en     km
en     km

នារី​ជនជាតិ​​​​​​​​មួយ​ក្រុម​ធ្វើ​ពិធី​​កាត់​សក់​ ​​ដែល​មាន​តែ​ម្ដង​ក្នុង​មួយ​ជីវិត

Share

ក្រុម​កុលសម្ព័ន្ធ​​​​​ Red Yao រស់​នៅ​​​​​​​ក្នុង​ភូមិ​​ Huangluo Yao ​​ប្រទេស​ចិន​ ​បាន​រៀប​ចំ​ពិធី​កាត់​សក់​​​​​​​​​ឲ្យ​​នារី​​វ័យ​ក្មេង​​ជា​ច្រើន​​នាក់​​ ​​ ដែល​មាន​សក់​វែង​​​​​ប្រមាណ​ជាង ២​ម៉ែត្រ ​​តាម​មាត់​ទន្លេ​មួយ។

183-1024x639

ក្រុម​នារី​​ទាំង​នេះ​​ មាន​ឱកាស​​តែ​ម្ដង​គត់​​​​​​​​ក្នុង​មួយ​ឆាក​ជីវិត ​​​​​ដើម្បី​កាត់​សក់​​ដ៏​វែង​តាំង​ពី​កំណើត​ គឺ​នៅ​​អាយុ ១៦​ឆ្នាំ ដែល​ជា​ពេល​​ពួក​គេ​​​​​​​ត្រូវ​ត្រៀម​ខ្លួន​​​សម្លឹង​មើល​​ពី​​គូ​អនាគត។

នារី​​​​ទាំង​អស់​​​​​​​​​​​ក្នុង​ភូមិ​​មាន​​សក់​ជា​មធ្យម​​​ប្រវែង​ ២,៣​ម៉ែត្រ​ ​ដោយ​ពួក​គេ​​បាន​យក​​​ទឹក​​អង្ករ​​​​ផ្អាប់​សម្រាប់​​ថែរក្សា​សុខភាព​សក់​ ជំនួស​ការ​ប្រើ​សាប៊ូ​។ ​ចាប់​តាំង​​ពី​ឆ្នាំ​​​​ ១៩៨៧​​មក​ ​​សក់​​នារីៗ​ត្រូវ​គេ​ចាត់​ទុក​​​ដូច​​របស់​ស័ក្ដិសិទ្ធិ ​​​ដោយ​​អនុញ្ញាត​​ឲ្យ​តែ​​គ្រួសារ​ខ្លួន​ប៉ុណ្ណោះ​​បាន​ឃើញ​​ ដែល​​ត្រូវ​ពាក់​មួក​​ពេល​ចេញ​​​ដើរ​សាធារណៈ។

1b1-1024x682

​ការ​​​​ទុក​​សក់​​​ចែក​ចេញ​ជា​បី​ប្រភេទ​​​សម្រាប់​​មនុស្ស​ស្រី​​ក្នុង​កុល​ម្ព័ន្ធ​ខាង​លើ​៖

១. ​​​​​នារី​មិន​ទាន់​រៀប​ការ​ ​ត្រូវ​ពាក់​​​​កន្សែង​ខ្មៅ​​​គ្រប​ក្បាល​ឲ្យ​ជិត

២. ​​ស្ត្រី​​រៀប​ការ​ហើយ ​តែ​មិន​​​ទាន់​មាន​កូន​ ​ត្រូវ​​​​ក្រង​សក់​​​ទម្លាក់​ចេញ​ជា​កន្ទុយ​ពីរ

៣. ​ស្ត្រី​​រៀប​ការ​មាន​កូន​​ត្រូវ​​​​រមូរ​សក់​​​​​​ជុំ​វិញ​ក្បាល​​ ​​ចង​លយ​​ទៅ​មុខ

​​​​​​​​​​​​​ការ​ទុក​សក់​​​​​ដ៏​វ័យ​​​​​​​​​ចំពោះ​​នារី​​ក្នុង​ភូមិ​​ ត្រូវ​គេ​ជឿ​ថា ​​​នឹង​នាំ​ឲ្យ​ពួក​គេ​អាយុ​វែង​ ​សុខភាព​ល្អ ​និង​រក​ស៊ី​មាន​បាន៕

1c3-1024x671

1e3-1024x684

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ដកស្រង់ពី៖ www.nwes.sabay.com.kh

Share

ព័ត៌មានទាក់ទង

Image