en     km
en     km

អ្នក​វិភាគ​​ថា​ ​បាតុ​កម្ម​​ប្រឆាំង​​លោក​​ ហ៊ុន​​ ម៉ា​ណែ​ត​​ នៅ​​អា​​មេ​​រិ​ក​​ ជា​​សញ្ញា​​មិន​ល្អ​​សម្រាប់​​កេរ្តិ​ឈ្មោះ​​កម្ពុជា​​បច្ចុប្បន្ន​

Share

​ភ្នំពេញ​៖​ អ្នកវិភាគ​ថា​ បាតុកម្ម​ប្រឆាំង​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នៅ​អា​មេ​រិ​ក​ ជា​សញ្ញា​មិនល្អ​សម្រាប់​កេរ្ដិ៍​ឈ្មោះ​​កម្ពុជា​បច្ចុប្បន្ន​តាម​ប្រភព​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​របស់​វិទ្យុ​ VOA​ បានឱ្យ​ដឹង​កាលពី​យប់​ថ្ងៃ​ទី​ ១០​ ខែមេសា​យប់មិញ​ មាន​ពលរដ្ឋ​អា​មេ​រិ​ក​កាំ​ងម្នាក់​ បាន​រង​របួស​ដោយ​ការ​ប៉ះទង្គិច​គ្នា​មួយ​ជាមួយ​កង​អង្គ​រក្ស​​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ខណៈ​ពលរដ្ឋ​អា​មេ​រិ​ក​រូប​នោះ​ព្យាយាម​យក​ដីកា​មួយ​ច្បាប់​ប្រគល់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ស្រប​ពេល​ពលរដ្ឋ​ខ្មែរ​អា​មេ​រិ​ក​ ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ។​ អ្នកវិភាគ​យល់​ឃើញ​ថា​ ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​កូនប្រុស​មេដឹកនាំ​កម្ពុជា​លើ​ទឹកដី​អា​មេ​រិ​ក​នេះ​ គឺ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ គឺជា​សញ្ញា​មួយ​មិនល្អ​សម្រាប់​មេដឹកនាំ​នៅ​កម្ពុជា​ប​ច្ចប្ប​ន្ន​។​

Hun-Maneth-B
លោក ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុសរបស់ លោកនាយករដ្នមន្រ្តី ហ៊ុន​ សែន

​ដូច​ការ​គ្រោង​ទុក​ពលរដ្ឋ​ខែ្ម​រអា​មេ​រិ​ក​កាំង​ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច​ សហ​រដ្ឋអាមេរិក​។​ ប៉ុន្តែ​បាតុកម្ម​ប្រឆាំង​វត្តមាន​កូនប្រុស​ច្បង​លើ​ទឹកដី​អា​មេ​រិ​ក​នេះ​ បាន​ឈាន​ដល់​ការ​ប៉ះទង្គិច​ មួយ​រវាង​កង​អង្គរក្ស​លោក​ ហ៊ុន​ ម៉ា​ណែ​ត​  ដែល​បណ្តាល​ជនជាតិ​អា​មេ​រិ​ក​កាំ​ម្នាក់​រង​របួល​ ខណៈ​ដ​ពលរដ្ឋ​ម្នាក់​នោះ​ព្យាយាម​យក​ដីកា​ទៅ​ប្រគល់​ជូន​លោក​ ហ៊ុន​ ម៉ា​ណែ​ត​។​ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​របស់​វិទ្យុ​ VOA​ ។​

តាម​ការ​លើក​ឡើង​របស់​ពលរដ្ឋ​អា​មេ​រិ​ក​នៅ​ក្រុង​ឡុ​ង​ប៊ិ​ច​ បាន​បន្ថែម​ថា​ ក្រោយ​ពី​អង្គរក្ស​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ច្រាន​ជនជាតិ​អា​មេ​រិ​ក​ស្បែក​សម្នាក់​ឲ្យ​ដួល​ និង​របួស​នោះ​ ពលរដ្ឋ​ក៏​ផ្ទុះ​កំហឹង​នាំ​គ្នា​បាញ់​ទឹកត្រី​ ទឹក​ម្ទេស​ ទឹកស៊ីអ៊ីវ​ និង​អំបិល​ ម្រេច​ជាដើម​ទៅ​លើ​កង​អង្គរក្ស​ និង​អ្នក​រួម​ដំណើរ​ហើយ​ខណៈនោះ​ លោក​ ហ៊ុន​ ម៉ា​ណែ​ត ​ក៏​ត្រូវ​បាន​អង្គរក្ស​ នាំ​រត់​ចូល​ក្នុង​ ហាង​បាយ​មួយ​នៅ​ទីនោះ​ ។​

​អំពើ​ហិង្សា​នេះ​បាន​នាំ​ឱ្យ​លោក​សាស្ត្រាចារ្យ​វិទ្យា​នយោបាយ​ លោក​ សូ​ ច​ន្ថា​ យល់​ឃើញ​ថា​ នេះ​ជា​សញ្ញា​មិន​ល្អ​ ដែល​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​មានការ​ចងកំហឹង​នឹង​ថ្នាក់ដឹកនាំ​ មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​ និង​យល់​ថា​ការ​ដឹកនាំ​បច្ចុប្បន្ន​នេះ​ មានការកៀប​សង្កត់​សេរីភាព​ពលរដ្ឋ​ មិន​គោរព​លទ្ធិប្រជា​ធិប​តេ​យ្យ​​ជាដើម ​។

លោក​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ បន្ត​ថា​ ថ្នាក់​ដឹក​នាំ​កម្ពុជា​នឹង​មាន​បញ្ហា​ប្រឈម​បន្ត​ទៀត​ ប្រសិនបើ​ជនជាតិ​អា​មេ​រិ​ក​ដែល​រង​គ្រោះ​នោះ​ ដាក់​ពាក្យ​ប្តឹង​កង​អង្គរក្ស​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ មែន​នោះ​។​ ​លោក​ជឿ​ថា​ តុលាការ​អា​មេ​​រិ​ក​នឹង​ស្រាវជ្រាវ​រឿង​នេះ​ ដើម្បី​រក​ភាព​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ ដោយ​មិន​បណ្តោយ​ឱ្យ​រឿង​ហិង្សា​បែប​នេះ​ស្ងប់​ស្ងាត់​ដោយ​អយុត្តិធម៌​ដូច​នៅ​កម្ពុជា​នោះ​ទេ​។​

​លោក​ សូ​ ច​ន្ថា​ ៖ «​ខ្ញុំ​គិត​ថា​ប្រសិនបើ​មានការ​ចាត់ការ​ណាមួយ​នៅ​សហរដ្ឋអាមេរិក​ តាម​រយៈ​ការ​ប្តឹង​ទៅ​តុលា​កា​រ​​ពី​សំណាក់​អ្នក​រង​គ្រោះ​នោះ​ ខ្ញុំ​គិត​ថា​នេះ​ជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​សម្រាប់​ក្រុម​មេដឹកនាំ​កម្ពុជា​ដែល​តែ​ងតែមាន​បញ្ហា​រឿង​នេះ​។​ ខ្ញុំ​គិត​ថា​ នៅ​សហរដ្ឋអាមេរិក​តុលាការ​អាច​ឯករាជ្យ​ ហើយនឹង​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​»​។​ ​

មុន​ដំបូង​ គម្រោង​ការ​របស់​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ត្រូវ​ទៅ​ចូលរួម​ពិធី​ហែរ​ក្បួន​មួយ​ ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃ​ណី​​​ខ្មែរ​ ហើយ​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​ក្រុង​ឡុ​ង​ប៊ិ​ចនេះ​ដែរ​ ប៉ុន្តែ​ក្រោយមក​លោក ​ហ៊ុន​ ម៉ា​ណែត​ សម្រេច​មិន​ចូលរួម​ពិធី​នេះ​ គឺ​លោក​មាន​វត្តមាន​សួរសុខទុក្ខ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុមប្រឆាំង​គំរាម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ​ហ៊ុន ​ម៉ា​ណែ​ត​។​

ករណី​ហិង្សា​នេះ​ បណ្ដាល​មានការ​ចោទសួរ​ថែម​ទៀត​ថា​តើ​កេរ្តិ៍​កម្ពុជា​នឹង​ទៅ​ដល់​ណា​ ឬ ​មួយ​ជា​ការ​សងសឹក​ រប​ស់​ក្រុមប្រឆាំង​នៅ​អា​មេ​រិ​ក​ មាន​កំហឹង​ករណី​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​លោក ​អ៊ុំ​ សំ​អាន​ អ្នកតំណាង​រាស្ត្រ​គ​ណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​យប់មិញ​ដែរ​នេះ​។​ ​

ត្រង់​ចំនុច​នេះ​លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ យល់​ឃើញ​ថា​ បាតុកម្ម​ប្រឆាំង​កូន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ កាលពី​យប់មិញ​នេះ​ បាន​ជះ​ឥទ្ធិពល​ឆ្លើយ​តប​វិញ​ភ្លាមៗ​ទៅ​លើក​តំណាង​រា​ស្ត្រ​បក្ស​ប្រឆាំង​លោក​ អ៊ុំ​ សំ​អាន​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​កណ្តាល​យប់​នៅ​ខេត្តសៀមរាប​។​

លោក​បន្ត​ថា​ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​រង​បទ​ចោទ​ដ​ដៃ​ទៀត​ រឿង​បាតុកម្មនៅ​ស្ពាន​នាគ​ អាច​នឹង​ត្រូវ​ចាប់​ខ្លួន​ ប្រសិនបើ​ពួក​គេ​ត្រលប់​មក​ស្រុក​វិញ​។​

លោក​ មាស​ នី​ ៖​ «ខ្ញុំ​គិត​ថា​ការ​ចាប់​លោក​ អ៊ុំ​ សំ​អាន​ យប់មិញ​ក៏​អាច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​កំ​ពុ​ង​ធ្វើ​តម្រង់​រក​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នៅ​សហរដ្ឋអាមេរិក​។​ ហើយ​វា​ក៏​មិន​ខុស​អី​ពី​បាតុកម្ម​ប្រឆាំង​លោក​ ហ៊ុន​ សែន​ នៅ​ទី​ក្រុងប៉ារីស​ ហើយ​មក​បណ្ដេញ​លោក​ កឹ​ម​ សុខា​ ចេញពី​អនុប្រធាន​ពី​អនុប្រធាន​សភា​… អ​ញ្ចឹ​ង​រឿង​ពីរ​​នេះ​ វា​ជា​ល្ខោន​ដែល​យើង​ធ្លាប់​ឃើញ​ហើយ​ ល្ខោន​ដែល​មានការ​រៀបចំ​ទុកជា​មុន​តែ​មួយ​នោះ​…»​ ។

​បាតុកម្ម​ប្រឆាំង​ក្រុម​មេដឹកនាំ​កម្ពុជា​មាន​ជា​រឿយៗ​កន្លង​មក​​ ដូច​ជា​កាលពី​ពេល​ថ្មីៗ​នេះ​ ពលរដ្ឋ​ខ្មែរ​ រស់នៅ​ស​ហ​រដ្ឋអាមេរិក​ដែល​មាន​លោក​ ទូច​ វិបុល​ ជា​ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​-​អា​មេ​រិក​កាំ​ង​ បាន​ដឹកនាំ​ពលរដ្ឋ​ខ្មែរ​ប្រ​ឆាំង​វត្តមាន​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ផង​ដែរ ​គឺ​នៅ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​គ​ណ​ប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​-​អា​មេ​រិ​ក​នៅ​រដ្ឋ​កាលី​ហ្វ័​រញ៉ា​ ។​

​អ្នកវិភាគ​ព្រមាន​ពី​ការ​សងសឹក​ឥត​ឈប់​ឈរ​ចំពោះ​ខ្មែរ​ដូច​គ្នា​ បើ​អ្នកនយោបាយ​ខ្មែរ​ មិន​ព្រម​បោះបង់​ចោល​គំ​និ​ត​មួយ​ដែល​ថា​យើង​ធំ​យើង​មាន​អំណាច​ ។​ ទីនោះ​ទឹ​ក​ដី​របស់​យើង​ យើង​មាន​អំណាច​គឺ​ខ្មែរ​មិន​អាច​​ផ្សះ​ផ្សា​គ្នា​​បាន​​ឡើយ​ ៕​

Share

Image
Image
Image