en     km
en     km

លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បា​ន​ប​ញ្ចូ​ន​​ទៅ​ដ​ល់​តុ​លា​ការ​រាជធា​នី​ភ្នំពេញ​​នៅ​រសៀល​​ថ្ងៃ​នេះ​

Share

ភ្នំពេញ​៖​ លោក​ អ៊ុំ​ សំ​អាន​ ជា​សកម្មជន​និង​ជា​អ្នកតំណាង​រាស្ដ្រ​សកម្ម​បញ្ហា​ព្រំដែន​ជាមួយនឹង​ប្រទេស​វៀតណាម​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ដល់​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ម៉ោងជាង​ ៤​ រសៀល​ ដើម្បី​ចោទ​អំពី​ករ​ណី​​ពាក់ព័ន្ធ​បញ្ហា​ផែនទី​ជាមួយ​ប្រទេស​វៀតណាម​។​

Om-SAMATH--FRESH-NEWS-WMC
លោក​ អ៊ុំ​ សំ​អាន​ នៅ​ក្នុង​នាយកដ្ឋាន​ប្រឆាំង​ភេ​រ​​វកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួងមហាផ្ទៃ​

​តាម​សេចក្ដីរាយការណ៍​របស់​អ្នក​សារព័ត៌មាន​វិទ្យុ​ស្ដ្រី​ FM102​ រថយន្ដ​របស់​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ដឹក​តាម​រថ​យន្ដ​នគរបាល​ ហើយ​អម​ដោយ​រថយន្ដ​ទំនើប​មួយ​គ្រឿង​ពីក្រោយ​។​ ប៉ុន្ដែ​មក​ដល់​តុលាការ​ លោក​ត្រូវ​បាន​ចាប់​ប​ញ្ចូ​ន​ទៅ​តុលាការ​ជា​បន្ទាន់​ ខណៈ​ដែល​សន្ដិសុខ​បាន​រឹត​បន្តឹង​ និង​ ហាម​អ្នកកាសែត​មិន​ឱ្យ​បាន​ជួប​មុខ​ លោក​ អ៊ុំ​ សំ​អាន​ ។​

​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ពាក់កណ្ដាល​យប់​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ​ ខណៈ​លោក​កំពុង​ស្ថិត​នៅ​ខេ​ត្តសៀមរាប​ បន្ទាប់​ពី​លោក​វិល​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក​ ក្រោយ​ពេល​គេចខ្លួន​នៅ​ទីនោះ​ជា​ច្រើន​ខែ​។​

​លោ​ក​ អ៊ុំ​ សំ​អាន​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ បញ្ហា​រឿង​ព្រំដែន​នឹង​អាច​ដោះស្រាយ​បាន​ ហើ​យ​​និង​អាច​រក​ចំណុចរួម​គ្នា​បាន​ គឺ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ឆ្នាំ​ ២០១៨​ ។​

​តែ​បែប​នេះ​ក្ដី​ សមត្ថកិច្ច​ចាប់ខ្លួន​តំណាងរាស្ដ្រ​បក្ស​ប្រឆាំង​រូប​នេះ​ ក្រោម​បទ​ចោទ​ថ្លែង​បន្លំ​ឯកសារ​ផែនទី​ និង​បង្ក​អសន្ដិសុខ​សង្គម​ គឺ​ដូច​អតីត​សមាជិក​ព្រឹទ្ធសភា​ លោក​ ហុង​ សុខ​ហួរ​ ផង​ដែរ​។​

​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សេចក្ដីថ្លែងការណ៍​ ថ្កោលទោស​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​ លោក​ អ៊ុំ​ សំ​អាន​ ជា​បន្ទាន់​ ព្រោះ​គណបក្ស​នេះ​ចាត់​ទុក​ថា​ បាន​រំលោភ​រដ្ឋ​ធម្ម​នុ​ញ្ញា​មាត្រា​ ៨០​ ដែល​ចែង​ពី​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ដ្រ​៕

Share

Image
Image
Image