loader

ប្រវត្ដិ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

​បុណ្យចូលឆ្នាំ​ខ្មែរ​ ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​ ដែល​ដក់​ជាប់​ក្នុង​ចិត្ដ​និង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​។​ ពិធី​នេះ​មិន​មែន​ចេះ​តែ​ប្រារឰ​ធ្វើ​ឡើង​នៅ​ពេលវេលា​ណា​ក៏​បាន​នោះ​ទេ​ ព្រោះ​មាន​ប្រវត្ដិសាស្ដ្រ​និង​កា​ល​​វេ​លា​នៃ​ពិធី​បុណ្យចូលឆ្នាំ​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​កំណត់​យ៉ាង​ជាក់លាក់​និង​ត្រឹមត្រូវ​។​

Khmer-Happy-News-Year-2016B-
រូបតំណាង

១.​ ការ​កំណត់​ខែ​មិគសិរ​ជា​ការ​ប្រារ​ព្វ​ពិធីបុណ្យ​

​កាល​ដើម​ឡើយ​ប្រទេស​ខ្មែរ​យើង​ប្រារឰពិធី​​បុណ្យចូលឆ្នាំ​នៅ​ក្នុង​ខែ​មិគសិរ​ ព្រោះ​ដូនតា​ខ្មែរ​កំ​ណត់​​យក​ខែ​នេះ​ជា​​​ខែ​ដើមឆ្នាំ​។​ នា​សម័យ​នោះ​ ឆ្នាំ​នីមួយៗ​ចែក​ចេញ​ជា​បី​រដូវ​ គឺ​ហេមន្ដរដូវ​ គិម្ហ​រដូវ​ និង​វស្សានរដូវ​។​ បុរាណ​ណា​ចា​​រ្យ​​លោក​គិត​ថា​ ហេមន្ដរដូវ​ ជា​រដូវ​ត្រជាក់​ត្រូវ​ចាត់ទុកជា​ដើមឆ្នាំ​ ដែល​ប្រៀប​បាន​នឹង​ពេល​ព្រឹក​ផុត​ពី​រាត្រី​ គឺជា​ដើម​ថ្ងៃ​។​ គិម្ហ​រដូវ​ជា​​​រដូវក្ដៅ​ ត្រូវ​ចាត់ទុកជា​កណ្ដាល​ឆ្នាំ​ប្រៀប​ដូច​ជា​ពេល​ពេល​ថ្ងៃត្រង់​។​ ចំណែកឯ​វស្សានរដូវ​ជា​រដូវ​ដែល​មេឃមីរ​ងងឹត​មាន​ភ្លៀង​ផ្គរ​ត្រូវ​ចាត់ទុកជា​ចុងឆ្នាំ​ប្រៀប​បាន​នឹង​ពេល​យប់​។​

​ចំណេរ​កាល​ក្រោយមក​ គ្រា​ដែល​បុព្វបុរស​ខ្មែរ​យើង​អនុលោម​ប្រើ​ចុល្លសករាជ​ជា​សំខាន់​នោះ​ (​មិនដឹង​ប្រើ​នៅ​ក្នុ​ង​​​រជ្ជកាល​ណា​នៃ​ព្រះ​អង្គ​ណា​ទេ​)​ ទើប​ការ​ចូល​ឆ្នាំ​ថ្មី​មានការ​ប្រែប្រួល​ ហើយ​កំណត់​យក​ខែចេត្រ​ជាដើម​ឆ្នាំ​វិញ​​។​ ហើ​​យ​ថ្ងៃខែ​ចូល​ឆ្នាំ​ខ្មែរ​វិញ​ តែង​ប្រព្រឹត្ដ​ទៅ​មិន​មុន​ថ្ងៃ​ទី​ ០៤​ កើត​ ខែចេត្រ​ និង​មិន​ក្រោយ​ថ្ងៃ​ទី​ ០៤​ កើត​ ខែ​ពិ​សា​ខ​​​ទេ​ ព្រោះ​​បុព្វបុរស​ខ្មែរ​យល់​ថា​ នៅ​ខែ​មិគសិរ​នេះ​ ប្រជា​កសិករ​ខ្មែរ​យើង​រវល់​មមាញឹក​ក្នុង​របរ​កសិកម្ម​មា​​ន​ការ​​ងា​រ​​ស្រែ​ចម្ការ​ជាដើម​។​ ហេ​តុនេះ​ហើយ​ ទើប​លោក​លើក​កំណត់ពេល​ ចូល​ឆ្នាំ​មក​ធ្វើ​ក្នុង​ខែចេត្រ​វិញ​ ដោយ​ហេ​តុ​ថា​ខែចេត្រ​កិច្ចការ​ច្រូតកាត់​ បោក​បែន​បាន​​ចប់​សព្វគ្រប់​។​ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​មាន​ពេលទំនេរ​ មានឱកាស​ធ្វើ​បុ​ណ្យ​ទាន​កម្សាន្ដ​សប្បាយ​តាម​ប្រាថ្នា​ ហើយ​ការ​កំណត់​នេះ​ជា​ប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។​

២.​ រឿងនិទាន​ប្រវត្ដិ​ពិធី​បុណ្យចូលឆ្នាំ​

​ប្រវត្ដិ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​បាន​ដល់​រឿងនិទាន​មួយ​ នៅ​ក្នុង​ស​ង្ក្រា​ន​សូត្រ​និទាន​ថា​មាន​បុរស​ម្នាក់​ឈ្មោះ​ថា​ ធ​ម្ម​បាល​ជា​អ្នកប្រាជ្ញ​ចេះ​ចប់​ត្រៃវេទ​ ព្រមទាំង​ចេះ​ភាសាសត្វ​បក្សី​ផង​ ហើយ​តែងតែ​សម្ដែង​មង្គល​ដល់​មនុស្ស​ផង​​ទាំ​ងពួង​។​ លុះ​កបិល​មហាព្រហ្ម​ ​ជ្រាប​ថា​ធម្ម​បា​ល​កុមារ​ជា​អ្នក​ប្រា​​ជ្ញ​ ក៏​មក​សួរ​ប្រស្នា​បី​ខ​ ហើយ​សន្យា​ថា​ ប្រសិន​បើ​ធម្មបាល​ដោះប្រស្នា​នេះ​រួច​ កបិល​មហា​ព្រ​ហ្ម​នឹ​ង​​កាត់​ក្បាល​ខ្លួន​បូជា​ធម្ម​បា​ល​​។​ តែបើ​ធម្មបាល​មិន​អាច​ដោះ​ស្រា​យ​ប្រស្នា​រួច​ទេ​ ត្រូវ​កាត់​ក្បាល​បូជា​ជូន​ម​ហា​ព្រ​ហ្ម​វិញ​។​ ធម្មបាល​សូម​បង្អង់ ​០៧​ ថ្ងៃ​សិន​ដើ​ម្បី​​​គិត​ប្រស្នា​ ប៉ុ​ន្ដែ​​ប្រាំមួយ​ថ្ងៃ​បាន​កន្លង​ផុត​ទៅ​ នៅ​តែ​គិត​មិន​ឃើ​ញ​ធម្មបាល​ក៏​ភៀសខ្លួន​ទៅ​ពួន​ក្រោម​ដើម​ត្នោត​មួយគូ​ដែល​ជា​លំ​​នៅ​​សម្បុក​នៃ​សត្វ​ឥន្ទ្រី​។​ ជា​ភ័ព្វ​សំណាងល្អ​ យ​ប់​នោះ​ធម្មបាល​ក៏​បានឮ​សត្វ​ឥន្ទ្រី​ញី​ឈ្មោល​និយាយ​គ្នា​។​

Happy Khmer News Year
រូបតំណាង (រូបភាព Google)

​សត្វ​ឥន្ទ្រី​ញី​បាន​សួរ​ទៅ​សត្វ​ឥន្ទ្រី​ឈ្មោល​ថា​ ថ្ងៃនេះ​យើង​បាន​អ្វី​ជា​អាហារ​?​ សត្វ​ឥន្ទ្រី​ឈ្មោ​ល​​និយាយ​ទៅ​សត្វ​ឥ​ន្ទ្រី​​​ញី​ថា​ ថ្ងៃនេះ​នឹង​បាន​សាច់​ធម្មបាល​កុមារ​ស៊ី​ជា​អាហារ​ ដែល​ត្រូវ​កបិល​មហាព្រហ្ម​សម្លាប់​ ព្រោះ​ដោះប្រស្នា​មិ​ន​​រួច​។​ ឥន្ទ្រី​ញី​បាន​សួរ​ទៀត​ថា​ ប្រស្នា​នោះ​យ៉ាងដូចម្ដេច​?​ ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា​ ៖

ខ​១​ ៖​ នៅ​វេលា​ព្រឹក​សិរី​ស្ថិត​នៅ​ទីណា​?​ ត្រូវ​ឆ្លើយ​ថា​នៅ​មុខ​ ហេតុនេះ​ហើយ​មនុស្ស​ទាំងឡាយ​ ត្រូវ​យក​ទឹកលុប​លាងមុខ​។​

​ខ​២​ ៖​ ថ្ងៃត្រង់​សិរី​ស្ថិត​នៅ​ទីណា​?​ ត្រូវ​ឆ្លើយ​ថា​នៅ​ទ្រូង​ ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយ​យក​ទឹក​លាង​ទ្រូង​។​

ខ​៣​ ៖​ វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ត្រង់​ណា​?​ ត្រូវ​ឆ្លើយ​ថា​នៅ​ជើង​ ហេតុ​នោះ​ទើប​មនុស្ស​ទាំងឡាយ​យក​ទឹក​លាង​ជើង​។​

​ពាក្យពេចន៍​ទាំង​ប៉ុន្មាន​របស់​ឥន្ទ្រី​ ជា​ពន្លឺ​នៃ​ការ​ដោះស្រាយ​ប្រស្នា​កបិល​មហាព្រហ្ម​រួច​ចៀស​ផុត​ពី​ក្ដី​មរណៈ​។​ ក​បិ​ល​​មហា​ព្រហ្ម​សុខ​ចិត្ដ​ចាញ់​ ព្រម​កាត់​ក្បាល​បូជា​ធម្មបាល​។​ មុន​ពេល​កាត់​ក្បាល​ កបិល​មហាព្រហ្ម​បាន​កោះ​ហៅ​​ទេព​ធីតា​​ទាំង​ ០៧​ អង្គ​ដែល​ជា​បុ​ត្រី​​របស់​ខ្លួន​ឱ្យ​យក​ពាន​មក​ទ្រ​ក្បាល​ ព្រោះ​ថាបើ​ដាក់​ក្បាល​នោះ​នៅ​លើ​ផែ​នដី​នឹង​ឆេះ​លោកធាតុ​។​ បើ​បោះ​ទៅ​ លើ​អាកាស​នឹង​រាំង​ភ្លៀង​ បើ​ចោល​ទៅ​ក្នុង​សមុទ្រ​ ទឹកនឹង​រីងស្ងួត​អ​ស់​ រួ​ច​​ក៏​កាត់​ក្បាល​ឱ្យទៅ​នាង​ទុ​ង្សា​ ជា​កូនច្បង​។​ នាង​ទុ​ង្សា​ ហែ​ក្បា​ល​​កបិល​​ម​ហា​ព្រហ្ម​ប្រទ​ក្សិណ​​ភ្នំ​ព្រះ​​សុ​​មេ​រុ​ ៦​០​​ នា​ទី​ ទើប​អញ្ជើញ​ក្បាល​នោះ​ទៅ​ប្រតិស្ឋាន​ទុក​ក្នុង​មណ្ឌល​ភ្នំ​កៃលាស​។​ លុះដល់​គម្រប់​មួ​យ​​ឆ្នាំ​ស​ង្ក្រា​ន​ ទើ​ប​​នា​ង​ទេពធីតា​ទាំង​ ០៧​ អង្គ​ផ្លាស់​វេន​គ្នា​មក​ដង្ហែ​ក្បាល​កបិល​មហាព្រហ្ម​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​ជា​រៀង​រាល់​ឆ្នាំ​។​

១.​ បើ​ស​ង្ក្រា​ន​ត្រូវ​ចំ​ថ្ងៃអាទិត្យ​ ត្រូវ​វេន​នាង​ទុ​ង្សសា​ទេវី​
២.​ បើ​ស​ង្ក្រា​ន​ត្រូវ​ចំ​ថ្ងៃ​ច័ន្ទ​ ត្រូវ​វេន​នាង​គោ​រាគ​ទេវី​
៣.​ បើ​ស​ង្ក្រា​ន​ត្រូវ​ចំ​ថ្ងៃ​អង្គារ​ ត្រូវ​វេន​នាង​រា​ក្ស​សា​ទេវី​
៤.​ បើ​ស​ង្ក្រា​ន​ត្រូវ​ចំ​ថ្ងៃ​ពុធ​ ត្រូវ​វេន​នាង​ម​ណ្ឌា​ទេវី​
៥.​ បើ​ស​ង្ក្រា​ន​ត្រូវ​ចំ​ថ្ងៃ​ព្រ​ហ​ស្បត៍​ ត្រូវ​វេន​នាង​កិ​រិ​ណី​ទេវី​
៦.​ បើ​ស​ង្ក្រា​ន​ត្រូវ​ចំ​ថ្ងៃ​សុក្រ​ ត្រូវ​វេន​នាង​កិ​មិ​រា​ទេវី​
៧.​ បើ​ស​ង្ក្រា​ន​ត្រូវ​ចំ​ថ្ងៃ​សៅរ៍​ ត្រូវ​វេន​នាង​ម​ហោ​ទ​រា​ទេវី​

Khmer-Happy-News Year 2016
រូបតំណាង (រូបភាពសប្បាយ)

​ដោយ​មាន​និទាន​បែប​នេះ​ហើយ​ ទើប​ខ្មែរ​យើង​មាន​ជំនឿ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ហើយ​បាន​រៀបចំ​ជា​ពិធី​បូជា​ទេវតា​ដែល​ត្រូវ​វេន​ដង្ហែរ​ក្បាល​កបិល​មហាព្រហ្ម​ និង​ត្រូវ​អភិបាល​ពិភពលោក​រៀង​រាល់​ឆ្នាំ​ថ្មី​ចូល​មក​ដល់​ពុំដែល​អាក់​ខា​ន​​ឡើយ​។​ បុណ្យចូលឆ្នាំ​ប្រព្រឹត្ដ​ទៅ​រយៈពេល​បី​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​ ១២,​ ១៣,​ ១៤​ រោច​ខែចេត្រ​ត្រូវ​នឹង​ថ្ងៃ​ទី​ ១៣,​ ១៤,​ ១៥​ ឬ​ថ្ងៃ​ទី​ ១៤​ ,១៥,១៦​ ខែមេសា​។​

៣.​ទំនៀម​ចូល​ឆ្នាំ

​ទំនៀម​ពិធី​ចូល​ឆ្នាំ​ប្រព្រឹត្ត​ទៅ​ចំនួន​ ០៣​ ថ្ងៃ​ ។​ ថ្ងៃ​ដំបូង​ជា​ថ្ងៃ​មហាសង្ក្រាន្ត​,​ ថ្ងៃ​ទី​ ២​ ជា​ថ្ងៃ​​វារៈ​វ័ន​បត​,​ ថ្ងៃ​ទី​ ០​៣​ ជា​​ថ្ងៃ​វារៈ​ឡើងស័ក​ ។​ រីឯ​ការ​កំណត់​ខែ​ ថ្ងៃ​ ម៉ោង​ នាទី​ ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុតកំណត់​ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួ​ល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ​ គេ​អាច​ដឹង​បាន​ដោយ​ប្រើ​ក្បួន​ហោរាសាស្ត្រ​បុរាណ​ គឺ​ក្បួន​ម​ហាស​សង្ក្រាន្ត​ ។​

​តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​ត្រូវ​លើ​ខែ​ណា​ ?​ ថ្ងៃ​ណា​ ?​ ចាប់ពី​សម័យ​ក្រុង​នគរធំ​មក​ ប្រទេស​ខ្មែរ​ប្រើ​វិធី​គិត​រាប់​ថ្ងៃខែ​ឆ្នាំ​តាម​ក្បួន​ចន្ទគតិ​​ ទើប​ខ្មែរ​កំណត់​យក​ខែ​មិគសិរ​ ជា​ខែ​ចូល​ឆ្នាំ​ ហើយ​ជា​ខែ​ទី​ ០១​ ខែ​ក​ក្តិក​ ជា​ខែ​ទី​ ១២​ ។​ សម័​យ​​ក្រោយមក​ប្រទេស​ខ្មែរ​ប្តូរ​ទៅ​ប្រើ​វិធី​គិត​រាប់​ថ្ងៃ​ ខែ​ ឆ្នាំ​ តាម​ក្បួន​សុរិយគតិ​ (​វិធី​ដើរ​នៃ​ព្រះ​អា​ទិ​ត្យ​​)​។​ ពេល​នោះ​ហើយ​ដែល​ខ្មែរ​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែចេត្រ​ គឺ​ខែ​ទី​ ០៥​ ព្រោះ​ក្នុង​ខែ​នេះ​ ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញពី​ មីនរាសី​ ចូល​កាន់​ មេសរាសី​ ។​

2016-Google
រូបភាពតំណាង (រូបភាព Google)

ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃ​ទី​ ១៣​ នៃ​ខែមេសា​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ​ ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី​ ១៤​ ក៏​មា​ន​​ខ្លះ​ដែរ​។​

ម​ហា​ស​​សង្ក្រាន្ត​ ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មានឈ្មោះ​ថា​ «​សាមញ្ញ​ស​សង្ក្រាន្ត​»​ បាន​ន័យ​ថា​ ព្រះអា​ទិត្យ​ដើរ​ត្រង់​ពីលើ​ក្បាល​ជា​សង្ក្រាន្ត​ ។​

មហាសង្ក្រាន្ត​ត​ ដែល​ប្រើ​របៀប​គន់គូរ​តាម​ចន្ទគតិ​ ហៅ​ថា​ «​អា​យន្ត​សង្ក្រាន្ត​ត​»​ (​ពេល​ដែល​ព្រះអាទិត្យ​ដើរ​ប​ញ្ឈៀ​ង​មិន​ត្រង់​ពីលើ​)​។​ គេ​នៅ​ប្រើ​ចន្ទគតិ​ ដោយ​យោង​ទៅ​សុរិយគតិ​ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ពុទ្ធ​ប្បញ្ញត្តិ​ច្រើន​ ។​

ចំណែកថ្ងៃ​ចូល​ឆ្នាំ​តាម​ចន្ទគតិ​មិន​ទៀងទាត់​ ជួនកាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត​ ជួនកាល​ក្នុង​វេលា​រនោច​ ។​ ប៉ុន្តែ​នៅ ​​​​​​ក្នុង​​រវាង​មួយ​ខែ​ គឺ​មិន​មុន​ថ្ងៃ​ ៤​ កើត​ ខែចេត្រ​ និង​ មិន​ហួស​ថ្ងៃ​ ៤​ កើត​ ខែ​ពិសាខ​ទេ​ ។​ ដូចនេះ​ សង្ក្រាន្ត​ត​ ខ្លះ​ធ្លា​ក់​ទៅ​ក្នុង​ខែ​ពិសាខ​ ។​

​ពេល​មុន​ចូល​ឆ្នាំ​ ប្រជាពលរដ្ឋនាំ​គ្នា​ប្រុងប្រៀប​រក​ស្បៀ​ង​​អាហារ​,​ សំអាតផ្ទះ​សម្បែង​,​ រែក​ទឹក​ដាក់​ពាង​,​ រក​អុ​ស​​ទុ​ក​,​ និង​កាត់​​ស​ម្លៀ​ក​​បំពា​ក់​​ថ្មីៗ​​ ជាដើម​។​ ថ្ងៃ​​ចូល​ឆ្នាំ​មក​​​ដល់​ គេ​រៀប​គ្រឿង​សក្ការៈបូ​ជា​សម្រា​ប់​ទទួ​ល​​ទេវ​តា​​ថ្មី​​មា​ន​ ៖​ បាយសី​មួយគូ​,​ ស្លាធម៌មួយ​​គូ​,​ ធូប​ ០៥,​ ទៀន​ ០៥​,​ ទឹកអ​ប់​​មួយ​គូ​,​ ផ្កា​ភ្ញី​,​ លាជ​,​ ទឹក​មូយ​ផ្តិល​ និង​ភេស​ជ្ជៈ​,​ នំនែក​,​ ផ្លែ​ឈើ​គ្រប់មុខ​។​

ចំណែក​ផ្ទះសម្បែង​គេ​តុបតែង​រំលេច​ដោយ​អំ​ពូ​លអ​គ្គីស​នី​ខ្សែ​តូចៗ​ ចម្រុះ​ពណ៌​ ឬ​ ចង្កៀង​គោម​​គ្រប់​ពណ៌​ ស​ម្រា​ប់​ទទួល​ទេព្តា​ថ្មី​។​ លុះដល់​វេលា​កំណត់​ ទេព្តា​ថ្មី​យាង​មក​ គេ​នាំ​កូនចៅ​អង្គុយ​ជុំ​គ្នា​នៅ​កន្លែង​សក្ការៈ​នោះ​ ហើ​​យ​អុជ​ទៀន​ ធូប​ បាញ់​ទឹកអប់​ បន់ស្រន់​ ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​គ្រប់​ប្រការ​ពី​ទេព្តា​ឆ្នាំ​ថ្មី​។​ ចំពោះ​គ្រឿង​ស​​ក្ការៈ​ និង​ ក្រ​យា​សោយ​ដាក់​ថ្វាយ​ទេព្តា​នោះ​ គេ​និយម​តម្រូវ​តាម​ចិត្ត​ទេព្តា​ដែល​នឹង​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។​ ឧ​ទា​ហ​រណ៍​ ៖​ បើ​ទេវតា​ចុះ​មក​នោះ​សោ​យ​ល្ង​ សណ្តែក​ គេ​ដាក់​សណ្តែក​ ល្ង​ ថ្វាយ​។​

បី​ថ្ងៃនៃពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នោះ​គឺ​ ៖

​ថ្ងៃ​ទី​ ១​ ៖​ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ឡាយ​នៅ​តាម​វត្ត​អារាម​ ។​ ពេល​ល្ងាច​គេ​នាំ​គ្នា​​ជញ្ជូន​ខ្សាច់​សាង​ពួន​ធ្វើ​និមិត្តរូប​ចេតិយ​ នៅ​ជុំវិញ​ព្រះ​វិហារ​ ឬ​ នៅ​ជុំវិញ​ដើម​ពោធិ៍​ណាមួយ​នៅ​ក្នុង​វត្ត​នោះ​។​ នៅ​ពេល​ព្រលប់​គេ​​ប្រ​គេ​ន​ភេសជ្ជៈ​ដល់​ភិក្ខុ​ទាំងឡាយ​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ចម្រើន​ព្រះ​បរិត្ត​និង​សំដែង​ធម្មទេសនា​ ។​

​ថ្ងៃ​ទី​ ២​ ៖​ កូនចៅ​ជូន​សំលៀក​បំពាក់​ នំចំណី​ លុយកាក់​ដល់​អ្នក​មានគុណ​ មាន​ឪពុក​ម្តាយ​ ជីដូន​ជីតា​ ជាដើម​។​ ជួនកាល​គេ​ធ្វើ​ទាន​ដល់​មនុស្ស​បម្រើ​ ឬ​ អ្នក​ក្រីក្រ​ទៀត​ផង​។​ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំខ្សាច់​ទៀត​ ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡា​ម​នី​ចេតិយ​ ហើយ​និមន្ត​ភិក្ខុ​ទាំងឡាយ​បង្សុកូល​ចេតិយ​ប​ញ្ជូ​​ន​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​ដែល​បាន​ស្លាប់​ទៅ​ ។​

ថ្ងៃ​ទី​ ៣​ ៖​ ពេល​ព្រឹក​និមន្ត​ភិក្ខុ​ទាំងឡាយ​សូត្រ​ឆ្លង​ភ្នំខ្សាច់​។​ ពេល​ល្ងាច​និមន្ត​ភិក្ខុ​ស្រង់ទឹក​ និង​ ស្រង់​ព្រះ​ពុទ្ធរូប​ (​តាម​ការ​និយម​នៃ​ស្រុក​ខ្លះ​)​។​ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ គេ​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បា​យ​​ជា​ច្រើន​ ដូច​ជា​លេង​បោះអង្គុ​​ញ​ ចោល​ឈូង​ ទាញព្រ័ត្រ​ លាក់កន្សែង​ ចាប់កូនខ្លែង​ មាន​របាំ​ត្រុដិ​ជាដើម​ (​ច្រើ​ន​មាននៅ​ខេត្តបាត់ដំបង​ សៀមរាប​)​ ជា​ពិសេស​ទៀត​គឺ​រាំវង់​ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូល​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ​ ។​ អ្នកខ្លះ​និយម​នាំ​គ្នា​ដើរ​កំសាន្ដ​បន្ត​ អ្នកខ្លះ​និយម​ធ្វើបុណ្យ​ទាន​តាម​វត្ត​អារាម​ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជំនន់នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជ[...]

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) និងអង្គការ Internews បង្កើតវេទិកាបណ្តាញស្ត្រីអ្នកសារព័ត៌មាន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២នេះ អង្[...]

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​កាន់ដំណែង​រដ្ឋបាល​ថ្មី​របស់​ហុងកុង

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x