en     km
en     km

​យុវជន​នា​​ពេល​​បច្ចុប្បន្ន​និយម​​លេង​ល្បែង​​ប្រជា​ប្រិយ​​ខ្មែរ​

Share

​ភ្នំពេញ៖ កាលពី​ ៣-៤​ ឆ្នាំ​មុនគេ​ពំុសូវឃើញ​មាន​យុវជន​ចាប់អារម្មណ៍​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ តែ​នៅ​ពេល​នេះ​មានការ​និយម​ខ្លាំង​ ។ ​​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ​មាន​យុវជន​ជា​ច្រើន​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ដោយ​មិន​ចាំបាច់​មាន​មនុស្ស​ចាស់​ដឹកនាំ​លេង​ដូច​មុន​ឡើយ​​ ។ ​​តើ​ពួក​គាត់​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​?​ ​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រឿ​ប​ចំ​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​ តទៅ ​៖

 

Khmer-Game-text3
យុវជន​​​លេង​ល្បែង​​ប្រជា​ប្រិយ​​ខ្មែរ​

កម្ពុជា​ ជា​ប្រទេស​មួយមាន​អរិយធម៌​ច្រើន​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​មាន​វប្ប​ធ​ម៍​សំបូរ​បែប​ និង​ ច្រើន​យ៉ាង​ ហើយ​ គ្រាន់តែ​ល្បែង​ប្រជាប្រិយ​មាន​ជា​ច្រើន​ប្រភេទ ។​ ទោះជា​សំបូរ​បែប​ក៏​ដោយ​​គឺ​គេ​ត្រូវចូលរួម​រក្សា​ឲ្យ​បាន​គង់វង្សពីសំណាក់ ប្រជាពលរដ្ឋ ​ខ្មែរ​គ្រប់​រូប​។​​

នៅ​ក្នុង​បរិវេណ​នៃ​សា​លក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មាន​យុវជន​ជា​ច្រើន​បាន​រួម​គ្នា​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ដែល​ចែក​ជា​ក្រុម​​ លេង​ប្រភេទ​ល្បែង​ប្រជាប្រិយ​ផ្សេងៗ​គ្នា​ ។ ​​រាង​តូច​ស្ដើង​កញ្ញា​ ប្រាក់​ សោភា​  បច្ចុប្បន្ន​ជា​សិស្ស​វិទ្យាល័យ​ បាន​និយាយ​ថា​គាត់​ពិតជា​ចូល​ចិត្ត​លេងល្បែង​ប្រជាប្រិយ​ខ្លាំង​ណាស់​ ។​ កញ្ញា​ថា​នាង​ចេះ​ចាំ​លេងល្បែង​ទាំងនោះ​មាន​ដូច​ជា​ ចោល​ឈូង​ ទាញព្រ័ត្រ​ លាក់កន្សែង​ជាដើម​ ។​ កញ្ញា​ថា​ការ​មក​ចូលរួម​លេងល្បែង​ប្រជាប្រិយ​នៅ​ពេល​នេះ​អាច​ឱ្យ​នាង​យល់​ដឹង​ ពី​ល្បែង​ពី​បុរាណ​ដែល​ដូនតា​បាន​បន្សល់​ទុក​ឲ្យ​ និង​ធ្វើ​ឲ្យ​​កញ្ញា​បាន​បង្កើត​មិត្ត​ភ័​ក្ដ​ថ្មី​ជា​ច្រើន​ផ្សេង​ទៀត​។​

យុវត្តី​មួយ​រូ​បទៀត​ទើបតែ​ដើរ​ចេញពី​ការ​លេងល្បែង​ទាញ់ព្រ័ត្រ​ គឺ​កញ្ញា​ វ​តី​ជា​សិស្ស​នៅ​វិទ្យាល័យ​សន្ធរ​មុ​ក​ ។​ និយាយ​បណ្តើរ​ញញឹម​បណ្តើរ​ កញ្ញា​ថា​នាង​កម្រ​បាន​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ទាំងនេះ​ ព្រោះ​មិន​មាន​អ្នក​នាំ​លេង​ច្រើន​ហើយ​ក៏​មិន​បានដឹង​ច្រើន​ពី​របៀប​លែង​ដែរ​ ។​ប៉ុន្តែ​ពេល​បាន​មក​លេង​នៅ​ទី​នេះ​ទើប​នាង​បាន​យល់​ដឹង​ពី​ល្បែង​កាន់តែ​ច្រើន​ប្រភេទ​។

Khmer-Game-text2
យុវជន​​​លេង​ល្បែង​​ប្រជា​ប្រិយ​​ខ្មែរ​

​កញ្ញា​ ជែ​ន​ នុ​សា​ ជា​សិស្ស​វិទ្យាល័យ​ជា​ស៊ី​ម​ចំរើន​រដ្ឋ​ កញ្ញា​ថា​ល្បែង​ប្រជាប្រិយ​និមួយ​ៗសុទ្ធតែ​មានគុណ​សម្បត្តិ​របស់​វា​ ។​ និយាយ​ដោយ​មាន​ភាព​ជឿជាក់​ថា​ កញ្ញា​និង​បន្ត​ថែរ​រក្សា​ល្បែង​ប្រជាប្រិយ​ខ្មែរ​ឲ្យ​បាន​គង់វង្ស​និង​ បន្ត​ចែករំលែក​នូវ​ល្បែង​ណា​ដែល​កញ្ញា​ចេះ​ដល់​អ្នក​ដែល​មិន​ទាន់​ចេះ​។

​យុវជន​មួយ​រូប​ទៀត​ មក​ពី​ខេត្តតាកែវ​ ដែល​បាន​បន្ត​ការ​សិក្សា​ក្នុង​ក្រុងភ្នំពេញ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ យុវជន​ សៀ​ ពន្លក​ បាន​និយាយ​ថា​ គាត់​ចេះ​លេង​ ល្បែង​ទាំងនេះ​ពី​ចាស់ទុំ​ក្នុងភូមិ​ដែល​បាន​នាំ​លេង​ក្នុង​ឱកាស​ពិធីបុណ្យ​ផ្សេងៗ​ក្នុងភូមិ​ជា​ពិសេស​ ពេល​បុណ្យចូលឆ្នាំ​។​ ពន្លក​ បន្ត​ថា​នៅ​ពេល​នេះ​គេ​បាន​នាំ​យុវជន​លេងល្បែង​ទាញព្រ័ត្រ​ ដែលគេ​ចេះ​ចាំ​ពី​ស្រុក​កំណើត​មក​  សិក្សា​ខ្លួនឯង​បាន​ខ្លះ​ និង​ មានការ​បង្ហាត់បង្ហាញ​ពី​លោកគ្រូ​អ្នកគ្រូ​បន្ថែម​។​ ពន្លក​ក៏​បាន​រម្លឹក​ពី​ប្រវត្តិ​ល្បែង​ទាញព្រ័ត្រ​។​

​ជុំវិញ​និង​បញ្ហា​នេះ​ លោកស្រី​ ន​ន់​ ចាន់​ថន​ អនុរដ្ឋលេខាធិកា​ក្រសួង​វប្ប​ធ៍​ម​ និង​ វិចិត្រសិល្បៈ​ និង​ ជា​អ្នក​យល់​ដឹង​ពី​ល្បែង​ប្រជាប្រិយ​ខ្មែរ​បាន​មាន​ប្រសាសន៍​ កាលណា​មាន​យុវជន​យល់​ដឹង​ពី​ល្បែង​ប្រជាប្រិយ​ខ្មែរ​កាន់តែ​ច្រើន​ធ្វើ​ឲ្យ​ល្បែង​វប្ប​ធ៍​ម​រីក​ចំរើន​។​ លោកស្រី​បន្ត​ថា​ ការ​លេងល្បែង​ប្រជាប្រិយ​នេះ​មិន​ត្រឹមតែ​ជួយ​ថែរក្សា​មរ​ត​ជាតិ​នោះ​ទេ​ថែម​ទាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ឆ្លាត​វ័យ​ទៀត​ផង​។

Khmer-Game-text1
យុវជន​​​លេង​ល្បែង​​ប្រជា​ប្រិយ​​ខ្មែរ​

​សៀវភៅ​ ល្បែង​ប្រជាប្រិយ​ខ្មែរ​ រៀបរៀង​ដោយ​ ដោយ​លោក​ ចាប​ ពិន​ ឆ្នាំ​១៩៦៤​ បាន​រៀបរាប់​ថា​ ល្បែង​ប្រជាប្រិយ​ខ្មែរ​ មាន​ដូច​ជា​លោតអន្ទាក់​ ល្បែង​លាក់កន្សែង​ ល្បែង​ឱប​ត្រឡាច​ ល្បែង​ប្រជល់​មាន់​ ល្បែង​គ្រប​មាន់​ ល្បែង​បិទពួន​ ល្បែង​បោះអង្គញ់​ ល្បែង​គោះត្រឡោក​ ល្បែង​ទាត់សី​ ល្បែង​ទាញព្រ័ត្រ​ ល្បែង​កូនគោល​ ល្បែង​រាវ​បង្កង​ ល្បែង​ចោះ​ប្រមាត​ ល្បែង​លាក់កូនកាស​ ល្បែង​លាក់ធ្យូង​ ល្បែង​ប៉ក់​ចាប​ ល្បែង​ចត្រង្គ​ ឬ​អុក​ ឬ​ល្បែង​ឈើត្រង់​ ល្បែង​ស្វា​ដណ្ដើម​ស្លឹកឈើ​ ល្បែង​បាយខុម​ ល្បែង​ស្ដេចចង់​ ឬ​ ល្បែង​ចោល​ឈូង​ និង​ ល្បែង​ចាប់កូនខ្លែង​ ។​

​តាម​ការ​កត់សម្គាល់​ល្បែង​ប្រជាប្រិយ៍​ ច្រើន​លេង​ នៅ​ពេល​រដូវ​បុណ្យ​ធំៗ​ ជា​ពិសេស​ បុណ្យចូលឆ្នាំ​ ពេល​ខែភ្លឺ​  ខែ​ពេញ​បូរ​មី​ និង​លេង​ពេល​ រដូវ​ច្រូ​វ​កាត់​ ប្រមូល​ផល​ ៕

Share

Image
Image
Image