en     km
en     km

លោក​​ កឹ​ម ​សុខា ​​៖ ​​ខ្មែរ​​គ្រប់​​និន្នាការ ​​គួរ​​បញ្ឈប់​​ការ​​ហែក​ហួរ​​គ្នា​

Share

​ភ្នំពេញ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​​​​​​​​នៅ​ថ្ងៃ​អង្គារ​នេះ ​អំពាវនាវ​ឲ្យ​បញ្ឈប់​ហែកហួរ​គ្នា​ស្រប​ពេល​រដ្ឋាភិបា​ល​​បាន​​ចាប់​ខ្លួន​​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ លោក​ អ៊ុំ​ សំ​អាន​ ដែល​សកម្ម​រឿង​ព្រំដែន។​ លោក​ កឹ​ម​ សុខា​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​៖​ «​ឆ្នាំ​ថ្មី​ ខ្ញុំ​សូម​អំពាវនាវ​ដល់​ ខ្មែរ​គ្រប់​និ​ន្នាការ​ បញ្ឈប់​ការ​ហែកហួរ​គ្នា​ បែកបាក់​គ្នា​ពី​ពេល​នេះ​តទៅ​ ដោយ​ចាប់​យក​ការ​ផ្សះផ្សា​ជាតិ​ ប​ង្រូ​ប​បង្រួម​ជាតិខ្មែរ​ពិតប្រាកដ​វិញ​»​។

Kem-Sokha-Display
លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ

ការ​ថ្លែង​របស់​លោក​ កឹ​ម​ សុខា​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ អ៊ុំ​ សំ​អាន​ ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់​រំលង​អធ្រាត្រ​ថ្ងៃអាទិត្យ​កន្លងទៅក្នុង​ខេត្តសៀមរាប​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​រឿង​ប្រើប្រាស់​ផែនទី​ក្លែ​ង​ក្លាយ​។ ​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ ចំពោះការ​ចាប់ខ្លួន​លោក​ អ៊ុំ​ សំ​អាន​ ដោយ​ចាត់​ទុក​ថា​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ​​។​

​ស្ថានភាព​នយោបាយ​កម្ពុជាចាប់ផ្តើម​ឡើងក​ម្តៅ​ឡើង​វិញ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ ស្រប​ពេល​មានការ​ចា​ប់​ខ្លួន​តំ​ណាងរាស្ត្រ​។ ចំណែក​លោក​ កឹ​ម​ សុខា​ កំពុង​ប្រឈម​នឹង​ការ​ចោទប្រកាន់​រឿងអាស្រូវ​ស្នេហា​ហើយ​អង្គ​ភា​ព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​ស៊ើបអង្កេត​ករណី​នេះ​ក្នុង​បទ​ពុក​រលួយ​ ។​

​បញ្ហា​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ​ នាំ​ឱ្យ​មានការ​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ០២​ រូប​ គឺ​ លោក ​ហុង ​សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរ​ង្ស៊ី​ និង​ ចុង​ក្រោយ​លោក ​អ៊ុំ​ សំ​អាន​ ៕

Share

Image
Image
Image