ភ្នំពេញ ៖ យោងតាមរដ្ឋធម្មនុញ្ញតំណាងរាស្ត្រទាំងអស់មានសិទ្ធិកោះហៅមន្ត្រីជាន់ខ្ពស់ ឬនាយករដ្ឋមន្ត្រីសាកសួរអំពីបញ្ហាជាតិធំៗគឺ តាមមាត្រា ៨៩ និងមាត្រា ៩៨ ។ ចុះហេតុអ្វីបានគណបក្សសង្គ្រោះជាតិ មិនយកមាត្រានេះ មកអនុវត្តន៍ លើគណបក្សប្រជាជនកម្ពុជា ខណៈដែលគណបក្សនេះបានកោះហៅប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មកបំភ្លឺរឿងអាស្រូវស្នេហា។
កាលពីអាណត្តិមុន តំណាងរាស្ត្ររបស់ បក្សប្រឆាំងមិនមានសំឡេងគ្រប់គ្រាន់ តែពេលនេះ គណបក្សនេះមានសំឡេងគ្រប់គ្រាន់ដើម្បី កោះហៅមកសាកសួរ បែរជា មិនអាចធ្វើបាន ។ អ្នកសង្កេតការណ៍ថា ករណីជាច្រើន ដែលបក្សប្រឆាំងអាចធ្វើឱ្យមានតុល្យភាព ជាមួយបក្សកាន់អំណាច តែបែរជាមិនអាចធ្វើបានទៅវិញ ។ ដើម្បីជ្រាបច្បាស់សូមអញ្ចើញតាមដានស្ដាប់បទសម្ភាសន៍រវាង លោក ធូ វិរៈ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី ជាមួយលោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាម ដូចតទៅ៖