en     km
en     km

តើ​​ហេតុ​​អ្វី​​បាន​​ CNRP​​ មិន​​យក​​សិទ្ធិ​​អំណាច​​​កោះ​ហៅ​​មន្ត្រី​​បក្ស​​កាន់​​អំណាច​​មក​​បំភ្លឺ​​រឿង​​ជាតិ​​?

Share

​ភ្នំពេញ ៖​ យោង​តាម​រដ្ឋធម្មនុញ្ញ​តំណាងរាស្ត្រ​ទាំងអស់​មាន​សិទ្ធិ​កោះហៅ​មន្ត្រីជាន់ខ្ពស់​ ឬ​នាយក​រដ្ឋមន្ត្រី​សាកសួរ​អំពី​បញ្ហា​ជាតិ​ធំៗ​គឺ​ តាម​មាត្រា​ ៨៩​ និង​មាត្រា​ ៩៨​ ។​ ចុះ​ហេតុ​អ្វី​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​យក​មាត្រា​នេះ​ មក​អនុវត្តន៍​ លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ខណៈ​ដែល​គណបក្ស​នេះ​បាន​កោះហៅ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ មក​បំភ្លឺ​រឿងអាស្រូវ​ស្នេហា​។

កាលពី​អាណត្តិ​មុន​ តំណាងរាស្ត្រ​របស់​ បក្ស​ប្រឆាំង​មិន​មាន​សំឡេង​គ្រប់គ្រាន់​ តែ​ពេល​នេះ​ គណបក្ស​នេះ​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ កោះហៅ​មក​សាកសួរ​ បែរជា​ មិន​អាច​ធ្វើ​បាន​ ។ ​អ្នក​សង្កេតការណ៍​ថា​ ករណី​ជា​ច្រើន​ ដែល​បក្ស​ប្រឆាំង​អាច​ធ្វើ​ឱ្យ​មាន​តុល្យភាព​ ជាមួយ​បក្ស​កាន់​អំណាច​ តែ​បែរជា​មិន​អាច​ធ្វើ​បាន​ទៅ​វិញ​ ។ ​​ដើម្បី​ជ្រាប​ច្បាស់​សូម​អ​ញ្ចើ​ញ​តាមដាន​ស្ដាប់​បទ​សម្ភាសន៍​រវាង​ លោក​ ធូ​ វិ​រៈ​ អ្នក​រា​យការ​ណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ ជាមួយ​លោក​ ម៉ៅ​ មុនី​វណ្ណ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម​ ដូច​តទៅ​៖

 

Mao-Monivan-text
លោក​ ម៉ៅ​ មុនី​វណ្ណ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម​

 

Share

Image
Image
Image