅ​ជាមួយ​ដែរ​។​

​លើក​ទី​២​ ក្នុង​ដើមឆ្នាំ​ ១៩៧៤​ តែ​ក៏​បរាជ័យ​ទៀត​។​ ទោះជា​យ៉ាងណា​ក្រុម​ខ្មែរក្រហម​អាច​ផ្តាច់​ផ្លូវ​គមនាគមន៍​សំខាន់ៗ​មួយ​ចំនួន​ ។​

​លើក​ទី​៣​ គឺ​នៅ​ថ្ងៃ​ទី​ ០១​ ខែមករា​ ឆ្នាំ​ ១៩៧៥​ រហូត​មក​ដល់​យប់​ថ្ងៃ​ទី​ ១៦​ ខែមេសា​ ឆ្នាំ​ ១៩៧៥​  គេ​បានឃើញ​និង​លាន់ឮ​ស្នូរ​កាំភ្លើង​បាញ់​គា្ន​ស្ទើរ​ពេញ​មួយ​យប់​ ។​ កាល​ណោះ​ កងទ័ព​ក្រហម​ បាន​បើក​រណៈសិរ្ស​ គ្រប់​ទិស​ទាំង​បួន​ ហើយ​ខ្លាំង​បំផុត​គឺ​នៅ​តាម​ផ្លូវជាតិ​លេខ​ ១​ ។​  កងទ័ព​សាធារណរដ្ឋ​ខ្មែរ​  ត្រៀម​ចុះចាញ់​ និង​មានការ​បាញ់​តប​រប៉េះរប៉ោះ​។​ កងទ័ព​ខ្មែរក្រហម​ ក៍បាន​ចូលលុក​ លុយ​ទីក្រុង​ភ្នំពេញ​ នៅ​វេលា​ម៉ោង​ ៧​ និង​ ៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​ ១៧​ មេ​សា​ ១៩៧៥​ ។​ ប្រហែល​ម៉ោង​ ១០​ព្រឹក​ ថ្ងៃ​ទី​ ១៧​ មេ​សា​ ខ្មែរក្រហម​ បាន​កាន់កាប់​ទីក្រុង​ភ្នំពេញ​បាន​ទាំ​ស្រុង​ ។​

​លោក​ សំបូរ​ មា​ណ្ណា​រ៉ា​ សាស្ត្រ​ចា​រ្យ​ ប្រវត្តិសាស្ត្រ​ខ្មែរ​ មាន​ប្រសាសន៍​ថា​ ការ​ផ្តួល​រលំ​របប​សាធារណរដ្ឋ​ខ្មែរ​បាន​ ដោយសារ​ មានការ​រួបរួម​គ្នា​រវាង​កងទ័ព​សីហ​នុ​និយម​ និង​ កុ​ម្មុ​យ​និ​ស្ត​និយម​ ដែល​មាន​ទស្សនៈ​ចាត់​ទុក​រដ្ឋ​អំ​ណា​ច​សាធារណរដ្ឋ​ជាស​ត្រូវ​រួម​ ហើយ​កាលនោះ​សម្ដេច​សីហ​នុ​ ជា​ប្រធាន​រណៈសិរ្ស​រួម​រួម​ជាតិ​ ប៉ុន្តែ​អ្នក​ទ​ទួល​ខុសត្រូវ​និង​មាន​ឥទ្ធិពល​គឺ​ក្រុម​ ប៉ុ​ល​ ពត​ ។​

​ទង់ជាតិ​របប​សាធារណរដ្ឋ​ខ្មែរ​ របស់​លោក​សេនាប្រមុខ​ ន​ល់​ លន់​ ដែល​មាន​ផ្ទៃ​ពណ៌​ខៀវ​ និង​ ជ្រុង​ម្ខាង​រូប​ប្រា​សា​ទអង្គរវត្ត​កំពូល​បី​ ពណ៌​ស​ មាន​ផ្ទៃ​ជុំវិញ​ពណ៌​ក្រហម​ ហើយ​ជ្រុង​ខាងលើ​មាន​សញ្ញា​ផ្កាយ​ពណ៌​ស​ចំនួន​ ០៣​ ត្រូវ​បាន​ទាញ​ទម្លាក់​ដោយ​ជំនួស​មក​វិញ​ ទង់ជាតិ​និង​ភ្លេងជាតិ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ។​

ទង់ជាតិ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ត្រូវ​បាន​បង្ហូត​ឡើង​។​ ទង់ជាតិ​នេះ​ រំលេច​ដោយ​ផ្ទៃ​ពណ៌​ក្រហម​ និង​ រូប​ប្រា​សាទ​កំពូល​បី​ពណ៌​លឿង​នៅ​ចំ​កណ្ដាល​ ។​ ផ្ទៃ​ពណ៌​ក្រហម​ តំណាង​ឱ្យ​ចលនា​បដិវត្ត​  មាន​ន័យ​ថា​ បូជា​ជិ​វិត​ដ៍​មុះ​មុត​និង​អង់អាច​ក្លាហាន​ ដើម្បី​ប្រជាជន​កម្ពុជា​រំដោះប្រទេស​ ការពារ​ និង​កសាង​ប្រទេស​។​ ផ្ទៃ​ប្រាសាទ​កំពូល​ បី​ មាន​ពណ៌​លឿង​ជា​និមិត្តរូប​នៃ​ប្រពៃណី​ជាតិ​របស់​ប្រជាជន​កម្ពុជា​ ដែល​បានការ​ពារ​និង​កសាង​ប្រទេស​ ឆ្ពោះទៅ​រក​ភាព​រុងរឿង​មហាលោតផ្លោះ​ មហា​អស្ចារ្យ​។​

​ប្រជាជន​ទីក្រុង​ភ្នំពេញ​ ឬ​ គេ​ហៅ​ថា​ អ្នក​ ១៧​ មេ​សា​រាប់​សែ​នាក់​ត្រូវ​បាន​ទ័ព​ខ្មែរក្រហម​បង្ខំ​ចាកចេញ​ទីក្រុង​ ក្នុង​រយៈពេល​តែ​ ០៣​ ថ្ងៃ​ប៉ុណ្ណោះ​ ដោយ​លើក​មូលហេតុ​ថា​ អា​មេ​រិ​ក​នឹង​ទម្លាក់​គ្រាប់បែក​ក្នុង​ក្រុងភ្នំពេញ​ និង​ចង់​សម្អាត​បុគ្គល​ស្មោះស្ម័គ្រ​ ១៨​ មីនា​ឲ្យ​អស់​។​

photo-meeting1
ប្រជាជនកម្ពុជាចូលរួមស្តាប់ផែនការបដិវត្តន៍ ក្រោមការដឹកនាំដោយរបបកម្ពុជាប្រជាធិបតេយ្យ

​ពេល​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​  មាន​រទេះគោ​ រទេះសេះ​  រ៉ឺ​ម៉ក​ ម៉ូតូ​ អ្នក​ដើរ​ថ្មើរជើង​  ចេញ​ដើរ​តាម​ផ្លូវ​ ចេញពី​ទីក្រុង​  ប៉ុន្តែ​ភាព​និរាស​គ្រួសារ​ ក៍​ចាប់ផ្ដើម​ ប្រពន្ធ​បាត់​ប្ដី​  ម្ដាយ​ព្រាត់កូន​ កូន​ព្រាត់​ឪពុក​ បង​បាត់​ប្អូន​ បាន​កើត​មាន​ស្ទើរ​គ្រប់កន្លែង​។​ អ្នកខ្លះ​ រត់​ទៅ​ស្រុក​កំណើត​  អ្នកខ្លះ​ដេក​រង់ចាំ​ថ្ងៃ​ត្រឡប់​ចូល​ក្រុង​វិញ​ តែ​ទីបំផុត​មាន​តែ​និរាស​ និង​ ព្រាត់ប្រាស់​គ្នា​ ។​

​លោក​ សំបូរ​ មា​ណ្ណា​រ៉ា​ បន្ត​ថា​ក្រោយ​ពី​ថ្ងៃ​ ១៧​ មេ​សា​ ឆ្នាំ​ ១៩៧៥​ បាន​ប្រហែល​មួយ​ឆ្នាំ​ក្រោយមក​ពួក​ ប៉ុ​ល​ ពត​ មិន​ទាន់​យល់ព្រម​ជាមួយ​សម្ដេច​ សីហ​នុ​ នោះ​ទេ​ ដោយ​ពួក​គេ​ទុក​ព្រះ​អង្គ​ទាក់ទាញ​ប្រជាប្រិយភាព​។​

លោក​បាន​បន្ត​ទៀត​ថា​ កំឡុង​សម្ដេច​ សីហ​នុ​ គង់​ជា​ព្រះ​ប្រ​ប្រមុខរដ្ឋ​ គឺ​ការ​កាប់សម្លាប់​នៅ​ក្នុង​សម័យ​នោះ​មិន​ទាន់​ចាប់ផ្តើម​ទេ​ តែ​ក្រោយ​ពី​ព្រះ​អង្គ​លាលែង​ទើប​មានការ​កាប់សម្លាប់​នេះ​។​

​ភាព​ខ្មៅ​ងងឹត​និង​សោកនាដកម្ម​កាន់តែ​ធំធេង​ រួម​ផ្សំ​នឹង​ការ​ឈឺចាប់​ទុក្ខ​ទារុណ​ផ្លូវចិត្ត​ខ្លោចផ្សា​ កាន់តែ​កើត​ឡើ​ង​ជា​បន្តបន្ទាប់​ ។​  សាកសព​ទាហាន​ របស់​សាធារណរដ្ឋ​និង​ជន​ស៊ី​វិល​ ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ពាស​វាល​ពាស​កាល​តាម​ដងផ្លូវ​ ។​  ឈាម​របស់​ខ្មែរ​ ចាប់​ហូរ​កើតជា​ថ្លុកឈាម​ចាប់ពី​ថ្ងៃ​នោះ​មក​។​

ក្រោយ​បន្តិច​ ខ្មែរ​ហាក់ដូច​បាន​សន្តិភាព​ សន្តិភាព​ជាមួយនឹង​ការ​ធ្វើ​សមាហរណកម្ម​ រវាង​អ្នក​ទីក្រុង​ គេ​ហៅ​ថា​ ១៧​ មេ​សា​ និង​ អ្នក​ជនបទ​ គេ​ហៅ​ ពួក​មូលដ្ឋាន​។​  រយៈពេល​ ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ ខ្មែរក្រហម​បាន​បង្កើត​សហ​ករ​ណ៍​មូលដ្ឋាន​បាន​ដោយ​ជោគជ័យ​។​  អ្នក​១៧​ មេ​សា​ ដែល​ច្រើន​ដោយ​និ​សិ​ត្ស​ បញ្ញវ័ន្ត​ ត្រូវ​ចុះ​ស្រែ​ដក​ស្ទូង​ កាន់​ន​ង្គ័​រ​ភ្ជួរ​ រាស់​។​  នៅ​ពេល​នោះ​ ទីផ្សារ​និង​កម្មសិទ្ធិឯកជន​ត្រូវ​ បាន​លុប​បំបាត់​  ។​

​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ ខ្មែរក្រហម​ ចាប់ផ្ដើម​ពង្រឹង​ វណ្ណៈ​កសិករ​ ក្រោម​ទិស​ស្លោក​របស់​ខ្លួន​សរសេរ​ថា​ កសិ​ករ​​គឺជា​ វណ្ណៈ​ អធន​ និង​ឈានមុខ​គេ​ គឺ​ដូច​និង​បទ​ចម្រៀង​របស់​ខ្មែរក្រហម​មួយ​បទ​ដែល​មាន​អត្ត​ន័យ​ ដូចនេះ​ ។​

​ក្រោយ​ពី​ស្ថានការណ៍​យោធា​ បាន​ស្ងប់ស្ងាត់​   ប្រទេស​ជាតិ​ទាំងមូល​ ត្រូវ​បាន​ទាញ​ទម្លាក់​ក្នុង​ជំរុំ​លត់​ដុំ​ពលកម្ម​ ។​  ការងារ​ពលកម្ម​ ចាប់ផ្ដើម​ធ្វើ​នៅ​ពេល​ថ្ងៃ​រះ​ រហូត​ដល់​ពេល​ថ្ងៃ​លិច​ ។​ ក្រុម​ណា​មិន​អាច​បញ្ចប់​ការងារ​ទាន់​ផែ​ន​​ការ​ដែល​ដាក់ចុះ​ ដោយ​ថ្នាក់លើ​ នឹង​ មិន​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​សម្រាក​នោះ​ទេ​ ។​  ប៉ុន្តែ​នៅ​ក្នុង​ជំរុំ​លត់​ដុំ​ពល​ក​ម្ម​ គេ​ឃើញ​មានការ​សម្ដែង​សិល្បៈ​  រឿងល្ខោន​ និយាយ​អំពី​ យុទ្ធ​ជន​ខ្មែរក្រហម​ ជា​ជន​អង់អាច​ក្លាហាន​តែ​មួយ​គត់​ ដែល​ហ៊ាន​ពលី​ជិ​វិត​ដើម្បី​បុព្វហេតុ​ប្រទេស​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ចក្រ​ព័​ត្រ​អា​មេ​រិ​ក​  ហើយ​អត្ត​ន័យ​នៃ​បទ​ចម្រៀង​មាន​ន័យ​ដូចនេះ​ ។​

polpot
កងទ័ពខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត

​ជាមួយនឹង​ការ​ធ្វើ​សមាហរណកម្ម​ ទៅ​ជ​ របប​សហ​មូ​ហ​ភាព​និយម​ បាន​ដោយ​ជោគជ័យ​ ហើយ​នោះ​រដ្ឋាភិបាល​កម្ពុជា​ប្រជា​ជា​ធិ​ប​តេ​យ្យ​ ដែល​មាន​លោក​ សា​ឡុ​ត​ ស​ ហៅ​ ប៉ុ​ល​ ពត​ ជា​មេដឹកនាំ​  បាន​ប្រែក្លាយ​ប្រទេស​ទៅ​ជា​សង្គម​ទាសករ​ ។​ ប៉ុ​ល​ ពត​ សម្រេច​គោលដៅ​ របស់​ខ្លួន​មួយ​តំណាក់​ទៀត​ គឺ​ លុប​បំបាត់​បាន​នូវ​សាសនា​ ទី​អា​រា​ម​ មន្ទីរពេទ្យ​ សាលារៀន​…​។​

ប្រជាជន​ណា​ មិន​អាច​ជំ​រៈ​បាន​របប​សង្គមចាស់​នឹង​ត្រូវ​កម្ទេច​។​  ជន​ណា​នៅ​មានគំនិត​វប្ប​ធ​ម៍​ជឿនលឿន​នឹង​ត្រូវ​ចាត់ទុកជា​ខ្មាំង​របស់​បដិវត្តន៍​  ហើយ​គ្រួសារ​របស់​ពួក​គេ​នឹង​ត្រូវ​យក​ទៅ​អប់រំ​ លត់​ដុំ​ក្នុង​ជំរុំ​ពលកម្ម​ ​បើ​មិន​អាច​អប់រំ​បាន​នឹង​ត្រូវ​កម្ទេច​ចោល​ ។​

​យ៉ាង​ហោច​ណាស់​ក៍​ ប៉ុ​ល​ ពត​ ជា​មេដឹកនាំ​ម្នាក់​គត់​ នៅ​កម្ពុជា​ ដែល​មាន​និន្នាការ​ដ៍​ជិត​ស្និទ្ធ​ជាមួយ​មេដឹកនាំ​ចិ​ន​ ម៉ៅ​ សេង​ទុង​ ។​ រាល់​លទ្ធិ​និង​របៀប​គ្រប់គ្រង​ប្រទេស​របស់​ចិន​ក្នុង​សម័យកាល​របស់​មេដឹកនាំ​ ម៉ៅ​ ត្រូវ​បាន​ ប៉ុ​ល​ ពត​ យក​ម​អនុវត្ត​។​ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ របស់​លោក​ បណ្ឌិត​ Bernd​ Schaefer​  ជា​អ្នក​ស្រា​ជ្រាវ​ជាន់​ខ្ពស់​​នៅ​​មជ្ឈមណ្ឌល​ Woodrow​ Wilson​ International​  នៃ​គំរោង​សង្គ្រាមត្រជាក់​ប្រវត្តិសាស្ត្រ​អន្តរជាតិ​ នៅ​រដ្ឋ​វ៉ា​ស៊ិ​ន​តោន​ ឌី​ស៊ី​ សហរដ្ឋអាមេរិក​។​

​ឯកសា​របស់​លោក​ បាន​រក​ឃើញ​ថា​ ៖​ នៅ​ថ្ងៃ​ទី​ ០១​ ខែមិថុនា​ ឆ្នាំ​ ១៩៧៥​ ប៉ុ​ល​ ពត​ បា​ន​​ទទួល​ការ​ស្វាគមន៍​នៅ​ទីក្រុង​ប៉េ​កាំ​ង​ ជា​វិ​រៈ​បុរស​នឹង​បានការ​គាំទ្រ​ និង​ កោតសរសើរ​ដោយ​មេដឹកនាំ​ ម៉ៅ​ សេង​ទុង​ គឺ​ដោយ​សា​តែ​ ប៉ុ​ល​ ពត​ ជន្លៀស​បាន​ដោយ​ជោគជ័យ​ អ្នក​ទីក្រុង​ ហើយ​បាន​ លើកទឹកចិត្ត​អោយ​ ប៉ុ​ល​ ពត​ និង​បក្ស​កុំ​ម្មុ​យ​និ​ស្ត​កម្ពុ​ជា​ បង្កើត​បទ​ពិសោធ​ផ្ទាល់ខ្លួន​ អ្នក​ដោយ​ខ្លួន​អ្នក​។​

​នៅ​ឆ្នាំ​ ១៩៧៦​ ប្រទេស​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​ថ្មី​ ទៅ​ជា​កម្ពុជា​ប្រជាធិបតេយ្យ​ ។​ សម្ដេច​​សីហ​នុ​ បាន​យាង​ចេញពី​តំណែង​ និង​ត្រូវ​ឃុំ​ព្រះ​កាយ​ នៅ​ក្នុង​រាជវាំង​។​  លោក​ ខៀវ​ សំ​ផ​ន​ ត្រូវ​បាន​តែងតាំង​ជំនួស​ព្រះ​អង្គ​ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​ផ្លូវការ​ហើយ​ ប៉ុ​ល​ ពត​ ជា​នា​យ​ក​​រដ្​ឋមន្ត្រី​។​

ppfall-75
កងទ័ពរំដោះរបស់កម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត)

ផែនការ​បួន​ឆ្នាំ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដឹកនាំ​ប្រទេស​មួយ​ក្នុង​សម័យកាល​ ធ្វើ​សមូហ​ភាព​វូប​នី​យ​កម្ម​ មាន​ន័​យ​​​ថា​ កម្ទេច​ចោ​ល​​របប​​ឯ​ក​ជន​ ហើយ​​ទ្រព្យ​ស​ម្បត្តិ​គោ​ ក្របី​ ដីស្រែ​ ចម្ការ​ ដាក់​ជា​ទ្រព្យ​រួម​របស់​រដ្ឋ​។​ ក្រុម​​គ្រួសារ​មិ​ន​​អាច​រស់នៅ​រួម​គ្នា​ ត្រូវ​បំបែក​ចូល​ទៅ​ក្នុង​សហ​ករ​ គឺ​ក្នុង​គោលដៅ​របស់​បក្ស​និង​រដ្ឋ​ ធ្វើស្រែ​ឱ្យ​បាន​ផល​បី​តោន​ក្នុង​​មួយ​ហិច​តា​។​ ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បាន​​ទាញ​ទ​ម្លាក់​ប្រទេស​​ចូល​ទៅ​ក្នុង​ភព​ខៅ្ម​ងងឹត​ គឺ​កសិករ​ក្លាយ​ជា​​​ទា​ស​​ករ​របស់​បក្ស​កុំ​ម្មុ​យ​​និ​ស្ត​បដិវត្ត​កម្ពុជា​។​ នៅ​ប្រទេស​ចិន​ក្រោយ​មាន​បដិវត្ត​វប្ប​ធ​ម៍​និង​ក្រោយ​ពី​មេដឹកនាំ​ ម៉ៅ​ ទទួលមរណៈភាព​ ។​

​ប៉ុ​ល​ ពត​ បាន​តាំងខ្លួន​ជា​មេដឹកនាំ​ ម៉ៅ​ សេង​ទុង​ នៅ​កម្ពុជា​។​ ទ្រឹស្ដី​មួយ​ត្រូវ​ ប៉ុ​ល​ ពត​ យក​មក​អនុវត្ត​ គឺ​កម្ទេច​ជំ​ងឺ​​ផ្ទៃក្នុង​បក្ស​ មាន​ន័យ​ថា​ ត្រូវ​កម្ទេច​ជន​ណា​ដែល​ប្រឆាំង​នឹង​កំណែទំរង់​របស់​បក្ស​ ត្រូវ​គេ​ដ​ដោយ​លាប​ពណ៌​ជា​ជន​ក្បត់​ ក្រោយ​ពាក្យ​នេះ​ប្រែ​ក្លាយជា​ជន​ក្បត់​អង្គការ​ ។​

​នៅ​ឆ្នាំ​ ១៩៧៦​ ប្រជាជន​កម្ពុជា​រាប់រយ​ពាន់​នាក់​ ត្រូវ​គេ​ធ្វើ​ទារុណកម្ម​ និង​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​ ឬ​ មន្ទីរ​សន្តិ​បាល​ ។​

នៅ​ខែឧសភា​ ១៩៧៦​  ប៉ុ​ល​ ពត​ និង​ បក្សកុម្មុយនិស្ត​កម្ពុជា​ ចាប់ផ្ដើម​បង្កើត​មន្ទីរ​សន្តិ​បា​ល​​ស​ ២១​ អតី​ត​​វិទ្យា​ល័​យ​​ទួល​​ស្លែង​ នៅ​​ក្នុង​​ទីក្រុង​​ភ្នំពេញ​​។​  គោល​ដៅ​នៃ​​ការ​​បង្កើត​ ស​ ២១​ គឺ​ស​ម្ដៅ​ចាប់​ជន​ក្បត់​អង្គការ​មក​សួរ​​ចម្លើ​យ​​​​នៅ​​ទី​​នេះ​ ។​  ស​ ២១​ ឬ​ គុក​ទួល​ស្លែង​ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កម្មា​ភិ​បា​ល​ជា​ន់​ខ្ពស់​របស់​បក្ស​កុំ​ម្មុ​យ​និ​ស្ត​ គឺ​លោក​ កាំ​ង​ ហ្គិ​ច​អៀវ​ ហៅ​ឌុ​ច​ ដែល​មាន​រស់រៀន​ជិ​វិត​មក​ដល់​ពេល​នេះ​។

S21_02
មន្ទីរស​ ២១​ ឬ​ គុក​ទួល​ស្លែង កន្លែងឃុំឃាំង និងសួរចម្លើយរបស់របបកម្ពុជាប្រជាធិបតេយ្យ

​មក​ដល់​ឆ្នាំ​១៩៧៧​ សន្ទុះ​នៃ​ការ​បោ​សម្អាត​ផ្ទៃក្នុង​អង្គការ​បដិវត្តន៍​របស់​កម្ពុជា​ប្រជាធិប​តេ​យ្យ​​កាន់តែ​ខ្លាំងក្លា​ឡើ​ង​។​ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​  ក៏​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ ២​ ធ្នូ​ ឆ្នាំ​ ១៩៧៨​ នៅ​ក្នុងស្រុក​ស្នួល​ ខេ​ត្ត​ក្រ​ចេះ​​។​ ទន្ទឹម​និង​នោះ​ដែរ​រណសិរ្ស​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ចូលរួម​ ដើម្បី​ផ្តួលរំលំ​របប​ប្រ​ល័​យ​ពូ​ជ​សាសន៍​នោះ​។​ នៅ​ថ្ងៃ​ ០៧​ ខែមករា​ ឆ្នាំ​ ១៩៧៩​ កម្ពុជា​ក៏​ត្រូវ​បាន​រំដោះ​ ហើយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុ​ជា​ ក៏​ត្រូវ​ប្តូរ​រណសិរ្ស​សាមគ្គី​កសាង​ការពារ​កម្ពុជា​។​

អ្នក​សង្កេតការណ៍​ ពិនិត្យ​ឃើញ​ថា​ ការ​ផ្ដួលរលំ​របប​សា​ធារណរដ្ឋ​ លន់​ លន់​ គឺ​ដើមចម​ចេញពី​ការ​តស៊ូ​វណ្ណៈ​ប្រ​ឆាំ​ង​របប​ពុក​រលួយ​ និង​ បក្សពួក​និយម​ ៕​

 

Share

ព័ត៌មានទាក់ទង

Image